Wednesday, July 9, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាល​ខេត្តសៀមរាប រៀបចំ​ពិធី​លៀង​សាយភោជន៍ស្វាគមន៍​គណៈប្រតិភូ​ថ្នាក់​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​អាស៊ាន​

ដោយ Pothe Thun
27/11/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
https://www.facebook.com/tvsiemreap/videos/3506112589413827/
90
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​រាត្រី​ថ្ងៃទី​២៦ ខែ វិច្ឆិកា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ រដ្ឋបាល​ខេត្តសៀមរាប បានរៀបចំ​ពិធី​លៀង​សាយភោជន៍ ទទួល​ស្វាគមន៍​ដល់​គណៈប្រតិភូ​ថ្នាក់​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​អាស៊ាន ក្រោយពី កិច្ចប្រជុំ​ថ្នាក់​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​អាស៊ាន​លើក​ទី​១៣ បាន​ដំណើរការ និង​បញ្ចប់​កិច្ចប្រជុំ​របស់ខ្លួន ប្រកបដោយ​ភាពជោគជ័យ​។​

​ក្នុង​ពិធី​លៀង​សាយភោជន៍​នាឱកាស​នោះ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ មន្ត្រី​ក្រសួងការពារជាតិ និង​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម ទៀត សីហា អភិបាលខេត្ត​សៀមរាប និង លោកជំទាវ​ផងដែរ​។​

​មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះ ឯកឧត្តម​នាយ​ឧ​ត្ត​មនា​វី ទៀ វិញ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងទឹក និង ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ បាន​ថ្លែងអំណរគុណ​ដល់ ចំពោះ​វត្តមាន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​ឯកឧត្តម​អភិបាលខេត្ត​សៀមរាប ក្នុង​ការទទួល ស្វាគមន៍​ដល់​គណៈប្រតិភូ​នាពេលនេះ​។​

ព័ត៌មានជាតិ ថ្មីៗ

ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប រួមគ្នាវេចនំអន្សម ផ្ដល់ជូនដល់បងប្អូនកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែន ខេត្តឧត្ដរមានជ័យ

ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប រួមគ្នាវេចនំអន្សម ផ្ដល់ជូនដល់បងប្អូនកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែន ខេត្តឧត្ដរមានជ័យ

09/07/2025
អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ ជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយរបស់អាជ្ញាធរមូលដ្ឋាន

អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ ជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយរបស់អាជ្ញាធរមូលដ្ឋាន

09/07/2025

​ឯកឧត្តម​នាយ​ឧ​ត្ត​មនា​វី បាន​បញ្ជាក់ថា កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ វា​ស្របទៅនឹង​គោលដៅ ពិធី​ប្រារព្ធ​ខួប​លើក​ទី​៥០​ឆ្នាំ នៃ​ការបង្កើត​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន ដែល​សមាជិក​ទាំងអស់​បាន​ខិតខំ​ប្រឹងប្រែង​រួមគ្នា ដើម្បី​ឈានទៅ​សម្រេចបាន នូវ​ចក្ខុវិស័យ​សហគម​ន៍​អាស៊ាន​ឆ្នាំ​២០២៥ តាមរយៈ​កិច្ចសហប្រតិបត្តិការ​ឈ្នះ ឈ្នះ ជាមួយនឹង​គោលការណ៍​ជឿជាក់ ការគោរព​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក​។​

​ឯកឧត្តម បានបញ្ជាក់​បន្ថែមថា ដោយ​បណ្ដា​ប្រទេស នៃ​តំបន់​អាស៊ីអាគ្នេយ៍ បាន​ភ្ជាប់​គ្នា​ដោយ​សមុទ្រ ខណៈ​តំបន់​ប្រជុំ​កោះ​មួយចំនួន ខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​ត​ភ្ជាប់​គ្នា ដោយ​ដីគោក​។ ជាមួយ​នោះ អាស៊ីអាគ្នេយ៍ ស្ថិតនៅ​ចំ​ច្រក​បំពង់ក ដែល​ភ្ជាប់​រវាង​មហាសមុទ្រ​ឥណ្ឌា និង មហាសមុទ្រ​ប៉ាស៊ីហ្វិក ទើប​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​មាន​សារៈសំខាន់​ពុំ​អាច​ខ្វះ​បាន ដែលជា​អាយុជីវិត​សម្រាប់​ប្រទេស​ក្នុង តំបន់ និង ពិភពលោក​ផងដែរ​។​

​ក្នុងន័យនេះ កិច្ចប្រជុំ​ថ្នាក់​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​អាស៊ាន​លើក​ទី​១៣ ក្រោម​ប្រធានបទ “​បង្កើន​កិច្ចសហប្រតិបត្តិការ ដើម្បី​សន្តិសុខ​សមុទ្រ​យូរអង្វែង​“ ដែល​បានបញ្ចប់​ដោយ​ផ្លែផ្កា​នេះ ជា​មូលដ្ឋានគ្រឹះ នៃ​កិច្ចសហប្រតិបត្តិការ​ល្អ ការរក្សា​សន្តិភាព ស្ថិរភាព​ក្នុង​តំបន់ ជំរុញ​កិច្ចទំនាក់ទំនង​គ្នា​ឲ្យ​កាន់តែ​រឹងមាំ ការយោគយល់​គ្នា​រវាង​កងទ័ព ជើង​ទឹក​អាស៊ាន និង​ឈរលើ​គោលការណ៍ នៃ​ការមិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង ការគោរព​ឯករាជ្យភាព អធិបតេយ្យភាព គោរព​គ្នា​ទៅវិញទៅមក ។​

​គួរ​ជម្រាប​ថា កិច្ចប្រជុំ​ថ្នាក់​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​អាស៊ាន​លើក​ទី​១៤​នៅ​ឆ្នាំ​បន្ត នឹងត្រូវ​រៀបចំ​នៅ​ប្រទេស​វៀតណាម​។​

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីលៀងសាយភោជន៍ ស្វាគមន៍គណៈប្រតិភូថ្នាក់

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីលៀងសាយភោជន៍ ស្វាគមន៍គណៈប្រតិភូថ្នាក់មេបញ្ជាការកងទ័ពជើងទឹកអាស៊ាន#ព័ត៌មានខេត្តសៀមរាប

Posted by ទូរទស្សន៍ជាតិខេត្តសៀមរាប – TV Siem Reap on Wednesday, November 27, 2019

អត្ថបទ និង រូបភាព ៖ លោក ម៉ី សុខា​រិ​ទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: កងទ័ព​ជើង​ទឹក​ពិធី​លៀង​សាយភោជន៍រដ្ឋបាល​ខេត្ត​សៀមរាបអាស៊ាន​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ចិន​នាំមុខ​អាមេរិក លើ​ចំនួន​បំពេញ បេស​សកម្ម​កា​ទូត​

ចិន​នាំមុខ​អាមេរិក លើ​ចំនួន​បំពេញ បេស​សកម្ម​កា​ទូត​

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ជម្រាប​ទូត​អា​រ៉ា​ប៊ី​សា​អូឌីត ពី​ការពង្រឹង​ពង្រីក​វិស័យ​ការទូត​សភា​កម្ពុជា​ជាមួយ​ប្រទេស​ជា​មិត្ត​នៅលើ​សកលលោក​

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ជម្រាប​ទូត​អា​រ៉ា​ប៊ី​សា​អូឌីត ពី​ការពង្រឹង​ពង្រីក​វិស័យ​ការទូត​សភា​កម្ពុជា​ជាមួយ​ប្រទេស​ជា​មិត្ត​នៅលើ​សកលលោក​

បុរស​ម្នាក់​បាន​ស្លាប់ក្រោយ​បើកបរ​ក្នុង​ល្បឿន​លឿនធ្លាក់​ក្នុង​រណ្ដៅ​ការដ្ឋាន ស្ថិតក្នុង​ស្រុក​ពួក​

បុរស​ម្នាក់​បាន​ស្លាប់ក្រោយ​បើកបរ​ក្នុង​ល្បឿន​លឿនធ្លាក់​ក្នុង​រណ្ដៅ​ការដ្ឋាន ស្ថិតក្នុង​ស្រុក​ពួក​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    36 shares
    Share 14 Tweet 9
  • ប្រជាពលរដ្ឋខ្មែរឥស្លាមរស់នៅលើផ្ទះបណ្ដែតទឹកក្នុងសង្កាត់ចុងឃ្នៀស ទទួលបានអំណោយពីថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប

    31 shares
    Share 12 Tweet 8
  • អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យអាជ្ញាធរក្រុងស្រុកត្រូវឈ្វេងយល់ និងបែងចែកតួនាទីភារកិច្ចឱ្យបានច្បាស់លាស់ ជំរុញការដោះស្រាយបញ្ហានៅមូលដ្ឋានឱ្យមានតម្លាភាព

    30 shares
    Share 12 Tweet 8
  • អភិបាលរងខេត្តសៀមរាប ជំរុញដល់អាជ្ញាធរស្រុកអង្គរធំ ត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់

    26 shares
    Share 10 Tweet 7
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63203 shares
    Share 43653 Tweet 8146

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (731)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,926)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,285)
  • ព័ត៌មានជាតិទូទៅ (223)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,085)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (900)
  • សាសនា និង មនុស្សធម៌ (1,038)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (248)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.