Thursday, March 30, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

កិច្ចប្រជុំ​ថ្នាក់​តំបន់​លើក​ទី​១២ ស្តីពី​ការបង្ការ ទប់ស្កាត់ និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់ គ្មាន​របាយ​ការណ៍​និង​គ្មាន​ការអនុញ្ញាត (IUU)

ដោយ Pothe Thun
26/11/2019
នៅក្នុង ព័ត៌មានជាតិទូទៅ
កិច្ចប្រជុំ​ថ្នាក់​តំបន់​លើក​ទី​១២ ស្តីពី​ការបង្ការ ទប់ស្កាត់ និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់ គ្មាន​របាយ​ការណ៍​និង​គ្មាន​ការអនុញ្ញាត (IUU)
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​សណ្ឋាគារ Angkor Paradise ខេត្តសៀមរាប រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សហការ​ជាមួយ​ក្រុមការងារ​លេខា​ធិ​ការដ្ឋាន​ផែនការ​ថ្នាក់​តំបន់ ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង Jarkarata ប្រទេស Indonesia បានរៀបចំ​កិច្ចប្រជុំ​ថ្នាក់​តំបន់​លើក​ទី​១២ ស្តីពី​ការបង្ការ ទប់ស្កាត់ និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់ គ្មាន​បាយ​ការណ៍​និង​គ្មាន​ការអនុញ្ញាត (IUU ) ក្នុង​រយៈពេល​៣​ថ្ងៃ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៦ ដល់​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយមាន​ការចូលរួម​ពី​បណ្តា​ប្រទេស​ជា​សមាជិក​ចំនួន​១១​ប្រទេស ក្នុងនោះ ប្រទេស​ជា​សមាជិក​អាស៊ាន​ចំនួន​៩ , ប្រទេស​ប៉ា​ពូ​ញូ​គី​នា និង​ប្រទេស​អូស្ត្រាលី ព្រមទាំង​មានការ​ចូលរួម​ពី​អង្គការ​អន្តរជាតិ​ពាក់ព័ន្ធ​នានា​ផងដែរ​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី ៖ ទី​១- ពិនិត្យ​អំពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​ថ្នាក់​តំបន់​ស្តីពី​ការបង្ការ ទប់ស្កាត់ និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់ គ្មាន​របាយ​ការ​ណ៏ និង​គ្មាន​ការអនុញ្ញាត (RPOA-IUU) ឆ្នាំ​២០១៩ , ទី​២- ពិភាក្សា​អំពី​បញ្ហា​ប្រឈម​ដែល​បណ្តា​ប្រទេស​ជា​សមាជិក​ជួបប្រទះ​ក្នុង​អនុវត្ត​ផែនការ​ថ្នាក់​តំបន់ (RPOA) ស្តីពី​ការបង្ការ ទប់ស្កាត់ និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់ គ្មាន​របាយ​ការ​ណ៏ និង​គ្មាន​ការអនុញ្ញាត (LU) និង ទី​៣- រៀបចំ​ផែនការ​សកម្មភាព​ថ្នាក់​តំបន់ (RPOA) ស្តីពី​ការបង្ការ ទប់ស្កាត់ និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់ គ្មាន​របាយការណ៍ និង​គ្មាន​ការអនុញ្ញាត (IUD) សម្រាប់​អនុវត្ត​ឆ្នាំ​២០២០​។​

​ឯកឧត្តម នុត ច័ន្ទ​សុខា រដ្ឋលេខាធិការ​ប្រចាំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុងនាម ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង​សាខុន រដ្ឋមន្ត្រីក្រសួង​រុក្ខាប្រមាញ់​និង​នេសាទ បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា បានផ្តល់​ការយល់​លើ​កិច្ចព្រមព្រៀង ស្តីពី​ផល​ស្តុក​ត្រី​ផ្លាស់​ទី​មធ្យម និង​ផល​ស្តុក​ត្រី​ផ្លាស់​ទី​ឆ្ងាយ ខណៈ​បច្ចុប្បន្ន​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​សម្រាប់​អនុវត្ត​បទបញ្ញត្តិ​នៃ​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ ចុះ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​១៩៨២ ទាក់ទង​នឹង​ការគ្រប់គ្រង និង​អភិរក្ស​ផល​ស្តុក​ត្រី​ផ្លាស់​ទី​មធ្យម និង​ផល​ស្តុក​ត្រី​ផ្លាស់​ទី​ឆ្ងាយ បាន​នឹង​កំពុង​ដំណើរ​តាម​និតិ​វិធី​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បច្ចុប្បន្ន កិច្ចព្រមព្រៀង ស្តីពី​វិធានការ​រដ្ឋ​ម្ចាស់​កំពង់ ត្រូវបាន​បញ្ជូនទៅ​តំកល់ទុក​នៅ​លេខាធិការដ្ឋាន​របស់​អង្គការ​ស្បៀង និង​កសិកម្ម​សហប្រជាជាតិ នៅ​ទីក្រុង​រ៉ូម ប្រទេស អ៊ុ​តា​លី ។​

ព័ត៌មានជាតិ ថ្មីៗ

ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

07/03/2023
កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់មន្ទីរព័ត៌មានខេត្តសៀមរាប

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់មន្ទីរព័ត៌មានខេត្តសៀមរាប

02/01/2023

​ឯកឧត្តម នុត ច័ន្ទ​សុខា មានប្រសាសន៍​បន្ថែមថា បច្ចុប្បន្ននេះ កិច្ចការ​មួយចំនួន​ដែល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​នឹង​កំពុងដំណើរការ​រៀបចំ រួមមាន ៖ ១- កំពុង​រៀបចំ​កែសម្រួល​ច្បាប់ ស្តីពី​ជលផល , ២- រៀបចំ​ផែនការ​សកម្មភាព​ជាតិ​ពាក់ព័ន្ធ​នឹង​កា​រប​ង្ខា​រ ទប់ស្កាត់ និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់ គ្មាន​របាយការណ៍ និង​គ្មាន​ការអនុញ្ញាត (IUU) ដែល​នឹងត្រូវ​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង ៣- កំពុង​រៀបចំ​ផែនការ​ជាតិ​ត្រួតពិនិត្យ និង​អធិការកិច្ច ដែល​នឹងត្រូវ​ចុះហត្ថលេខា​ដោយ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម នុត ច័ន្ទ​សុខា បាន​សំណូមពរ​ដល់​សមាជិក​សមាជិកា​ក្នុង​កិច្ចប្រជុំ ជាពិសេស បណ្តា​ប្រទេស​ជា​សមាជិក​ចូលរួម​សហការគ្នា​ឱ្យ​ជិតស្និត និង​ទទួលខុសត្រូវ​ខ្ពស់​ទាក់ទង​ទៅ​និង​ការបង្ការ ទប់ស្កាត់ និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់ គ្មាន​របាយ​ការ​ណ៏ និង​គ្មាន​ការអនុញ្ញាត (IUU) ហើយ​ដៃ​គួរ​អភិវឌ្ឍន៍ និង​បណ្តា​ប្រទេស​ដែល​ពាក់ព័ន្ធ បន្ត​ជួយឧបត្ថម្ភ​ទាំង​ថវិកា និង​បច្ចេកទេស​ដល់​បណ្តា​ប្រទេស​ជា​សមាជិក ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស និង លោក ស៊ាន សុផាត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: IUU​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទនេសាទខុសច្បាប់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មណ្ឌល​ព័ត៌មាន​ទេសចរណ៍​ស្តង់ដា​ជាតិ និង​បង្គន់​អនាម័យ​សាធារណៈ​ស្តង់ដា​អាស៊ាន ថ្មី​មួយទៀត នឹង​សាងសង់​ក្បែរ​គ្រឺះ​ស្ថាន​អង្គរ​

មណ្ឌល​ព័ត៌មាន​ទេសចរណ៍​ស្តង់ដា​ជាតិ និង​បង្គន់​អនាម័យ​សាធារណៈ​ស្តង់ដា​អាស៊ាន ថ្មី​មួយទៀត នឹង​សាងសង់​ក្បែរ​គ្រឺះ​ស្ថាន​អង្គរ​

រដ្ឋសភា​ប្រជុំពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ថវិកា​ឆ្នាំ​២០២០ និង​សេចក្តីព្រាងច្បាប់ ៣​ផ្សេងទៀត​

រដ្ឋសភា​ប្រជុំពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ថវិកា​ឆ្នាំ​២០២០ និង​សេចក្តីព្រាងច្បាប់ ៣​ផ្សេងទៀត​

មនុស្ស​ប្រុស​ស្រី ០៧​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

មនុស្ស​ប្រុស​ស្រី ០៧​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1377 shares
    Share 551 Tweet 344
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    889 shares
    Share 356 Tweet 222
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    649 shares
    Share 260 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    578 shares
    Share 231 Tweet 145
  • សាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយចូលរួមរំលែកទុក្ខគ្រួសារសពជនរងគ្រោះដោយសាររលំប៉ាណូសង្កត់ ក្នុងក្រុងសៀមរាប

    287 shares
    Share 115 Tweet 72

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (101)
  • ចំណេះដឹង និង ការអប់រំ (478)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,034)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,638)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (704)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (784)
  • សាសនា និង មនុស្សធម៌ (805)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.