ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាបលើកទី២ បង្ហាញពីការបត់បែនតាមទីផ្សារទេសចរណ៍
នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ ក្រសួងទេសចរណ៍ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើកទី២ ស្តីពី “ការរៀបចំ ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប” ក្រោមប្រធានបទ “យុទ្ធសាស្ត្រទាក់ទាញទេសចរណ៍ តាមរយៈនៃការបត់បែនតាមទីផ្សារទេសចរណ៍” នៅសណ្ឋាគារសុខាល័យ ក្រុងសៀមរាប។ នាពេលកន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាប ដោយមានក្រសួងទេសចរណ៍ជាស្ថាប័នដឹកនាំ និងមានសមាសភាពចូលរួមពីក្រសួង-ស្ថាប័ន-អាជ្ញាធរពាក់ព័ន្ធ រដ្ឋបាលខេត្តសៀមរាប ...