ក្នុងឱកាសជួបកិច្ចពិភាក្សាការងារមួយចំនួនជាមួយឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ ឯកឧត្តម អូ ណាក់យ៉ុង ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការចាប់អារម្មណ៍ និង បានផ្ដោតយ៉ាងសំខាន់ទៅលើគម្រោងផ្លូវវាងក្រុង ចាប់ពីចំណុច ភូមិសាស្ត្រស្រុកប្រាសាទបាគង ទៅកាន់ស្រុកពួក ក្នុងការបម្រើ និងបញ្ជៀសរថយន្តធំៗផ្ទុកទំនិញ ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍ក្នុងក្រុងសៀមរាបរាប ។
ការឆ្លើយតបរបស់ឯកឧត្តម អូ ណាក់យ៉ុង បន្ទាប់ពីឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានលើកឡើងអំពីគម្រោងការសាងសង់ផ្លូវវាងក្រុងនេះ ដែលត្រូវបានមន្ទីរជំនាញ និង ក្រុមការងារក្រសួង ក្រុមហ៊ុន បានធ្វើការសិក្សារយៈពេល២ឆ្នាំ និង រួចរាល់ ព្រមទាំងបានដាក់ជូនទៅក្រសួង ដើម្បីធ្វើការពិនិត្យដាក់ជូនទៅប្រមុខរាជរដ្ឋាភិបាលសម្រេចលើគម្រោងនេះ ។
ឯកឧត្តម អូ ណាក់យ៉ុង បានបញ្ជាក់ទៀតថា នូវរាល់គម្រោងនៃការសិក្សាសាងសង់ផ្លូវវាងក្រុងបានរួចរាល់ និង សូមឲ្យប្រញាប់ដាក់ចូលទៅស្ថានទូតកូរ៉េ ដើម្បីធ្វើជាកញ្ចប់ ដាក់ជូនទៅរាជរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ពិនិត្យ និង សម្រេច ហើយប្រសិនបើ រដ្ឋាភិបាលកូរ៉េសម្រេចនៅឆ្នាំ២០១៩ គម្រោងនេះ នឹងចាប់ដំណើរការស្ថាបនាសាងសង់នៅដើមឆ្នាំ២០២០ ៕
អត្ថបទ និង រូបថត ៖ លោក គឿន វេត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
#មន្ទីរព័ត៌មានខេត្តសៀមរាប