ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ចាប់អារម្មណ៍លើគម្រោងផ្លូវវាងក្រុងសៀមរាប ចាប់ពីចំណុចភូមិសាស្ត្រស្រុកប្រាសាទបាគង ទៅកាន់ស្រុកពួក
ក្នុងឱកាសជួបកិច្ចពិភាក្សាការងារមួយចំនួនជាមួយឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ ឯកឧត្តម អូ ណាក់យ៉ុង ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការចាប់អារម្មណ៍ និង បានផ្ដោតយ៉ាងសំខាន់ទៅលើគម្រោងផ្លូវវាងក្រុង ចាប់ពីចំណុច ភូមិសាស្ត្រស្រុកប្រាសាទបាគង ទៅកាន់ស្រុកពួក ...