Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាប ជំរុញនិងលើកទឹកចិត្តដល់សមាគម-អង្គការសង្គមស៊ីវិល បន្តកិច្ចសហការក្នុងភាពជាដៃគូ ដ៏ស្មោះត្រង់

ដោយ Pothe Thun
04/02/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាសាលាខេត្តសៀមរាប ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងវេទិកាពិគ្រោះយោបល់ ស្តីពីភាពជាដៃគូរវាងរដ្ឋបាលខេត្តសៀមរាប ជាមួយសមាគម អង្គការ-សង្គមស៊ីវិល និងសហគមន៍ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប លើកឡើងថា ក្នុងនាមជាសេនាធិការជូនក្រសួងមហាផ្ទៃ លោកបានថ្លែងនូវការស្វាគមន៍ និងស្នើឲ្យដៃគូអភិវឌ្ឍទាំងអស់ បន្តការគំាទ្រ និងចូលរួមដោយស្មោះត្រង់បំផុត ជាមួយរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរខេត្ត ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស គំាទ្រកិច្ចដំណើរការវិស័យកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។

លោក ពៅ ពិសិដ្ឋ បញ្ជាក់ថា៖ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ព្រមទាំងសមាគម និងអង្គការក្រៅរដ្ឋាភិបាលបរទេស ដែលបានចុះអនុស្សរណៈជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបន្តអនុវត្តសកម្មភាពរបស់ខ្លួន ស្របតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានានាជាធរមាន។

តាមរបាយការណ៍សង្ខេបស្តីពីសកម្មភាពសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានារបស់ របស់ទីចាត់ការអន្តរវិស័យ នៃរដ្ឋបាលខេត្តសៀមរាប បង្ហាញថា៖ កន្លងមក សមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនក្នុងខេត្ត ពុំបានជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីការធ្វើវិសោធនកម្មលក្ខន្តិកៈ ឬផ្លាស់ប្តូរទីស្នាក់ការ ឬការផ្លាស់ប្តូរតួនាទីថ្នាក់ដឹកនាំស្ថាប័ន ឬការប្រែប្រួលព័ត៌មានគណនីធនាគារ របាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ជូនទៅក្រសួង-ស្ថាប័ន តាមច្បាប់បានកំណត់នៅឡើយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

របាយការណ៍ដដែលនេះ ក៏បានបង្ហាញផងដែរថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនក្នុងខេត្តមួយចំនួនទៀត បានធ្វើសកម្មភាព និងដើរតួនាទីជាអាជ្ញាធរមានសមត្ថកិច្ច ក្នុងការរៀបចំដីសម្បទានសង្គមកិច្ច និងការទប់ស្កាត់សកម្មភាពល្មើសច្បាប់មួយចំនួន ជាពិសេសបទល្មើសព្រៃឈើ ជលផល និងធនធានធម្មជាតិ និងពុំសូវមានកិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានឡើយ ជាពិសេសការដាក់ទីតាំងត្រួតពិនិត្យដូចជាអាជ្ញាធរមានសមត្ថកិច្ច។

លើកឡើងក្នុងឱកាសនោះ លោក ពៅ ពិសិដ្ឋ ក្នុងនាមអភិបាលរងខេត្ត ទទួលបន្ទុកកិច្ចការអង្គការ សមាគមស៊ីវិល បានសង្កត់ធ្ងន់ថា៖ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ត្រូវចៀសវាងឲ្យបានដាច់ខាត នូវសកម្មភាពទំាងឡាយណា ដែលអាចជាប់ពាក់ព័ន្ធ ឬគំាទ្រដល់ការលាងសម្អាតប្រាក់ ហិរញ្ញប្បទាន ភេរវកម្ម និងហិរញ្ញប្បទានអាវុធប្រល័យលោកជាដើម ដើម្បីចៀសផុតពីការធ្វើឱ្យកម្ពុជាធ្លាក់ចូលទៅក្នុងបញ្ជីប្រផេះ និងទទួលបច្ច័យជាអវិជ្ជមានលើផ្នែកប្រព័ន្ធហិរញ្ញវត្ថុ លំហូរវិនិយោគ និងនយោបាយ។

ទន្ទឹមនោះ លោកអភិបាលរងខេត្ត ក៏បានថ្លែងកោតសរសើរផងដែរ៖ ចំពោះអង្គការសមាគមស៊ីវិលក្នុងខេត្ត ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្រោមកិច្ចសហការជាមួយស្ថាប័នរដ្ឋ ចូលរួមក្នុងការងារអភិវឌ្ឍសង្គម ពាក់ព័ន្ធលើវិស័យអប់រំ កសិកម្ម សិប្បកម្ម សុខាភិបាល សង្គមកិច្ច បណ្តុះបណ្តាលវិជ្ជាជីវៈ សិល្បៈ កិច្ចការបរិស្ថាន និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ ទេសចរណ៍ គ្រឿងញៀន សាសនា លើកកម្ពស់សិទ្ធិស្ត្រី កុមារ និងការពារជនងាយរងគ្រោះ ច្បាប់ និងសិទ្ធិមនុស្ស ជាដើម។

គួរជម្រាបថា៖ សមាគម អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍ ដែលក្រសួងស្ថាប័នពាក់ព័ន្ធទទួលស្គាល់ជាផ្លូវការកំពុងប្រតិបត្តិការ និងមានស្នាក់ការនៅក្នុងខេត្តសៀមរាប សរុបមានចំនួន ៣៤៦ស្ថាប័ន ក្នុងនោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកមានចំនួន ២១៥ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលបរទេស មានចំនួន៤៧ រួមទាំងសហគមន៍ព្រៃឈើ មានចំនួន៦២ និងសហគមន៍នេសាទ មានចំនួន ២២៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស និងលោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: រដ្ឋបាល​ខេត្ត​សៀមរាបសមាគម-អង្គការសង្គមស៊ីល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ភ្លើងឆេះផ្ទះប្រជាពលរដ្ឋចំនួន០៣ខ្នង ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប

ភ្លើងឆេះផ្ទះប្រជាពលរដ្ឋចំនួន០៣ខ្នង ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប

សួនផ្កាចម្រុះលើផ្ទៃដី៣ហិកតា ក្នុងស្រុកបន្ទាយស្រី កំពុងទាក់ទាញភ្ញៀវទេសចរមកទស្សនាមិនដាច់

សួនផ្កាចម្រុះលើផ្ទៃដី៣ហិកតា ក្នុងស្រុកបន្ទាយស្រី កំពុងទាក់ទាញភ្ញៀវទេសចរមកទស្សនាមិនដាច់

ឯកឧត្តម ខៀវ កាញារីទ្ឋ អញ្ជើញជួបសំណះសំណាលជាមួយមន្ត្រីមានពិការភាព នៃក្រសួងព័ត៌មាន

ឯកឧត្តម ខៀវ កាញារីទ្ឋ អញ្ជើញជួបសំណះសំណាលជាមួយមន្ត្រីមានពិការភាព នៃក្រសួងព័ត៌មាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.