Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ខៀវ កាញារីទ្ឋ អញ្ជើញជួបសំណះសំណាលជាមួយមន្ត្រីមានពិការភាព នៃក្រសួងព័ត៌មាន

ដោយ Pothe Thun
05/02/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តម ខៀវ កាញារីទ្ឋ អញ្ជើញជួបសំណះសំណាលជាមួយមន្ត្រីមានពិការភាព នៃក្រសួងព័ត៌មាន
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ជាការផ្សារភ្ជាប់នូវការរាប់អាន និងចង់ដឹងពីសកម្មភាពការងារទាំងឡាយ របស់បងប្អូន ជាជនមានពិការភាព ដែលកំពុងបំពេញកិច្ចការងារក្នុងស្ថាប័នសារព័ត៌មាន នៅព្រឹកថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ ២០២១ ឯកឧត្តម ខៀវ កាញារីទ្ឋ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងលោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ឋ បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណះសំណាលជាមួយមន្ត្រីមានពិការភាព ដែលកំពុងបម្រើការក្នុងក្រសួងព័ត៌មាន នាទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តម ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសកម្មភាពជនពិការ ក្រសួងព័ត៌មាន លើកឡើងថា៖ ក្រុមការងារសកម្មភាពជនពិការ ក្រសួងព័ត៌មាន បានបង្កើតឡើងតាំងពី ខែឧសភា ឆ្នាំ២០១៥ និងបានធ្វើកិច្ចការមនុស្សធម៏ និងសង្គមជាច្រើន ក្រោមការដឹកនាំដោយ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ជាប្រធានកិត្តិយស នៃក្រុមការងារនេះ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងនៅរាជធានី និងតាមបណ្តាខេត្ត។ ក្រៅពីកិច្ចការងារសង្គម និងមនុស្សធម៏ ក្រុមការងារនេះ ក៏បានធ្វើសកម្មភាពជាមួយនឹងក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងការតាក់តែងលិខិតគតិយុត្ត និងអនុវត្តន៍ផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២O១៩-២O២៣ ដំណាក់កាលទី២ របស់រាជរដ្ឋាភិបាល ផងដែរ។ ជាទិសដៅការងារបន្ត ក្រុមការងារបានលើកនូវ ផែនការជាច្រើន សំដៅធ្វើយ៉ាងណា លើកកម្ពស់តម្លៃជនមានពិការភាព ក្នុងវិស័យព័ត៌មាន នៅកម្ពុជា លុបបំបាត់ការរើសអើងលើជនមានពិការភាព ក៏ដូចជាបន្តចូលរួមក្នុងសកម្មភាព មនុស្សធម៌ និងសង្គម របស់បងប្អូនជនពិការ។

ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា បានថ្លែងការកោតសរសើរចំពោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោកជំទាវ ដែលខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ចំពោះបងប្អូនជនមានពិការភាព ដែលមិនត្រឹមតែជាមន្រ្តីរាជការ ក្នុងក្រសួងព័ត៌មានប៉ុណ្ណោះទេ គឺបានជួយដល់ជនពិការ ជាច្រើនកន្លែងផ្សេងទៀត ដោយបានចំណាយថវិកាយ៉ាងច្រើន ដែលជាការផ្តល់នូវភាពកក់ក្តៅជូនដល់ជនពិការពិសេស ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចូលរួមធ្វើយ៉ាងណាអោយការអនុវត្តន៍ច្បាប់ ស្តីពីកិច្ចការពារនិង លើកកំពស់ សិទ្ធិជនពិការ អនុវត្តន៏បានយ៉ាងល្អ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ទាក់ទងនឹងការលើកកម្ពស់ជនពិការក្នុងវិស័យព័ត៌មាន ស្ថានីយទូរទស្សន៍ជាតិកម្ពុជា ក៏ដូចជាបណ្តាទូរទស្សន៍ឯកជន មួយចំនួនទៀត បានបង្កើតឲ្យមានការបកប្រែសញ្ញា ភាសា គ សម្រាប់បងប្អូនមានពិការភាព ទទួលបានព័ត៌មាន គ្រប់គ្រាន់ ។

ឯកឧត្តម ឯម ច័ន្ទមករា ក៏បានលើកឡើងដែរថា តាមរយៈ របាយការណ៍របស់ ក្រសួងផែនការ នៅក្នុងប្រទេសកម្ពុជា មានជនមានពិការភាព បានកើនពីជាង ១០ ម៉ឺននាក់ រហូតដល់ជិត ៧០ ម៉ឺននាក់។ ទន្ទឹមនោះ ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ បានបង្ហាញ ពីនិយមន័យយ៉ាងច្បាស់ថា អ្នកដែលមានពិការភាព គឺសំដៅលើអ្នកដែលមានការ ចុះខ្សោយ បាត់បង់ ខ្វះខាតនូវ សិរីរាង្គណាមួយ នៃភាពជាមនុស្ស ហើយដែលបង្ករអោយមាន លក្ខណះ រារាំង ឧបសគ្គ ដែលមិនអាចចូលរួមក្នុសង្គមបាន ។ ដូច្នេះហើយ ចំពោះអ្នក ដែលមានជំងឺ រ៉ាំរៃ ដូចជាទឹកនោមផ្អែម ស្លាប់មួយចំហៀងខ្លួន ធ្លាប់បានវះកាត់ជាដើមនោះ ត្រូវបានចាត់ទុកជា ជនមានពិការភាព ឲហើយប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្ត ឲ្យមានការ ប្រើប្រាស់ពាក្យ ជនមានពិការភាព ជំនួសឲ្យពាក្យ ជនពិការ ដែលពីដើមឡើយ ជនពិការ គេសំដៅ លើអ្នកដែលពិការភ្នែក ដៃ ជើង ជាដើម។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលើកឡើងថា ជាគោលការណ៍សម្រាប់ ក្រសួង ស្ថាប័ននីមួយៗ តម្រូវឲ្យមានការប្រឡងជ្រើសរើសជនពិការ ចូលបំពេញកិច្ចការងារប្រមាណ ២ភាគរយ យ៉ាងតិច នៃចំនួនមន្រ្តីរាជការទាំងអស់។ ហើយសម្រាប់ក្រសួងព័ត៌មាន ក៏មានមន្រ្តីជាជនពិការប្រមាណជាង ៣ភាគរយ កំពុងបំពេញការងារ ជាមន្រ្តីរាជការផងដែរ។ ជនមានពិការភាព មានតម្លៃនិងមានសមត្ថភាព ដូចមនុស្សទូទៅ ដែលមិនមាន ពិការភាព ដែលនេះជាការយកចិត្តទុក ដាក់ពីសំណាក់រដ្ឋាភិបាល។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានកោតសរសើរ ចំពោះមន្ត្រីមានពិការភាព នៃក្រសួងព័ត៌មានទាំងអស់ ដែលបានខិតខំ បំពេញកិច្ចការងារ ជាមួយមន្រ្តីរាជការទូទៅ ក្នុងក្របខណ្ឌក្រសួង ។ ឯកឧត្តម បានចាត់ទុកថា ជនមានពិការភាព ក្នុងក្រសួងព័ត៌មាន ជាមន្ត្រីមានសមត្ថភាពពេញលេញ ក្នុងការបំពេញការងារ ប្រកបដោយ ប្រសិទ្ធិភាព ដូចមន្រ្តីរាជការទូទៅ ដែលមិនមានពិការភាពផងដែរ ។

ឯកឧត្តម ក៏បានថ្លែងការអរគុណ ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន និសប្បុរសជននានា ដែលបានជួយឧបត្តម្ភគាំទ្រ ដល់សកម្មភាពមនុស្សធម៏ និងការងារសង្គម ជួយដល់ប្រជាពលរដ្ឋក្រីក្រ កុមារកំព្រា និងការជួយដល់ជនពិការភាព បានយ៉ាងទូលំទូលាយ ហើយតាមរយះនេះ ឯកឧត្តម សង្ឃឹមថា នឹងមានការបន្តចូលរួមក្នុងកិច្ចការងារនេះបន្តទៅមុខទៀត ជាពិសេសការចូលរួមលើក កម្ពស់សិទ្ធ និងតម្លៃ ដល់បងប្អូនជនពិការ នៅគ្រប់វិស័យទាំងអស់នៅកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ បានឧបត្ថម្ភ មន្ត្រីមានពិការភាពបម្រើការនៅតាមអគ្គនាយកដ្ឋាន នៃក្រសួងព័ត៌ និងមកពីតាមមន្ទីរព័ត៌មានបណ្ដារាជធានីខេត្ត សរុប៣៩នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន ថវិកា ៥ ម៉ឺនរៀល អង្ករវីតាមីន ៧O គីឡូក្រាម។ ដោយឡែក ក្រុមគ្រូពេទ្យស្ម័គ្រ ចិត្ត CBYA ក៏បានប្រគល់ រទះរុញ ចំនួន ២ គ្រឿង ជូនដល់មន្រ្តីពិការជើងចំនួន ២ រូប នាឱកាសនោះផងដែរ៕

អត្ថបទ និង រូបភាព ៖ ក្រសួងព័ត៌មាន
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ក្រសួងព័ត៌មានមន្ត្រីមានពិការភាព
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកភូមិអង្គរធ្វើពិធីចាប់ត្រី ដើម្បីយកធ្វើម្ហូបក្នុងពិធីបុណ្យឡើងអ្នកតា ដែលជាទំនៀមទម្លាប់ និងរក្សាប្រពៃណីបុរាណ 

អ្នកភូមិអង្គរធ្វើពិធីចាប់ត្រី ដើម្បីយកធ្វើម្ហូបក្នុងពិធីបុណ្យឡើងអ្នកតា ដែលជាទំនៀមទម្លាប់ និងរក្សាប្រពៃណីបុរាណ 

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នឹងសម្រេចបាន៦៧ភាគរយ មុនបញ្ចប់ឆ្នាំ២០២១

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នឹងសម្រេចបាន៦៧ភាគរយ មុនបញ្ចប់ឆ្នាំ២០២១

ប្រជាពលរដ្ឋក្រុងសៀមរាប៖ ការមកដល់នៃវ៉ាក់សាំងការពារកូវីដ-១៩ បង្ហាញពីក្ដីសង្ឃឹមនៃវិស័យទេសចរណ៍ និងកាត់បន្ថយក្ដីបារម្ភក្នុងការរស់នៅ

ប្រជាពលរដ្ឋក្រុងសៀមរាប៖ ការមកដល់នៃវ៉ាក់សាំងការពារកូវីដ-១៩ បង្ហាញពីក្ដីសង្ឃឹមនៃវិស័យទេសចរណ៍ និងកាត់បន្ថយក្ដីបារម្ភក្នុងការរស់នៅ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.