Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អភិបាលរង​ខេត្តសៀមរាប គាំទ្រ​ចំពោះ​សាលារៀន​ឯកជន​ក្នុង​ការចូលរួម​បណ្តុះបណ្តាល​កុមារ​តូច​ឱ្យ​មាន​គ្រឹះ​រឹងមាំ​សម្រាប់​បន្ត​ការសិក្សា​នៅ​បឋមសិក្សា​ឬ​នៅ​ឧត្តមសិក្សា​

ដោយ Pothe Thun
02/10/2018
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
42
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​ឱ្យមាន​សមត្ថភាព​គ្រប់គ្រាន់ ការបណ្តុះបណ្តាល​កុមារ​ឱ្យ​មាន​គ្រឹះ​រឹងមាំ​ពី​តូច គឺជា​កត្តា​ដ៍​សំខាន់បំផុត ព្រោះ​កុមារ​គឺជា​ក្រដាស​ស ដូច្នេះ​បើ​យើង​បាន​ផ្តល់​ចំណេះដឹង​ជា​មូលដ្ឋាន​គ្រឹះ​រឹងមាំ​ដល់​ពួកគាត់​ពី​តូច​ហើយ​នោះ ការបន្ត​សិក្សា​របស់​ពួក​គាត់​នៅ​បឋមសិក្សា​ឬ​នៅ​ឧត្តមសិក្សា នឹង​ទទួលបាន​ជោគជ័យ ដោយសារ​តែ​ក្នុង​ខួរក្បាល​របស់​ពួកគាត់ មាន​ការចង់​រៀន​ចង់​ចេះ ចង់ដឹង​ស្រាប់​ហើយ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​បន្ត​កសាង និង​អភិវឌ្ឍ​ធនធាន​មនុស្ស​លើ​គ្រប់ផ្នែក ប្រកបដោយ​គុណភាព និង​មាន​គុណធម៌​ល្អ ឆ្លើយតប​ទៅនឹង​ការអភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច ដើម្បី​កសាង​កម្ពុជា​ឱ្យ​ក្លាយជា​សង្គម​រីកចំរើន ជឿនលឿន ដែល​ផ្អែកលើ​មូលដ្ឋាន​ចំណេះដឹង លើ​គ្រប់​វិស័យ រួម​ទាំង​វិទ្យាសាស្ត្រ​បច្ចេកទេស និង​ចំណេះធ្វើ ហើយ​ដើរ​ស្រប​ជាមួយនឹង​ការរីកចម្រើន នៃ​បណ្តា​ប្រទេស​នៅក្នុង​តំបន់ និង​ពិភពលោក ។​

​លោក ពិន ប្រាកដ មានប្រសាសន៍​ទៀត​ថា ក្នុង​គោលដៅ​ឱ្យ​កុមារ​តូច​នៅតាម​តំបន់​ជនបទ​ទួលបាន​ការបណ្តុះ​បណ្តាល​គ្រឹះ​ឱ្យ​មាន​ភាពរឹងមាំ​ពី​តូច​នោះ ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​បង្កើត​ឱ្យ​មាន​សាលា​មត្តេយ្យ​សហគមន៍​ជាច្រើ​ន នៅតាម​មូលដ្ឋាន​ឱ្យ​នៅ​កៀក​នឹង​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ ដែល​ជា​ការផ្តល់​ឱ្យ​កាស​ឱ្យ​កុមារ​តូច​បាន​ចូលរៀន ហើយ​ក្រៅពី​សា​លា​មត្តេយ្យ​សហគមន៍​នេះ នៅតាម​ទីប្រជុំជន ក៏​មាន​សាលារៀន​ឯកជន​ជាច្រើន បាន​ទទួល​កុមារ​តូច​ឱ្យ​ចូលរៀន និង​មើល​ការថែទាំ ដូច្នេះ អាជ្ញាធរ​ខេត្ត​សៀមរាប សូម​គាំទ្រ​ចំពោះ​សាលារៀន​ឯកជន​ក្នុង​ការចូលរួម​បណ្តុះបណ្តាល​កុមារ​តូច​ឱ្យ​មាន​គ្រឹះ​រឹងមាំ សម្រាប់​បន្ត​ការសិក្សា​នៅ​បឋមសិក្សា​ឬ​នៅ​ឧត្តម​សិក្សា​នេះ ជា​ពិសេស​បាន​ជួយ​ដល់​មាតា​បិតា​បាន​ទៅ​ធ្វើ​ការរកស៊ី​បាន​ផង​ដែរ ព្រោះថា​មាន​កន្លែង​សម្រាប់​កូនតូចៗ​សម្រាប់​រៀន និង​ថែ​ទាំង​មាន​សុវត្ថិភាព​ពេញ​មួយ​ថ្ងៃ​ផងដែរ​។​

​លោក ពិន ប្រាកដ មានប្រសាសន៍​យ៉ាង​នេះ ក្នុង​ឱកាស​ចែក​វិញ្ញាបនបត្រ និង​លិខិត​សរសើរ ជូន​ដល់​សិស្សានុសិស្ស​របស់​សាលារៀន​អន្តរជាតិ​អង្គរប្រ៊ិ​ដ ខេត្តសៀមរាប សម្រាប់​ឆ្នាំ​សិក្សា​២០១៧-២០១៨ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក ហួត សូ​នី នាយក​សាលារៀន​អន្តរជាតិ​អង្គរប្រ៊ិ​ដ មានប្រសាសន៍ថា សាលារៀន​អន្តរជាតិ​អង្គរប្រ៊ិ​ដ មាន​គោលដៅ​ចម្បង​គឺ ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​សិស្សានុសិស្ស ទទួលបាន​ជោគជ័យ​លើ​ការសិក្សា រួម​ទាំង​អត្ត​ចរិក​ល្អ ដែល​មាន​ការស្វាគមន៍​ពី​គ្រប់​មជ្ឈដ្ឋាន ហើយ​ដើម្បី​សម្រេច​នូវ​គោលដៅ​នេះ សាលា​បាន​ពង្រឹង​ការបង្រៀន​របស់​គ្រូ និង​ការរៀន​របស់​សិស្ស ដោយ​ក្នុង​នោះ​ត្រូវ​ជ្រើសរើស​គ្រូ​ដែល​មាន​គរុកោសល្យ ប្រកប​ដោយ​វិជ្ជាជីវៈ​ក្នុង​ការ​ផ្តល់​ចំណេះដឹង និង​មាន​បទពិសោធន៍​ខ្ពស់​ក្នុង​ការបង្រៀន ខណៈ​បច្ចុប្បន្ននេះ សាលា​កំពុង​បង្រៀន​សិស្ស​ថ្នាក់​មត្តេយ្យ​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ​ចំនួន​៥៤​នាក់ ថ្នាក់​អង់គ្លេស​ពេញ​ម៉ោង​សម្រាប់​កុមារ​ចំនួន ៤៤​នាក់ , ថ្នាក់​ភាសា​បរទេសក្រៅ​ម៉ោង​ចំនួន ២២២ នាក់ និង​ថ្នាក់​កំព្យូទ័រ​ចំនួន ២៤​នាក់ ។​

​លោក ហួត សូ​នី បាន​បញ្ជាក់ទៀតថា សាលារៀន​អន្តរជាតិ​អង្គរប្រ៊ិ​ដ ប្តេជ្ញា​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការបណ្តុះបណ្តាល​មូលដ្ឋានគ្រឹះ​កុមារ​តូច​ឱ្យ​បាន​រឹងមាំ សម្រាប់​បន្ត​ការសិក្សា​នៅ​បឋមសិក្សា ឬ​នៅ​ឧត្តមសិក្សា​ប្រកបទៅដោ​យ​ភាពជោគជ័យ ៕

​អត្ថបទ និង រូបថត ៖ លោក ទ្រា ពន្លឺ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

Tags: ខេត្តសៀមរាបសាលារៀន​អន្តរជាតិ​អង្គរប្រ៊ិ​ដ ខេត្តសៀមរាបសាលារៀន​ឯកជន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម​នៃ​ប្រទេស​កម្ពុជា បង្ហាញថា បច្ចុប្បន្ននេះ វិស័យ​ជលផល​នៅក្នុង​តំបន់ និង​ក្រៅ​តំបន់​ទន្លេមេគង្គ បាន​នឹង​កំពុង​ជួបប្រទះ​នូវ​ការគំរាមកំហែង ដែល​ចាំបាច់​ត្រូវ​រួមគ្នា​ដោះស្រាយ​បន្ទាន់​

ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម​នៃ​ប្រទេស​កម្ពុជា បង្ហាញថា បច្ចុប្បន្ននេះ វិស័យ​ជលផល​នៅក្នុង​តំបន់ និង​ក្រៅ​តំបន់​ទន្លេមេគង្គ បាន​នឹង​កំពុង​ជួបប្រទះ​នូវ​ការគំរាមកំហែង ដែល​ចាំបាច់​ត្រូវ​រួមគ្នា​ដោះស្រាយ​បន្ទាន់​

មន្ត្រី​នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តសៀមរាប បង្ហាញថា មន្ទីរ​គ្រោង​នឹង​ធ្វើ​ការជួសជុល​ផ្លូវ​ក្នុងស្រុក​ជីក្រែង​ឡើងវិញ ក្រោយ​ពី​រង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​

មន្ត្រី​នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តសៀមរាប បង្ហាញថា មន្ទីរ​គ្រោង​នឹង​ធ្វើ​ការជួសជុល​ផ្លូវ​ក្នុងស្រុក​ជីក្រែង​ឡើងវិញ ក្រោយ​ពី​រង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​

គណៈ​វិស្វករ​កម្ពុជា អះអាងថា វិស្វករ​អាជីព​របស់​កម្ពុជា នឹង​ទទួល​បាន​ភាព​ស្មើមុខស្មើមាត់​ជាមួយ​វិស្វករ​បរទេស បន្ទាប់ពី​ពួកគាត់​បាន​ចុះបញ្ជី​នៅ​គណៈ​វិស្វករ​កម្ពុជា

គណៈ​វិស្វករ​កម្ពុជា អះអាងថា វិស្វករ​អាជីព​របស់​កម្ពុជា នឹង​ទទួល​បាន​ភាព​ស្មើមុខស្មើមាត់​ជាមួយ​វិស្វករ​បរទេស បន្ទាប់ពី​ពួកគាត់​បាន​ចុះបញ្ជី​នៅ​គណៈ​វិស្វករ​កម្ពុជា

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.