Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម​នៃ​ប្រទេស​កម្ពុជា បង្ហាញថា បច្ចុប្បន្ននេះ វិស័យ​ជលផល​នៅក្នុង​តំបន់ និង​ក្រៅ​តំបន់​ទន្លេមេគង្គ បាន​នឹង​កំពុង​ជួបប្រទះ​នូវ​ការគំរាមកំហែង ដែល​ចាំបាច់​ត្រូវ​រួមគ្នា​ដោះស្រាយ​បន្ទាន់​

ដោយ Pothe Thun
04/10/2018
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ មានប្រសាសន៍ថា ប​ច្ច​ប្បន្ន​នេះ វិស័យ​ជលផល​ទាំង​នៅ​កម្ពុជា​និង​នៅក្នុង​តំបន់​ទន្លេមេគង្គ បាន​នឹង​កំពុង​ជួបប្រទះ​បញ្ហា​ប្រឈម​ជាច្រើន និង ទទួលរង​នូវ​ការគំរាមកំហែង​ទាំង​ខាងក្នុង និង​និង​ខាងក្រៅ​វិស័យ រួម​មាន​ការ​នេសាទ​ខុសច្បាប់ , គ្មាន​របាយការណ៍ , គ្មាន​ការអនុញ្ញាត , ការកាប់បំផ្លាញ​ព្រៃ​លិច​ទឹក និង ព្រៃកោងកាង ដែល​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​ជម្រក​ទឹកសាប​និង​តំបន់​ឆ្នេរសមុទ្រ , ការរំលោភ​ឆ្នេរ​ធ្វើ​កម្ម​សិទ្ឋិ , ការ​បូម​ខ្សាច់​ក្នុង​តំបន់​ត្រី​ពង​កូន និង​ការ​ជះ​ឥទ្ឋិពល​នៃ​បម្រែបម្រួល​អាកាសធា​តុ ព្រមទាំង​កង្វះ​កិច្ចសហប្រតិបត្តិការ​ឆ្លង​ដែន និង​កង្វះ​លិខិតបទដ្ឋាន​ពាក់ព័ន្ឋ​ទៅនឹង​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ដែន​ជា​ដើម ។​ល​។​

​ឯកឧត្តម ហាស់ សារ៉េត មានប្រសាសន៍​យ៉ាង​នេះ ក្នុងឱកាស​បើក​សិក្ខាសាលា​ចាប់ផ្តើម​គម្រោង​ថ្នាក់​តំបន់ ស្តីពី​ការជំរុញ​ប្រសិទ្ឋភាព​យុទ្ឋសាស្ត្រ​ថ្នាក់​តំបន់ សម្រាប់​ការប្រយុទ្ឋប្រឆាំង​និង​លុបបំបាត់​ការ​នេសាទ​ខុសច្បាប់ គ្មាន​របាយការណ៍ គ្មាន​ការអនុញ្ញាត ក្នុង​បណ្តា​ប្រទេស​នៃ​តំបន់​មេគង្គ ដើម្បី​ជំរុញ​នូវ​និរន្តរភាព​នៃ​ការគ្រប់គ្រង​ជលផល​តំបន់​មេគង្គ ដែល​សិក្ខាសាលា​នេះ រៀបចំ​ឡើង​នៅ​សណ្ឋាគារ​អប្សរា​ផា​លែស ក្នុង​ក្រុង​សៀមរាប ពី​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០១៨ ដោយ​មាន​ប្រតិភូ​ជាតិ​និង​អន្តរជាតិ​ចូលរួម មកពី​បណ្ដា​ប្រទេស​ទាំង​៦​ក្នុង​តំបន់​មេគង្គ រួមមាន ៖ ប្រទេស​កម្ពុជា , ឡាវ , វៀតណាម ថៃ​, ចិន និង​ប្រទេស​មី​យ៉ាន់​ម៉ា ។​

​ឯកឧត្តម ហាស់ សារ៉េត មានប្រសាសន៍​ទៀត​ថា ដោយមាន​កិច្ចសហការ​គាំទ្រ​ពី​គម្រោង​មូលនិធី​ពិសេស នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​ឡាន​ឆាង​នោះ ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ បាន​រៀបចំ​សិក្ខាសាលា​ចាប់ផ្តើម​គម្រោង​ថ្នាក់​តំបន់​នេះ​ឡើង ដើម្បី​ជំរុញ​នូវ​និរន្តរភាព​នៃ​ការគ្រប់គ្រង​ជលផល​តំបន់​មេគង្គ និង​ដើម្បី​ផ្សព្វផ្សាយ​អំពី​គោលដៅ​នៃ​គម្រោង​និង​លទ្ឋផល​រំពឹងទុក ដូច្នេះ​តាមរយៈ​នៃ​ការផ្សព្វផ្សាយ និង​បញ្ជ្រាប​ការឯកភាព​នូវ​គំនិត និង​ការយល់ឃើញ​នូវ​អ្វី​ដែល​ប្រទេស​ទាំង​៦​ត្រូវ​សម្រេច​តាម​លទ្ឋផល​រំពឹង​ទុក​ក្រោយពេលប​ញ្ចប់​នៃ​គម្រោង​នេះ នឹង​កំណត់​នូវ​បញ្ហា​អាទិភាព​នៃ​ការនេសាទ​ខុសច្បាប់ , គ្មាន​ការអនុញ្ញាត និង​គ្មាន​របាយការណ៍​នៅក្នុង​តំបន់ ព្រមទាំង​បញ្ជាក់​នូវ​ការប្តេជ្ញា​ចិត្ត​ចូលរួម​នៃ​ប្រទេស​ទាំង​៦​ក្នុងការ​អនុវត្តបាន​ជោគជ័យ​នៃ​គម្រោង​នេះ ៕

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​ការ​នេសាទ​ខុសច្បាប់ក្រសួង​កសិកម្​តំបន់​ទន្លេមេគង្គ បាន​នឹង​កំពុង​ជួបប្រទះ​នូវ​ការគំរាមកំហែង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រី​នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តសៀមរាប បង្ហាញថា មន្ទីរ​គ្រោង​នឹង​ធ្វើ​ការជួសជុល​ផ្លូវ​ក្នុងស្រុក​ជីក្រែង​ឡើងវិញ ក្រោយ​ពី​រង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​

មន្ត្រី​នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តសៀមរាប បង្ហាញថា មន្ទីរ​គ្រោង​នឹង​ធ្វើ​ការជួសជុល​ផ្លូវ​ក្នុងស្រុក​ជីក្រែង​ឡើងវិញ ក្រោយ​ពី​រង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​

គណៈ​វិស្វករ​កម្ពុជា អះអាងថា វិស្វករ​អាជីព​របស់​កម្ពុជា នឹង​ទទួល​បាន​ភាព​ស្មើមុខស្មើមាត់​ជាមួយ​វិស្វករ​បរទេស បន្ទាប់ពី​ពួកគាត់​បាន​ចុះបញ្ជី​នៅ​គណៈ​វិស្វករ​កម្ពុជា

គណៈ​វិស្វករ​កម្ពុជា អះអាងថា វិស្វករ​អាជីព​របស់​កម្ពុជា នឹង​ទទួល​បាន​ភាព​ស្មើមុខស្មើមាត់​ជាមួយ​វិស្វករ​បរទេស បន្ទាប់ពី​ពួកគាត់​បាន​ចុះបញ្ជី​នៅ​គណៈ​វិស្វករ​កម្ពុជា

ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ស្តីទី ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ឋ និង​ក្រុង​ស្រុក​ក្នុង​ខេត្តសៀមរាប ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ត្រួតពិនិត្យ​ទៅ​លើ​ភាពអវិជ្ជមាន​មួយចំនួន ជាពិសេស បញ្ហា​បណ្តាញ​ផ្លូវថ្នល់​ដែល​ខូចខាត និង បំផុស​ឲ្យមាន​ការ​ចិញ្ចឹមសត្វ​គោក្របី​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9068 shares
    Share 5458 Tweet 1504
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.