អាជ្ញាធរជាតិអប្សរា អំពាវនាវឲ្យរួមគ្នាលុបបំបាត់ការផ្សព្វផ្សាយ និងចែកចាយរូបភាព ផ្ទុយពីបច្ចុប្បន្នភាពក្នុងតំបន់អង្គរ ដើម្បីរួមចំណែកក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ ថា ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នជាតិ-អន្តរជាតិ ក្នុងគោលដៅអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា បានរៀបចំអភិវឌ្ឍន៍ គ្រប់គ្រង ជួសជុល អភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោកនេះ ឱ្យរួចផុតពីបេតិកភណ្ឌប្រឈមនឹងគ្រោះថ្នាក់ រហូតបានក្លាយជាគោលដៅទេសចរណ៍ដ៏ធំមួយក្នុងសកលលោក និងទទួលបានចំណាត់ថ្នាក់លេខមួយជាគោលដៅទេសចរណ៍ផ្ទួនៗគ្នានាឆ្នាំកន្លងមក។ លោក ឡុង កុសល មានប្រសាសន៍បន្ថែមថា ...