Monday, July 4, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរ​ជាតិ​អប្សរា អំពាវនាវ​ឲ្យ​រួមគ្នា​លុបបំបាត់​ការផ្សព្វផ្សាយ និង​ចែកចាយ​រូបភាព ផ្ទុយ​ពី​បច្ចុប្បន្នភាព​ក្នុង​តំបន់​អង្គរ ដើម្បី​រួមចំណែក​ក្នុងការ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​

ដោយ Pothe Thun
22/10/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរ​ជាតិ​អប្សរា អំពាវនាវ​ឲ្យ​រួមគ្នា​លុបបំបាត់​ការផ្សព្វផ្សាយ និង​ចែកចាយ​រូបភាព ផ្ទុយ​ពី​បច្ចុប្បន្នភាព​ក្នុង​តំបន់​អង្គរ ដើម្បី​រួមចំណែក​ក្នុងការ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​
131
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា មានប្រសាសន៍ ថា ដោយមាន​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ស្ថាប័ន​ជាតិ​-​អន្តរជាតិ ក្នុង​គោលដៅ​អភិរក្ស​និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​រមណីយដ្ឋាន​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​អភិវឌ្ឍន៍ គ្រប់គ្រង ជួសជុល អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នេះ ឱ្យ​រួច​ផុតពី​បេតិកភណ្ឌ​ប្រឈម​នឹង​គ្រោះថ្នាក់ រហូត​បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ធំ​មួយ​ក្នុង​សកលលោក និង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​មួយ​ជា​គោលដៅ​ទេសចរណ៍​ផ្ទួនៗ​គ្នា​នា​ឆ្នាំកន្លងមក​។​

​លោក ឡុង កុសល មានប្រសាសន៍​បន្ថែមថា ក្រៅពី​កិច្ចការ​ជួសជុល​អភិរ​ក្ស​ប្រាសាទ អាជ្ញាធរ​ជាតិ​អប្សរា បាន​យកចិត្តទុកដាក់​ធ្វើជា​ប្រចាំថ្ងៃ លើ​កិច្ចការ​លើកកម្ពស់​បរិ​ស្ថាន​ឱ្យមាន​ភាព​បៃតង​នៅក្នុង​តំបន់​អង្គរ តាមរយៈ​ការរៀបចំ​សួន​ស្មៅ ការដាំ​ដើមឈើ​ប្រណីត ការទប់ស្កាត់​អ្នកលក់ដូរ​នៅលើ​វាលស្មៅ​តា​មក​សិន្ធុ​អង្គរវត្ត ការរៀបចំ​ចំណត​យានយន្ត ការធ្វើ​ផ្លូវ​កង់ ការស្ថាបនា​និង​ថែទាំ​ផ្លូវថ្នល់​ក្នុង​ឧទ្យាន​អង្គរ​។​ល​។ ដែល​កិច្ចការ​ទាំងនេះ គឺ​ក្នុង​បំណង​បម្រើ​ដល់​សេវាកម្ម​ទេសចរណ៍ និង​លើកកម្ពស់​តំបន់​រមណីយដ្ឋាន​អង្គរ ឱ្យ​កាន់​តែមាន​ភាពស្រស់ស្អាត និង​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​ទស្សនា​កាន់តែច្រើន​។​

​លោក ឡុង កុសល មានប្រសាសន៍​បន្ថែមទៀត​ថា ការប្រើប្រាស់​រូបភាព​ដែល​ពុំ​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ជាក់ស្តែង​បច្ចុប្បន្ន ពុំមែន​ជា​រឿង​ល្អប្រសើរ​ទេ ដូច្នេះ សូម​សាធារណជន​ប្រើប្រាស់​រូបភាព និង​ខ្លឹមសារ​ដែល​ឆ្លុះបញ្ចាំង​ពី​វឌ្ឍនភាព​ជាក់ស្តែង នៃ​តំបន់​រមណីយដ្ឋាន​អង្គរ ជាពិសេស​សកម្មភាព​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បានធ្វើ​នាបច្ចុប្បន្ន​នេះ ដូចជា​ការរៀបចំ​ចំណត ការដាំ​ស្មៅ ដាំ​ផ្កា ដាំ​ដើមឈើ​។​ល​។ ដើម្បី​រឹតតែ​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ​កាន់តែ​កើនឡើង​មិន​ខាន ប៉ុន្តែ​លើសពីនេះ បើ​ការផ្សព្វផ្សាយ និង​ចែកចាយ​រូបភាព​ផ្ទុយ​ពី​បច្ចុប្បន្នភាព​បែបនេះ​អាច​បង្ក​ឱ្យ​ភ្ញៀវទេសចរ​មានការ​យល់ច្រឡំ និង​គិត​មិនល្អ​ក្នុងការ​សម្រេចចិត្ត​ជ្រើសរើស​មក​ទស្សនា​នៅ​កម្ពុជា​និង​រមណីយដ្ឋាន​អង្គរ ។​

ព័ត៌មានជាតិ ថ្មីៗ

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការងារជួសជុលព្រះពុទ្ធបដិមានៅរួតបាកាណ នាពេលឆាប់ៗនេះ

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការងារជួសជុលព្រះពុទ្ធបដិមានៅរួតបាកាណ នាពេលឆាប់ៗនេះ

03/07/2022
ក្រុមការងារចម្រុះក្រុងសៀមរាប ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលកំពុងលួចឈូយឆាយដីព្រៃលិចទឹកនៅឃ្លាំងទឹកទំនប់៧៨ បញ្ជូនទៅកាន់តុលាការ

ក្រុមការងារចម្រុះក្រុងសៀមរាប ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលកំពុងលួចឈូយឆាយដីព្រៃលិចទឹកនៅឃ្លាំងទឹកទំនប់៧៨ បញ្ជូនទៅកាន់តុលាការ

03/07/2022

​លោក ឡុង កុសល មានប្រសាសន៍​ទៀតថា រយៈកាល​កន្លងមកនេះ មានការ​ផ្សព្វផ្សាយ និង​ចែករំលែក​រូបភាព​ពុំ​ស្តែងចេញ​អំពី​បច្ចុប្បន្នភាព​នៃ​តំបន់​រមណីយដ្ឋាន​អង្គរ ទៅក្នុង​បណ្តាញ​ព័ត៌មាន​សង្គម ដែល​សកម្មភាព​ទាំងនោះ​ខុសពី​ការពិត​ទៅនឹង​អ្វីដែល​អាជ្ញាធរ​ជាតិ​អប្សរា​បច្ចុប្បន្នកំពុង​បំពេញ​យ៉ាង​សស្រាក់សស្រាំ ដូច្នេះ​សូម​អំពាវ​នា​ដល់​ពលរ​ដ្ឋ​ខ្មែរ ឲ្យ​រួមគ្នា​លុបបំបាត់​ការផ្សព្វផ្សាយ និង​ចែកចាយ​រូបភាព​មិនមែន​បច្ចុប្បន្ន​ភាព អំពី​តំបន់​រមណីយដ្ឋាន​អង្គរ ដើម្បី​បំផុស​និង​ផ្សព្វផ្សាយ​រូបភាព​ល្អៗ និង​ភាពស្រស់ស្អាត​នៃ​តំបន់​រមណីយដ្ឋាន​អង្គរ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ជាតិ ព្រោះ​តាមរយៈ​វិស័យ​អភិរក្ស​បេតិកភណ្ឌ និង​វិស័យ​ទេសចរណ៍វប្បធម៌ រមណីយដ្ឋាន​អង្គរ បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​បានផ្តល់​នូវ​ប្រយោជន៍​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​ទាំង​ផ្ទាល់ និង​ប្រយោល​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រួសារ ជាពិសេស​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ទៅកាន់​ពិភពលោក ៕

​អត្ថបទ និង រូបថត ៖ លោក បូ សា​វី​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​​

Tags: តំបន់​អង្គរ​​រូបភាព ផ្ទុយ​ពី​បច្ចុប្បន្នវិស័យ​ទេសចរណ៍អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
​ដំរី​៥៥​ក្បាល ងាប់​ដោយសារតែ​គ្រោះរាំងស្ងួត​នៅ​ហ្ស៊ី​ម​បាប​វ៉េ​

​ដំរី​៥៥​ក្បាល ងាប់​ដោយសារតែ​គ្រោះរាំងស្ងួត​នៅ​ហ្ស៊ី​ម​បាប​វ៉េ​

​កូរ៉េខាងត្បូង ប្រកាស​បង្កើន​កញ្ចប់​ថ​វិកា​យោធា និង​ជំរុញ​ឱ្យ​កូរ៉េខាងជើង​ត្រឡប់​មករក​តុ​ចរចា​វិញ​

​កូរ៉េខាងត្បូង ប្រកាស​បង្កើន​កញ្ចប់​ថ​វិកា​យោធា និង​ជំរុញ​ឱ្យ​កូរ៉េខាងជើង​ត្រឡប់​មករក​តុ​ចរចា​វិញ​

កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​នៃ​អធិការ​ក្រុង​សៀមរាប​ចុះបង្ក្រាប​ទ​ប​ល្មើស​នេសាទ​ខុសច្បាប់​មួយកន្លែង ក្នុង​សង្កាត់​ជ្រាវ​

កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​នៃ​អធិការ​ក្រុង​សៀមរាប​ចុះបង្ក្រាប​ទ​ប​ល្មើស​នេសាទ​ខុសច្បាប់​មួយកន្លែង ក្នុង​សង្កាត់​ជ្រាវ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

16/06/2022
ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

14/06/2022
យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

09/06/2022

ព័ត៌មានមើលច្រើនជាងគេ

  • សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    201 shares
    Share 80 Tweet 50
  • អាជ្ញាធរជាតិអប្សរា នឹងធ្វើការផាកពិន័យចំពោះភ្ញៀវទេសចរល្មើសបម្រាម ដើម្បីរក្សានិរន្ដរភាពបរិស្ថានស្អាត ក្នុងសួនរុក្ខជាតិអង្គរ

    134 shares
    Share 54 Tweet 34
  • ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រកាសបិទជាផ្លូវការហើយ កាលពីម៉ោង៣រសៀលនេះ

    61 shares
    Share 24 Tweet 15
  • ពិធីបញ្ចុះវត្ថុសិរីមង្គល ចំនួន៤គ្រាប់ដែលប្រទះឃើញនៅលើកំពូលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ឱ្យស្ថិតនៅកន្លែងដើមវិញ !

    45 shares
    Share 18 Tweet 11
  • សមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាប់ពាក់ព័ន្ធករណី ឆបោក

    45 shares
    Share 18 Tweet 11

ព័ត៌មានទូទៅ

  • Dating Tips (2)
  • Driver Updater (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (385)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,694)
  • ព័ត៌មានកីឡា (32)
  • ព័ត៌មានជាតិ (4,058)
  • ព័ត៌មានជាតិទូទៅ (116)
  • ព័ត៌មានអន្តរជាតិ (604)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (569)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (736)
  • សាសនា និង មនុស្សធម៌ (721)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (157)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.