ក្នុងរយៈពេលដើមឆ្នាំ២០១៩សប្បុរសជនជាតិស្វីសចំណាយថវិកជាង២១ម៉ឺនដុល្លារកសាងសមិទ្ឋផលជាច្រើនក្នុងខេត្តសៀមរាប
ដោយសារកំណើននៃការមកទទួលសេវាព្យាបាលជំងឺនៅមណ្ឌលសុខភាពចេះតែកើនឡើងជារៀងរាល់ឆ្នាំ ហើយឃុំតាសោម ស្រុកអង្គជុំខេត្តសៀមរាបនៅមិនទាន់មានមណ្ឌលសុខភាព ប្រជាពលរដ្ឋក្នុងឃុំនេះកន្លងមក បានទៅទទួលសេវាសុខភាពនៅមណ្ឌលសុខភាពអង្គរជុំមានចម្ងាយឆ្ងាយ ដែលធ្វើឱ្យស្ត្រីមានផ្ទៃពោះ ចាស់ជរា ជនពិការ ពិបាកក្នុងការទៅទទួលសេវា ពិគ្រោះ ព្យាបាលជំងឺ និងដោយមានការស្នើសុំរបស់អាជ្ញាធរមូលដ្ឋាន ទើបមានការសាងសង់អគារមណ្ឌលសុខភាព ក្លោងទ្វារ របងនិងបន្ទប់ទឹក ចំណាយថវិកាសរុបចំនួន៥ម៉ឺន៥ពាន់ដុល្លារអាមេរិកដែលជាអំណោយរបស់ លោក សាលា អង់រីកូ និងសប្បុរសជនជនជាតិស្វីស ...