Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជួបប្រជុំពិនិត្យការងារ ជាមួយថ្នាក់ដឹកនាំ សមាជិក ក្រុមប្រឹក្សាឃុំ ស្រុក នៃស្រុកកោះសូទិន

ដោយ Pothe Thun
28/05/2021
នៅក្នុង ព័ត៌មានជាតិ
ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជួបប្រជុំពិនិត្យការងារ ជាមួយថ្នាក់ដឹកនាំ សមាជិក ក្រុមប្រឹក្សាឃុំ ស្រុក នៃស្រុកកោះសូទិន
ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជួបប្រជុំពិនិត្យការងារ ជាមួយថ្នាក់ដឹកនាំ សមាជិក ក្រុមប្រឹក្សាឃុំ ស្រុក នៃស្រុកកោះសូទិន
ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជួបប្រជុំពិនិត្យការងារ ជាមួយថ្នាក់ដឹកនាំ សមាជិក ក្រុមប្រឹក្សាឃុំ ស្រុក នៃស្រុកកោះសូទិន
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២១ ក្នុងឱកាសចុះបំពេញបេសកកម្មការងារនៅ ខេត្តកំពង់ចាម ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម និង ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកកោះសូទិន បានអញ្ជើញជួបប្រជុំពិនិត្យ ការងារ របស់ថ្នាកដឹកនាំ ក្រុមប្រឹក្សាស្រុក ឃុំ នៃស្រុកកោះសូទិន ខេត្តកំពង់ចាម ។

លោក យី វណ្ណះ អភិបាល នៃគណះអភិបាលស្រុក កោះសូទិន ខេត្តកំពង់ចាម បានធ្វើ របាយការណ៏បូកសរុបលទ្ធផលការងារ និង បានបង្ហាញពីសមិទ្ធិផលថ្មីៗដែល ក្រុមការងារ រាជរដ្ឋាភិបាលចុះជួយស្រុកកោះសូទិន សម្រេចអនុវត្តបាន ក្នុងរយះពេលកន្លងមក ទាំងលើ កិច្ចការស្ថារ កសាងនូវរាល់សមិទ្ធិផលនានា បានជាច្រើន ដែលបំរើដល់វិស័យពុទ្ធចក្រ និង អាណាចក្រ បានកាន់តែរីកចម្រើនជាបន្តបន្ទាប់។ ជាមួយនេះការងារ មនុស្សធម៏ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ រួមទាំងក្រុមការងារទាំងអស់ តែងបាននាំយកនូវ អំណោយ ចែកជូនដល់ប្រជាពលរដ្ឋក្រក្រី អ្នកជួបវិប្បត្តិក្នុងគ្រួសារខ្វះខាតក្នុងជីវភាពរស់ នៅក៏ដូចជា បងប្អូន ដែលជួបគ្រោះធម្មជាតិ ស្រ្តីឆ្លងទន្លេ មានជំងឺប្រចាំកាយជាដើម។ ទាក់ទងសភាព ការណ៏ការពារទប់ស្កាត់ជំងឺកូវីដ-១៩ គឺស្រុកបានខិតខំផ្សព្វផ្សាយតាមការប្រជុំ តាមឃោសន សព្ទ័ តាមមូលដ្ឋាន ភូមិ ឃុំ អំពីវិធានការណ៏ របស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ពិសេសការអនុវត្តន៏ ៣ កុំ ៣ ការពារ ។ នៅទូទាំងស្រុកកោះសូទិន មាន មណ្ឌលចត្តាឡីស័ក ១ កន្លែង សាលាពុទ្ធិក:វត្តដំណាក់ព្រីង ។ ក្នុងរយះពេលមកនេះ រកឃើញវិជ្ជមានជំងឺកូវីដ ចំនួន៣ នាក់ សុទ្ធតែនាំចូលពីក្រៅ ក្នុងនោះជាសះស្បើយ២ នាក់ នៅសម្រាកព្យាបាល ១ នាក់ ។ ប្រជាពលរដ្ឋប៉ះពាល់ដោយផ្ទាល់ចំនួន ៨ នាក់។ ប៉ះពាល់ដោយ ប្រយោល ៣៦ នាក់ ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានចាត់ទុកលទ្ធផលការងារ ដែលក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះសូទិន អនុវត្តន៏បាននាពេលកន្លងមកនេះ គឺជាការបង្ហាញនូវកិច្ចខិតខំប្រឹងប្រែងរួមសហការគ្នា ធ្វើអោយសម្រេចបាន នូវផែនការសម្មភាព ដែលបានដាក់ចេញ ពិសេស កិច្ចការងារមនុស្សធម៏ ជួយដល់ជនទីទាល់ក្រ ខ្វះខាត ជីវភាព រសប្រចាំថ្ងៃ និងអ្នកជួបគ្រោះធម្មជាតិផ្សេងៗ រួមទាំងការចូលរួមកសាងសមិទ្ធផលនានាជា ច្រើនទៀតផងដែរ។ ឯកឧត្តម រដ្ឋមន្រ្តី ក៏បានលើកឡើងពីបញ្ហាសំខាន់ៗចំនួនបី ដែលអាជ្ញាធរដែនដី មន្រ្តី សមត្ថិកច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាទប់ស្កាត់អោយបាន គឺការឆ្លងរីករាលដាល នៃជំងឺកូវីដ ១៩ ក្នុងមូលដ្ឋាន និងផ្សព្វផ្សាយបានទូលំទូលាយ ពីវិធានការពារ អោយបានល្អ ដើម្បីកាត់ បន្ថយការចំលង ។ ជាមួយនេះត្រូវបន្តសកម្មភាបពការងារង្ការ និងទប់ស្កាត់ លុបបំបាត់បញ្ហា គ្រឿងញឿន និងល្បែងស៊ីសង ក្នុងមូលដ្ឋាន ភូមិ ឃុំ ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ បងប្អូន ប្រជាពលរដ្ឋ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជម្រុញ លើកទឹកចិត្តដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្រ្តី ក៏ដូចជាក្រុមការងារទាំងអស់ដែលបានចុះមកជួយការងារនៅក្នុងស្រុកកោះសូទិន ត្រូវបន្តរួមសហការសាមគ្គីគ្នា អោយបានកាន់ តែរឹងមាំថែមទៀត ហើយសម្រាប់ថ្នាក់ដឹកនាំ ស្រុក ឃុំ ភូមិ ត្រូវមានស្មារតីសាមគ្គីភាពផ្ទៃក្នុង ល្អ ផ្អែកលើយុត្តិធម៏ មានភាពស្មោះត្រង់ និងមានវិន័យក្នុងកិច្ចការងារ ទើបអាចរួមគ្នា បំពេញ រាល់ភារកិច្ចទទួលបានជោគជ័យថ្មីៗបន្ថែមទៀតក្នុងការបំរើដល់ប្រជាពលរដ្ឋ ស្រមតាមគោល ការណ៏ និងផែនការសម្មភាពការងារ របស់ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីរួមគ្នា អនុវត្តន៏អោយបានល្អ។ ក្នុងឱការនោះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បាននាំយកនូវថវិកាចែកជូនដល់ សមាជិក សមាជិកា នៃអង្គប្រជុំ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ និងជូនដល់កងកំលាំង នគរបាល កងរាជអាវុធហត្ថ និងយោធាស្រុកកោះសូទិន ។ ជាមួយនេះ ផ្តល់ជូនថវិកា ជាង ៧ លានរៀល សម្រាប់ជួសជុល ផ្លូវ ក្នុងឃុំ មហាលាភ និង សន្យាជួយទិញឡានពេទ្យ ១ គឿង ប្រគល់ជូនដល់ មន្ទីរពេទ្យបង្អែកស្រុកកោះសូទិន ទុកសម្រាប់ដឹកបងប្អូនប្រជាពលរដ្ឋ ក្នុង មូលដ្ឋាន ដែលត្រូវទៅព្យាបាលសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យខេត្ត ឬមករាជធានីភ្នំពេញ។

តមកនៅព្រឹកថ្ងៃដដែលនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ រួមដំណើរដោយ ឯកឧត្តមជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រក្សាក្រសួងព័ត៌មាន បានអញ្ជើញទៅពិនិត្យ មើលទីតាំងត្រៀមរៀបចំកន្លែងធ្វើចក្តាឡីស័ក និងព្យាបាលកំរិតស្រាល សម្រាប់អ្នក សង្ស័យ ឬឆ្លងជំងឺកូវីដ១៩ ដែលទីតាំងថ្មីនេះ ធ្វើក្នុងអគារ វិទ្យាល័យជីហែ ស្រុកកោះសូទិន ខេត្តកំពង់ ចាម។ សម្រាប់ទីតាំងមុនដែលគ្រោងទុកសម្រាប់ធ្វើជាកន្លែងមណ្ឌលចត្តាឡីស័ក គឺស្ថិតក្នុង សាលាពុទ្ធិកសិក្សា វត្តដំណាក់ព្រីង ឃុំមហាលាភ ដែលបានរៀបចំហើយរួចរាល់ ដោយ ចំណាយថវិកា ពី ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដែលមណ្ឌលចក្តាឡីស័កនោះ មិនទាន់ បានប្រើប្រាស់នៅឡើយនោះទេ ប៉ុន្តែសម្រាប់ឱកាសនេះ គឺមករៀបចំនៅវិទ្យាល័យ ជីហែ វិញ ៕

#ក្រសួងព័ត៌មាន

Tags: ក្រសួងព័ត៌មានប្រធានក្រុមការងារថ្នាក់ជាតិរដ្ឋមន្ត្រីក្រសួង​ព័ត៌មានឯកឧត្តម ខៀវ កាញារីទ្ធ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមាគមកូរ៉េខេត្តសៀមរាប នាំយកអំណោយជូនដល់ប្រជាជនកូរ៉េស្នាក់នៅក្នុងខេត្តសៀមរាប អំឡុងវិបត្តិកូវីដ-១៩

សមាគមកូរ៉េខេត្តសៀមរាប នាំយកអំណោយជូនដល់ប្រជាជនកូរ៉េស្នាក់នៅក្នុងខេត្តសៀមរាប អំឡុងវិបត្តិកូវីដ-១៩

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយមនុស្សធម៌ឧបត្ថម្ភបន្ថែមដល់ក្រុមការងារត្រួតពិនិត្យសុខភាពបឋម នៅចំណុចព្រំប្រទល់ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយមនុស្សធម៌ឧបត្ថម្ភបន្ថែមដល់ក្រុមការងារត្រួតពិនិត្យសុខភាពបឋម នៅចំណុចព្រំប្រទល់ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ

ប្អូនថ្លៃរបស់សពឈ្មោះលោកស្រី ហ៊ាន់ ធន់ អះអាងថា បងស្រីរបស់ខ្លួន មិនមែនស្លាប់ដោយសារលេបថ្នាំក្នុងវេជ្ជបញ្ជានោះទេ !

ប្អូនថ្លៃរបស់សពឈ្មោះលោកស្រី ហ៊ាន់ ធន់ អះអាងថា បងស្រីរបស់ខ្លួន មិនមែនស្លាប់ដោយសារលេបថ្នាំក្នុងវេជ្ជបញ្ជានោះទេ !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.