Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

ប្អូនថ្លៃរបស់សពឈ្មោះលោកស្រី ហ៊ាន់ ធន់ អះអាងថា បងស្រីរបស់ខ្លួន មិនមែនស្លាប់ដោយសារលេបថ្នាំក្នុងវេជ្ជបញ្ជានោះទេ !

ដោយ Pothe Thun
28/05/2021
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
115
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្រ្តីជំនាញ នៃមន្ទីរសុខាភិបាលខេត្តសៀមរាប ច្រានចោលព័ត៌មានមិនពិត ដែលបានចុះផ្សាយថា មានស្រ្តីអ្នកជម្ងឺម្នាក់ បានស្លាប់ក្រោយពេលលេបថ្នាំ ដែលផ្តល់ឲ្យដោយគ្រូពេទ្យ នៃមន្ទីរសម្រាកព្យាបាលឯកជនមួយនៅស្រុកពួក កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។ កន្លងទៅថ្មីៗនេះ គេហទំព័រមួយមានអាសយដ្ឋាននៅខេត្តសៀមរាប និងទូរទស្សន៍ក្នុងស្រុកមួយ បានចុះផ្សាយដែលមានខ្លឹមសារ និងពាក្យពេចន៍ដូចគ្នាទាំងស្រុង ដោយដាក់ចំណងជើងថា ខេត្តសៀមរាបធ្លាយរឿងមិនប្រក្រតី ក្រោយគ្លីនិកឯកជនមួយឈ្មោះ ស៊ី អិល ស៊ី ផ្តល់ថ្នាំឲ្យអ្នកជម្ងឺលេប ហើយក៏បានដេកស្លាប់។

លោកស្រី លី វណ្ណ: ប្រធានការិយាល័យនិយ័តកម្ម និងឱសថ-គ្រឿងសំអាង របស់មន្ទីរសុខាភិបាលខេត្តសៀមរាប បញ្ជាក់ថាផ្អែកលើលទ្ធផល នៃការស្រាវជ្រាវ បានអះអាងថា ជនរងគ្រោះដែលបានស្លាប់នោះ ពុំបានលេបថ្នាំ ដែលពេទ្យបានផ្តល់ឲ្យនោះទេ។ លោកស្រីវាយតម្លៃថា ការចេញផ្សាយខាងលើ គឺស្ថិតក្នុងន័យចោទប្រកាន់ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសក្រុមការងារមន្ទីរសុខាភិបាលយ៉ាងធ្ងន់ធ្ងរបំផុត ដោយថាបានប្រព្រឹត្តិអំពើឃុបឃិតជាមួយម្ចាស់គ្លីនិក កសាងរបាយការណ៍កុហក ហើយលោកស្រីសូមច្រានចោលទាំងស្រុងនូវព័ត៌មានមិនពិតទាំងនោះ ដែលថា ស្រ្តីរងគ្រោះស្លាប់ដោយសារការលេបថ្នាំរបស់ពេទ្យ។ ដើម្បីបង្ហាញអំពីការពិត ព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ លោកស្រី លី វណ្ណ: និងក្រុមការងារ បានចុះទៅដល់មូលដ្ឋានជនរងគ្រោះដោយផ្ទាល់ ភូមិគោកដូង ឃុំត្រីញ័រ ស្រុកពួក និងបានជួបជាមួយលោកស្រី ឡាំ ស្រីល័ក្ខ ដែលត្រូវជាប្អូនថ្លៃរបស់ជនរងគ្រោះ ជាអ្នកជូនជនរងគ្រោះទៅបើកថ្នាំ ហើយក៏ជាអ្នកនៅជាមួយជនរងគ្រោះមុនការស្លាប់នោះផងដែរ។ បើតាមការផ្សាយព័ត៌មានមិនពិតនោះ បាននិយាយថា នៅថ្ងៃបើកថ្នាំនោះ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៧យប់ ស្រ្តីរងបានលេបថ្នាំ ម៉ោង១១យប់ បែកគ្នាចូលដេក លុះដល់ម៉ោង៤ភ្លឺ ស្រ្តីរងគ្រោះបានស្លាប់។ ក្នុងសំណេររបស់អ្នកយកព័ត៌មាននេះ បានបញ្ចាក់ថា ព្រឹត្តិហេតុទាំងនេះ គឺសាច់ញាតិរបស់ជនរងគ្រោះជាអ្នកនិយាយប្រាប់។

លោកស្រី ឡាំ ស្រីល័ក្ខ ដែលជាប្អូនថ្លៃជនរងគ្រោះបានអះអាងថា បងថ្លៃស្រីរបស់ខ្លួន មិនបានស្លាប់ដោយសារលេបថ្នាំនោះទេ ការផ្សាយនោះខុសពីអ្វីដែលគាត់បានផ្តល់ចម្លើយហើយ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រី លី វណ្ណ: ក៏បានអះអាងដែរថា ការស្រាវជ្រាវរបស់គាត់ពិតជាត្រឹមត្រូវ ព្រោះក្រោយពីការស្លាប់នៃជនរងគ្រោះ គាត់បានដឹកនាំក្រុមការងារ ពិនិត្យមើលភស្តុតាង គឺថ្នាំដែលពេទ្យបើកឲ្យជនរងគ្រោះនោះនៅសល់ទាំងអស់ មិនមានបាត់មួយគ្រាប់ណាឡើយ គឺមានន័យថា ជនរងគ្រោះពុំបានលេបថ្នាំនោះឡើយ។ បើតាមលិខិតបញ្ជាក់ អំពីការស្លាប់ដោយគ្រូពេទ្យកោសល្យវិច្ច័យ នៃមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហ៊ាន់ ធន់ ភេទស្រី អាយុ៣០ឆ្នាំ ជាអ្នកជម្ងឺធ្លាប់ទទួលយកការព្យាបាលពីសំណាក់គ្លីនិកខាងលើនេះ។ បើកថ្នាំចុងក្រោយថ្ងៃទី២៣ ស្លាប់ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។ លទ្ធផលធ្វើកោសល្យវិច្ច័យ ក្រោយការស្លាប់ គឺអវិជ្ជមានកូវីដ-១៩។ ការពិនិត្យឯកសារពុំមានអ្វីខុសបច្ចេកទេស នៃការព្យាបាលឡើយ ហើយបើយោងតាមការសាកសួរផងដែរ អ្នកជំនាញសន្និដ្ឋានបឋមថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង៕

អត្ថបទ និងរូបភាព៖ លោក ងិន គឹមឡេង
កែសម្រួល៖ លោក លីវ សុខុន

Tags: ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាបលោកស្រី លី វណ្ណ:
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល សម្រាប់មន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៣ករណី ដែលជាករណីលើកដំបូង

ការអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល សម្រាប់មន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៣ករណី ដែលជាករណីលើកដំបូង

លំនៅឋានមួយខ្នងត្រូវបានអគ្គីសភ័យឆាបឆេះអស់ទាំងស្រុង ដោយសារម្ចាស់ផ្ទះខ្លួនឯងជាអ្នកបង្ក !

លំនៅឋានមួយខ្នងត្រូវបានអគ្គីសភ័យឆាបឆេះអស់ទាំងស្រុង ដោយសារម្ចាស់ផ្ទះខ្លួនឯងជាអ្នកបង្ក !

ស្រ្តីចំនួន០៥នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តសៀមរាប ប្រគល់ជូនមន្ទីរសង្គមកិច្ច ដើម្បីធ្វើការស្តារនីតិសម្បទា និងសមាហរណកម្ម បន្ទាប់ពីដកហូតពីកន្លែងម៉ាស្សា និងក្រោយពីបញ្ចប់ការធ្វើចត្តាឡីស័ក

ស្រ្តីចំនួន០៥នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តសៀមរាប ប្រគល់ជូនមន្ទីរសង្គមកិច្ច ដើម្បីធ្វើការស្តារនីតិសម្បទា និងសមាហរណកម្ម បន្ទាប់ពីដកហូតពីកន្លែងម៉ាស្សា និងក្រោយពីបញ្ចប់ការធ្វើចត្តាឡីស័ក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.