Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ការអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល សម្រាប់មន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៣ករណី ដែលជាករណីលើកដំបូង

ដោយ Pothe Thun
28/05/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
218
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា នាយកមន្ទីរពេទ្យកុមារជ័យវរ្ម័នទី ៧ ស្ថិតក្នុងក្រុងសៀមរាប បានឲ្យដឹងថា ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិធានការរបស់ក្រសួងសុខាភិបាល និងសេចក្តីណែនាំផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងពេលនៃការឆ្លងរាតត្បាតជាសកលជំងឺកូវីដ-១៩មកនោះ មន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ បានធ្វើការរឹតបន្តឹងអ្នកមករកសេវាពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យនេះ ទាំងផ្នែកស្ត្រីសម្រាលកូន និង ទាំងផ្នែកកុមារ និយាយរួមគឺការពិនិត្យគ្រប់ៗគ្នា ប៉ុន្តែអ្វីដែលផ្ដោតជាសំខាន់នោះគឺ ស្ត្រីដែលមកសម្រាលកូន ។

លោកសាស្ត្រាចារ្យ បានឲ្យដឹងទៀតថា គ្រប់ស្ត្រីដែលមកសម្រាលកូន យើងត្រូវតែធ្វើតេស្តពិនិត្យជំងឺកូវីដ-១៩គ្រប់ៗគ្នា តាមរយៈឧបករណ៍ធ្វើតេស្តរហ័ស ដោយមានក្រុមគ្រូពេទ្យនិងឆ្មបរង់ចាំនៅច្រកចូល ដើម្បីពិនិត្យវាស់កំដៅ ស្រង់ទិន្នន័យ និង សាកសួរព័ត៌មាន ហើយជាករណីលើកដំបូងនោះ គឺនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ មន្ទីរពេទ្យបានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ លើគ្រួសាររបស់ស្ត្រីមានផ្ទៃពោះម្នាក់ ដែលមកសម្រាលកូននៅមន្ទីរពេទ្យនេះ ហើយជំហានដំបូងរកឃើញវិជ្ជមានកូវីដ-១៩ លើប្តីរបស់គាត់ហើយបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត រីឯរូបគាត់ដោយការធ្វើតេស្តលើកទី១ អវិជ្ជមាននោះ ត្រូវបានក្រុមគ្រូពេទ្យជួយសម្រាលកូនជូនគាត់បានជោគជ័យ។ លោកនាយកមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ មានប្រសាសន៍ទៀតថា ក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីការសម្រាលកូនរួច យើងបានធ្វើតេស្តលើស្ត្រីដដែលនោះ ហើយរកឃើញវិជ្ជមានកូវីដ-១៩ រួមទាំងកូនរបស់គាត់ផង ដូច្នេះរូបគាត់និងកូនរបស់គាត់ ត្រូវបានអនុញ្ញាតឲ្យនៅសម្រាកព្យាបាលជំងឺកូវីដ-១៩ ក្នុងមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ រហូតមកដល់បច្ចុប្បន្ននេះ។

លោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា មានប្រសាសន៍ទៀតថា ប្រសិនបើយើងមិនបានអនុវត្តឲ្យខ្ជាប់ខ្ជួនតាមវិធានការរបស់ក្រសួងសុខាភិបាលទេនោះ ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ពិតជាមានច្រើនករណីដែលយើងមិនអាចសន្និដ្ឋានបាន ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប សូមចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធានការរបស់ក្រសួងសុខាភិបាល និង វិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ និង ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

គួររំលឹកថា ក្នុងរយៈពេល ៥ ខែដើមឆ្នាំ២០២១នេះ មន្ទីរពេទ្យកុមារជ័យវរ្ម័នទី ៧ សម្រេចលទ្ធផលបាន ៖ ១-ផ្នែកពិគ្រោះជំងឺសរុបទាំងផ្នែកកុមារនឹងផ្នែកសម្ភព ចំនួន១០១.៤៥៧នាក់ និង ២-ចំនួនចូលសម្រាកពេទ្យសរុបទាំងផ្នែកកុមារនឹងផ្នែកសម្ភព ចំនួន ២៤.៩៤៦នាក់ ហើយចំនួនសរុបទាំងអស់នេះ មានការថយចុះលើសពី៥០ភាគរយ បើប្រៀបធៀបមុនឆ្នាំ២០២០ ដែលមិនទាន់កើតមានជំងឺកូវីដ-១៩៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ការឆ្លងជំងឺកូវីដ-១៩មន្ទីរពេទ្យ​កុមារ​ជ័យវរ្ម័ន​ទី​៧លោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លំនៅឋានមួយខ្នងត្រូវបានអគ្គីសភ័យឆាបឆេះអស់ទាំងស្រុង ដោយសារម្ចាស់ផ្ទះខ្លួនឯងជាអ្នកបង្ក !

លំនៅឋានមួយខ្នងត្រូវបានអគ្គីសភ័យឆាបឆេះអស់ទាំងស្រុង ដោយសារម្ចាស់ផ្ទះខ្លួនឯងជាអ្នកបង្ក !

ស្រ្តីចំនួន០៥នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តសៀមរាប ប្រគល់ជូនមន្ទីរសង្គមកិច្ច ដើម្បីធ្វើការស្តារនីតិសម្បទា និងសមាហរណកម្ម បន្ទាប់ពីដកហូតពីកន្លែងម៉ាស្សា និងក្រោយពីបញ្ចប់ការធ្វើចត្តាឡីស័ក

ស្រ្តីចំនួន០៥នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តសៀមរាប ប្រគល់ជូនមន្ទីរសង្គមកិច្ច ដើម្បីធ្វើការស្តារនីតិសម្បទា និងសមាហរណកម្ម បន្ទាប់ពីដកហូតពីកន្លែងម៉ាស្សា និងក្រោយពីបញ្ចប់ការធ្វើចត្តាឡីស័ក

សប្បុរសជនក្នុងខេត្តសៀមរាប នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាចែកជូនប្រជាពលរដ្ឋក្រីក្រនៅភូមិមួយចំនួនក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប

សប្បុរសជនក្នុងខេត្តសៀមរាប នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាចែកជូនប្រជាពលរដ្ឋក្រីក្រនៅភូមិមួយចំនួនក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.