Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សប្បុរសជនក្នុងខេត្តសៀមរាប នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាចែកជូនប្រជាពលរដ្ឋក្រីក្រនៅភូមិមួយចំនួនក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប

ដោយ Pothe Thun
31/05/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សប្បុរសជនក្នុងខេត្តសៀមរាប នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាចែកជូនប្រជាពលរដ្ឋក្រីក្រនៅភូមិមួយចំនួនក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងអំឡុងដែលឧបាសិកា ថោង សាវ៉ុន និងក្រុមគ្រួសារ ក្នុងឱកាសវេរភ័ត្តចំពោះព្រះសង្ឃឧទ្ទិសផលបុណ្យជូនដល់ស្វាម៉ី និងញាតិសន្តានដែលបានចែកឋានរំលាយខ័នទៅហើយ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ឧបាសិកា និងក្រុមគ្រួសារ បានចែករំលែកគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនបងប្អូនញាតិជិតខាង និងប្រជាពលរដ្ឋខ្សត់ខ្សោយក្នុងជីវភាពមកពីភូមិមួយចំនួន ក្នុងសង្កាត់សៀមរាប មានភូមិពោធិបន្ទាយជ័យ , ភូមិអារញ្ញ , ភូមិប្រឡាយ , ភូមិស្ពានជ្រាវ និង ភូមិបឹង ចំនួន១៨២គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាន ថវិកា១៥.០០០រៀល , អង្ករ១០គីឡូក្រាម , សារុង០១ , ទឹកត្រី០១ដប , ទឹកស៊ីអ៊ីវ០១ដប , ទឹកម្ទេស០១ដប , មី១០កញ្ចប់ និងគ្រឿងទេសមួយចំនួន និងព្រះសង្ឃចំនួន០៣អង្គ ប្រគេនទេយ្យវត្ថុក្នុង០១អង្គ មានថវិកា២០០ដុល្លារ , អង្ករ៥០គីឡូក្រាម , មី០១កេស , ទឹកក្រូច០១កេស , ទឹកសុទ្ធ០១កេស និងគ្រឿងទេសមួយចំនួនផងដែរ ។

មានប្រសាសន៍ក្នុងឱកាសនេះ ក្នុងនាមអាជ្ញាធរមូលដ្ឋាន និងក្នុងនាមប្រជាពលរដ្ឋ លោក ម៉ៃ សាមេត ចៅសង្កាត់សៀមរាប បានថ្លែងនូវការកោតសរសើរ និងអរគុណដល់ម្ចាស់ដើមទាននិងក្រុមគ្រួសារ ចំពោះការនាំយកទេយ្យទានវត្ថុជាគ្រឿងឧបភោគបរិភោគបន្តិចបន្តួច ជូនដល់ជនចាស់ជរា អ្នកជិតខាងនិងអ្នកខ្វះខាតក្នុងជីវភាព ក្នុងអំឡុងពេលប្រទេសកម្ពុជាកំពុងជួបនូវវិបត្តិកូវីដ-១៩នេះ ដែលសកម្មភាពនេះ គឺជាសទ្ឋាចូលរួមបំពេញបុណ្យកុសល រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វប្បធម៌ចែករំលែកសាមគ្គីគ្នាទៅវិញទៅមក ទៅតាមលទ្ឋភាពដែលមាន រវាងព្រះសង្ឃនិងពុទ្ធបរិស័ទ ។

លោក ម៉ៃ សាមេត មានប្រសាសន៍បន្ថែមថា ស្ថិតក្នុងបរិបថជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាលដាលជាសកលនោះ ប្រជាពលរដ្ឋគ្រប់រូប មានកាតព្វកិច្ចចាំបាច់ក្នុងការចូលរួមអនុវត្តន៍វិធានការសុខាភិបាល និងវិធានការផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ចូលសហគមន៍ ក្នុងឱកាសនេះ ក្នុងនាមអាជ្ញាធរមូលដ្ឋាន សុំស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការគ្នា ប្រសិនបើបានឃើញបងប្អូនប្រជាពលរដ្ឋយើងដែលមកពីខេត្តផ្សេង ជាពិសេស បណ្ដាខេត្ត និងរាជធានីភ្នំពេញ ដែលកំពុងមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នោះ ចូលមកមូលដ្ឋានរបស់យើង ត្រូវប្រញ៉ាប់រាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឬសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីសាកសួរព័ត៌មានពីគាត់ បន្ថែមពីនេះគ្រប់ៗគ្នាត្រូវចូលរួមបង្ការនិងទប់ស្កាត់ទាំងអស់គ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ៣ការពារ និង៣កុំ របស់សម្តេចតេជោ សែន រួមមាន ៖ ៣ការពារ និង៣កុំ ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ប្រជាពលរដ្ឋ​ក្រីក្រ​សង្កាត់​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ផ្លែតាង៉ែនឬមៀនប៉ៃលិនកំពុងមានវត្តមានក្នុងចម្ការកសិករនៅខេត្ដសៀមរាប ខណៈមិនសូវមានអ្នកចាប់អារម្មណ៍

ផ្លែតាង៉ែនឬមៀនប៉ៃលិនកំពុងមានវត្តមានក្នុងចម្ការកសិករនៅខេត្ដសៀមរាប ខណៈមិនសូវមានអ្នកចាប់អារម្មណ៍

មេបញ្ជាការយោធភូមិភាគ៤ ជំរុញឲ្យគ្រប់អង្គភាពចំណុះរៀបចំដីសម្រាប់ដាំកូនឈើ ដើម្បីស្តារគម្របព្រៃឈើ លើកកម្ពស់បរិស្ថាន

មេបញ្ជាការយោធភូមិភាគ៤ ជំរុញឲ្យគ្រប់អង្គភាពចំណុះរៀបចំដីសម្រាប់ដាំកូនឈើ ដើម្បីស្តារគម្របព្រៃឈើ លើកកម្ពស់បរិស្ថាន

ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅ និងក្នុងឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា សម្រេចជោគជ័យក្នុងការបញ្ចប់ការងារជួសជុលប្រាសាទផ្ទី

ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅ និងក្នុងឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា សម្រេចជោគជ័យក្នុងការបញ្ចប់ការងារជួសជុលប្រាសាទផ្ទី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.