Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មេបញ្ជាការយោធភូមិភាគ៤ ជំរុញឲ្យគ្រប់អង្គភាពចំណុះរៀបចំដីសម្រាប់ដាំកូនឈើ ដើម្បីស្តារគម្របព្រៃឈើ លើកកម្ពស់បរិស្ថាន

ដោយ Pothe Thun
01/06/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មេបញ្ជាការយោធភូមិភាគ៤ ជំរុញឲ្យគ្រប់អង្គភាពចំណុះរៀបចំដីសម្រាប់ដាំកូនឈើ ដើម្បីស្តារគម្របព្រៃឈើ លើកកម្ពស់បរិស្ថាន
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដាំកូនឈើឡើងវិញវាមានសារសំខាន់ណាស់ ព្រោះព្រៃឈើបានកាត់បន្ថយការប្រែប្រួលអាកាសធាតុ កាត់បន្ថយការកើនឡើងនៅកម្តៅផែនដី និងលើកកម្ពស់វិស័យបរិស្ថាន។ នេះបើតាមការលើកឡើងរបស់ លោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធាភូមិភាគ៤ ក្នុងពិធីដាំកូនឈើជាង១ម៉ឺនដើម នៅទីបញ្ជាការដ្ឋានយោធាភូមិភាគ៤ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ដែលការដាំកូនឈើនេះ ស្ថិតក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា យោធាភូមិភាគ៤ ។

លោកឧត្តមសេនីយឯក ពៅ ហេង បានបញ្ជាក់ទៀតថា ការដាំកូនឈើនៅក្នុងខេត្តសៀមរាបពេលនេះ គឺជាការរួមចំណែកការពារបរិស្ថាន និងជួយលើកកម្ពស់សោភ័ណភាព ខេត្តសៀមរាប ព្រមទាំងធ្វើឱ្យប្រាសាទបុរាណកាន់តែមានសម្រស់ទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាបានកាន់តែច្រើនថែមទៀត។ ការដាំកូនឈើនេះ លោក មិនត្រឹមតែចង់ឱ្យដាំនៅក្នុងខេត្តសៀមរាបប៉ុណ្ណោះទេ គឺចង់ឱ្យខេត្តចំនួន៤ រួមមានខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តកំពង់ធំ ដែលជាខេត្តស្ថិតនៅក្រោមចំណុះយោធភូមិភាគ៤ បានដាំកូនឈើឡើងវិញ ក្នុងគោលបំណងជួយកាត់បន្ថយការឡើងកំដៅលើផែនដី និងការប្រែប្រួលអាកាសធាតុឱ្យប្រសើរឡើង។ នេះគឺជាលើកទី២ហើយ ដែលអាជ្ញាធរជាតិអប្សរា បានផ្ដល់កូនឈើចម្រុះជាង១ម៉ឺនដើម ជូនយោធាយោធភូមិភាគ៤ ដាំនៅក្នុងទីបញ្ជាការ ដោយកាលពីអំឡុងខែឧសភា ឆ្នាំ២០២០កន្លងទៅ អាជ្ញាធរជាតិអប្សរា ធ្លាប់បានផ្ដល់កូនឈើចម្រុះចំនួនមួយម៉ឺនដើមឱ្យកងយោធពលខេមរៈភូមិន្ទនៃយោធភូមិភាគ៤ យកទៅដាំនៅក្នុងទីបញ្ជាការដដែលនេះម្ដងមកហើយ។

នៅក្នុងឱកាសពិធីដាំកូនឈើនេះដែរ ទីបញ្ជាការនៃយោធភូមិភាគ៤ ក៏បានប្រគល់វត្ថុបុរាណចំនួន៥ដុំ ដែលកងទ័ពបានរកឃើញពីតាមទីបុរាណដ្ឋាននានា ជូនដល់អាជ្ញាធរជាតិអប្សរាដើម្បីយកទៅរក្សាទុកផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ដាំ​កូន​ឈើមេបញ្ជាការយោធភូមិភាគ៤ស្តារគម្របព្រៃឈើ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅ និងក្នុងឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា សម្រេចជោគជ័យក្នុងការបញ្ចប់ការងារជួសជុលប្រាសាទផ្ទី

ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅ និងក្នុងឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា សម្រេចជោគជ័យក្នុងការបញ្ចប់ការងារជួសជុលប្រាសាទផ្ទី

គជប សម្រេចយកថ្ងៃទី២០ ខែមិថុនាខាងមុខនេះ ជាថ្ងៃបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២១ ខណៈខេត្តសៀមរាប សម្រេចយកការិយាល័យបោះឆ្នោតចំនួន២ក្នុងសង្កាត់ស្វាយដង្គំជាកន្លែងបោះឆ្នោត

គជប សម្រេចយកថ្ងៃទី២០ ខែមិថុនាខាងមុខនេះ ជាថ្ងៃបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២១ ខណៈខេត្តសៀមរាប សម្រេចយកការិយាល័យបោះឆ្នោតចំនួន២ក្នុងសង្កាត់ស្វាយដង្គំជាកន្លែងបោះឆ្នោត

ទីបញ្ជាការដ្ឋានយោធភូមិភាគទី៤ ប្រគល់វត្ថុបុរាណចំនួន៥ ជូនដល់អាជ្ញាធរជាតិអប្សរា

ទីបញ្ជាការដ្ឋានយោធភូមិភាគទី៤ ប្រគល់វត្ថុបុរាណចំនួន៥ ជូនដល់អាជ្ញាធរជាតិអប្សរា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.