Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គជប សម្រេចយកថ្ងៃទី២០ ខែមិថុនាខាងមុខនេះ ជាថ្ងៃបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២១ ខណៈខេត្តសៀមរាប សម្រេចយកការិយាល័យបោះឆ្នោតចំនួន២ក្នុងសង្កាត់ស្វាយដង្គំជាកន្លែងបោះឆ្នោត

ដោយ Pothe Thun
01/06/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គជប សម្រេចយកថ្ងៃទី២០ ខែមិថុនាខាងមុខនេះ ជាថ្ងៃបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២១ ខណៈខេត្តសៀមរាប សម្រេចយកការិយាល័យបោះឆ្នោតចំនួន២ក្នុងសង្កាត់ស្វាយដង្គំជាកន្លែងបោះឆ្នោត
58
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប មានប្រសាសន៍ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គជប បានសម្រេចយកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ជាថ្ងៃបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២១ ខណៈខេត្តសៀមរាប សម្រេចជ្រើសយកការិយាយល័យបោះឆ្នោតចំនួន២ ដែលស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប គឺការិយាល័យមួយមានទីតាំងនៅក្នុងបរិវេណវិទ្យាល័យ ១០មករា១៩៧៩ និងការិយាល័យមួយទៀត មានទីតាំងនៅក្នុងបរិវេណសាលាបឋមសិក្សាស្វាយដង្គំ ហើយប្រការដែលកំណត់យកការិយាល័យបោះឆ្នោះ ក្នុងសង្កាត់ស្វាយដង្គំនេះ ដោយហេតុថា ការរៀបចំឲ្យអ្នកមកបោះឆ្នោត ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០២០ មិនលើសពី៥០០នាក់ ដូច្នេះ សង្កាត់នេះ មានចំនួនប្រជាពលរដ្ឋសមស្រប និងប្រហាក់ប្រហែលនៃចំនួនដែលបានកំណត់ ។

លោកប្រធានលេខាធិកាដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប មានប្រសាសន៍ទៀតថា គោលបំណងសំខាន់នៃការបោះឆ្នោតសាកល្បងនេះ គឺយើងចង់ធ្វើការកំណែទម្រង់ការងារបោះឆ្នោតមួយឲ្យកាន់តែមានភាពច្បាស់លាស់ សុក្រិតភាព និង តម្លាភាព ដូច្នេះការធ្វើកំណែទម្រង់នេះ គឺ ៖ ទី១ កែទៅលើការចុះបញ្ជីបេក្ខជនបន្ថែមលើការចុះឈ្មោះតាមប្រព័ន្ធអនឡាន ខណៈកន្លងមកយើងចុះបញ្ជីដោយដៃតែមួយមុខ , ទី២. ចង់ឲ្យប្រទេសកម្ពុជាធ្វើការបោះឆ្នោតដោយទៀងទាត់ តាមកាលកំណត់ទោះស្ថិតក្នុងបរិបទនៃការរីករាលដាលនៃវីរុសកូវីដ-១៩ យ៉ាងណាក៏ដោយ , ទី៣. កំណែទម្រង់ទៅលើការគូសលើសន្លឹកឆ្នោត ខណៈកន្លងមកយើងប្រើប៊ិកគូស ប៉ុន្តែពេលខ្លះប៊ិកមិនដិត ឬក៏ដិតហួសទៅប៉ះលើប្រអប់គាំទ្រគណបក្សផ្សេង ដែលធ្វើឲ្យមានការតវ៉ាជាច្រើនករណី ហើយលើកនេះ គឺការប្រើប្រាស់ប៊ិកបោះ ដូចជាបោះត្រាដែលជាគំនូសគាំទ្រគណបក្ស ជំនួសការប្រើប្រាស់ប៊ិកធម្មតាក្នុងពេលបោះឆ្នោត ដែលវាមានភាពងាយស្រួល ដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត និង ទី៤. កំណែទម្រង់លើការផ្ទៀងផ្ទាត់បញ្ជូនលទ្ធផល ដោយធ្វើតាមប្រព័ន្ធអេឡិចត្រូនិកតែម្ដង ។

លោក នឹម វ៉ាន់សំ មានប្រសាសន៍ទៀតថា ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះ គឺភាពខុសគ្នានិង មានភាពត្រឹមត្រូវជាងមុន បើប្រៀបធៀបទៅនឹងការបោះឆ្នោតកាលពីពេលមុនៗ ជាពិសេសមិនមានបេក្ខជនឈរឈ្មោះជាងមួយគណបក្ស ការបាត់ឈ្មោះ ការខុសឈ្មោះ និង អ្នកមិនគ្រប់អាយុជាដើម ហើយការប្រើប្រាស់ប៊ិកគំនូស មានភាពងាយស្រួលជាងមុន ដោយមិនពិបាកដែលពិនិត្យលើសន្លិកឆ្នោតបានការនិងមិនបានការ , ការសសរសេរចម្លងទម្រង់បែបបទដោយប្រើប្រាស់បញ្ជូលទិន្នន័យតាមកុំព្យូទ័រតែម្ដង និង ការផ្ទៀងផ្ទាត់បញ្ជូលលទ្ធផល ពេលចប់បោះឆ្នោត តាមការិយាល័យនឹងចាប់ផ្ដើមស្កេនទម្រង់នោះតាមប្រព័ន្ធអនឡាញ ទៅកាន់ការិយាល័យថ្នាក់ជាតិ ឬ ថ្នាក់ខេត្តជាដើម។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាបបញ្ជាក់ថា ការរៀបចំការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា (IT)នាពេលនេះ គឺដើម្បីសម្រួលការងារបោះឆ្នោតក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយប្រសិនបើការវាយតម្លៃអំពីប្រសិទ្ធភាពខ្ពស់នៃការធ្វើទំនើបកម្មដំណើរការរៀបចំការបោះឆ្នោត ក្នុងក្របខ័ណ្ឌកំណែទម្រង់នៃការបោះឆ្នោតរបស់ គ.ជ.បនាពេលនេះ គ.ជ.ប នឹងយកទៅអនុវត្តសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅក្នុងឆ្នាំ២០២២ខាងមុខនេះ និង បោះជំហានទៅការបោះឆ្នោតនាពេលអនាគតដោយប្រើ IT ។

សូមបញ្ជាក់ថា ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២១ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ នៅក្នុងគោលដៅ ឃុំសង្កាត់ ចំនួន២៥ នៃរាជធានី ខេត្ត ទាំងអស់នៅទូទាំងប្រទេស ដែលខេត្តនីមួយៗ ត្រូវកំណត់យក២ការិយាល័យគោលដៅ ៕

អត្ថបទ ៖ លោកស្រី ហែម បូរ៉ាន្នី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: គជបបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២១
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទីបញ្ជាការដ្ឋានយោធភូមិភាគទី៤ ប្រគល់វត្ថុបុរាណចំនួន៥ ជូនដល់អាជ្ញាធរជាតិអប្សរា

ទីបញ្ជាការដ្ឋានយោធភូមិភាគទី៤ ប្រគល់វត្ថុបុរាណចំនួន៥ ជូនដល់អាជ្ញាធរជាតិអប្សរា

ក្រសួងទេសចរណ៍ណែនាំដល់បណ្ដារាជធានីខេត្ត ត្រូវពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ខណៈរដ្ឋបាលស្រុកវ៉ារិន បានប្រកាសគាំទ្រ និងចូលរួមឲ្យកាន់តែសកម្មខ្លាំងក្លា

ក្រសួងទេសចរណ៍ណែនាំដល់បណ្ដារាជធានីខេត្ត ត្រូវពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ខណៈរដ្ឋបាលស្រុកវ៉ារិន បានប្រកាសគាំទ្រ និងចូលរួមឲ្យកាន់តែសកម្មខ្លាំងក្លា

ប្រធានរដ្ឋសភាកម្ពុជានិងវៀតណាមសន្យាបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីស្តារសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រទសទំាងពីរក្រោយពីកូវីដ-១៩

ប្រធានរដ្ឋសភាកម្ពុជានិងវៀតណាមសន្យាបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីស្តារសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រទសទំាងពីរក្រោយពីកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.