Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រសួងទេសចរណ៍ណែនាំដល់បណ្ដារាជធានីខេត្ត ត្រូវពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ខណៈរដ្ឋបាលស្រុកវ៉ារិន បានប្រកាសគាំទ្រ និងចូលរួមឲ្យកាន់តែសកម្មខ្លាំងក្លា

ដោយ Pothe Thun
02/06/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ក្រសួងទេសចរណ៍ណែនាំដល់បណ្ដារាជធានីខេត្ត ត្រូវពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ខណៈរដ្ឋបាលស្រុកវ៉ារិន បានប្រកាសគាំទ្រ និងចូលរួមឲ្យកាន់តែសកម្មខ្លាំងក្លា
64
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក ធិននី វិធូរ អភិបាល នៃគណៈអភិបាលស្រុកវ៉ារិន មានប្រសាសន៍ថា បើទោះបីជារមណីយដ្ឋានក្នុងមូលដ្ឋានស្រុកវ៉ារិន មិនទាន់ទទួលបានភ្ញៀវទេសចរណ៍មកទស្សនាកំសាន្ដ ច្រើនកុះករយ៉ាងណាក៏ដោយ ក៏រដ្ឋបាលស្រុកបាននឹងកំពុងអនុវត្តនូវវិធានសុវត្ថិភាពទេសចរណ៍ របស់ក្រសួងទេសចរណ៍ និងវិធានការនានារបស់ក្រសួងសុខាភិបាល បានយ៉ាងខ្ជាប់ខ្ជួនជានិច្ច ជាពិសេសគឺវិធានការរបស់រាជរដ្ឋាភិបាល គឺ វិធានការ ៣ការពារ រួមមាន ៖ ១. ដោយការពាក់ម៉ាស់ , ២. លាងសំអាតដៃឱ្យបានញឹកញាប់ និង ៣. រក្សាគម្លាតសុវត្ថិភាពសង្គម ពីបុគ្គលម្នាក់ទៅម្នាក់ឱ្យបានយ៉ាងតិចមួយម៉ែត្រកន្លះឡើងទៅឱ្យបានគ្រប់ៗគ្នា និង វិធានការ ៣កុំ រួមមាន ៖ ១. កុំចូលទៅទីកន្លែងបិទជិតខ្យល់ចេញចូលនិងប្រើម៉ាស៊ីនត្រជាក់ច្រើន , ២. កុំទៅទីដែលមានមនុស្សច្រើនកុះករ និង ៣. កុំប៉ះពាល់គ្នា ជួបជុំគ្នាច្រើនជាដើម ។

លោកអភិបាលស្រុកវ៉ារិន មានប្រសាសន៍ទៀតថា កន្លងមកលោកតែងតែធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ជាពិសេសអាជីវករ ដែលប្រកបអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ត្រូវតែចូលរួមអនុវត្ត ឲ្យបានម៉ឺងម៉ាត់ របស់ក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល និងវិធានរបស់រាជរដ្ឋាភិបាល ដោយត្រូវមានអាកុលសម្រាប់លាងដៃ អនាម័យជានិច្ចមុននិងក្រោយ ពេលមានភ្ញៀវទេសចរណ៍ទៅរកសេវាផងដែរ ដូច្នេះដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានបំណងមកទស្សនានៅតំបន់ទេសចរណ៍ក្នុងមូលដ្ឋានស្រុកវ៉ារិន សូមចូលរួមអនុវត្តវិធានការសុវត្ថិភាពទាំងអស់គ្នា ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រសួងទេសចរណ៍បានចេញសេចក្ដីណែនាំមួយ សម្រាប់បណ្ដាមន្ទីរទេសចរណ៍រាជធានី ខេត្ត ឲ្យបន្ដសហការជាមួយរដ្ឋបាលខេត្ត និង អាជ្ញាធរមូលដ្ឋាន ដោយពង្រឹងអនុវត្តវិធានសុវត្ថិភាពសម្រាប់អាជីវកម្មសេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងនោះត្រូវបន្ដសហការ និង ណែនាំបន្ដដល់គ្រប់មូលដ្ឋានអាជីវកម្ម តាមដានត្រួតពិនិត្យរាល់បុគ្គលិករបស់ខ្លួនដែលកំពុងជាប់កាតព្វកិច្ចចត្តាឡីស័ក និងតម្រូវឲ្យអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មទាំងអស់ ត្រូវជូនដំណឹងមកអាជ្ញាធរមូលដ្ឋាននូវរាល់ករណីសង្ស័យ ចំពោះភ្ញៀវទេសចរណ៍ដែលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ និងមិនត្រូវអនុញ្ញាតឲ្យអ្នកទេសចរ និងបងប្អូនប្រជាពលរដ្ឋដែលកំពុងជាប់ធ្វើចត្តាឡីស័ក ឬ ត្រូវផ្ដល់សំណាកធ្វើតេស្ដរកជំងឺកូវីដ ១៩ ចូលទៅប្រើប្រាស់សេវាកម្មជាដាច់ខាត ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

អត្ថបទ និង រូបថត ៖ លោកស្រី ហែម បូរ៉ាន្នី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ​ក្រសួង​ទេសចរណ៍វិធានសុវត្ថិភាពទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានរដ្ឋសភាកម្ពុជានិងវៀតណាមសន្យាបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីស្តារសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រទសទំាងពីរក្រោយពីកូវីដ-១៩

ប្រធានរដ្ឋសភាកម្ពុជានិងវៀតណាមសន្យាបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីស្តារសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រទសទំាងពីរក្រោយពីកូវីដ-១៩

គណៈកម្មការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីការលើកកម្ពស់ការទទួលកិច្ចគាំពារ និងការអភិវឌ្ឍន៍សម្រាប់កុមារដែលមានពិការភាព

គណៈកម្មការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីការលើកកម្ពស់ការទទួលកិច្ចគាំពារ និងការអភិវឌ្ឍន៍សម្រាប់កុមារដែលមានពិការភាព

អភិបាលខេត្តសៀមរាបគាំទ្រចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចចិត្តទិញមន្ទីរពេទ្យនគរទេព ហើយប្ដូរឈ្មោះដាក់ថា “ មន្ទីរពេទ្យហ្លួងម៉ែ ”

អភិបាលខេត្តសៀមរាបគាំទ្រចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចចិត្តទិញមន្ទីរពេទ្យនគរទេព ហើយប្ដូរឈ្មោះដាក់ថា “ មន្ទីរពេទ្យហ្លួងម៉ែ ”

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.