កិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនៈភាពលើគម្រោងអភិវឌ្ឍន៍ និងកែលម្អបណ្តាញកំណាត់ផ្លូវជាតិសំខាន់ៗចំនួន០៣ ក្នុងខេត្តសៀមរាប
កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនេះ គណៈប្រតិភូបេសកជនធនាគារអភិវឌ្ឍន៍អាស៊ី ដឹកនាំដោយ ឯកឧត្តម ផែង សុវិជ្ជានោ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងលោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប រួមជាមួយនឹងមន្ដ្រីជំនាញបច្ចេកទេសក្រោមឱវាទ បានធ្វើការពិភាក្សាអំពីវឌ្ឍនៈភាពលើគម្រោងអភិវឌ្ឍន៍ និងកែលម្អបណ្តាញកំណាត់ផ្លូវជាតិសំខាន់ៗចំនួន០៣ក្នុងខេត្តសៀមរាប ព្រមទាំងបានចុះទៅមើលនៅទីតាំងជាក់ស្ដែងផងដែរ។ កំណាត់ផ្លូវជាតិសំខាន់ៗចំនួន០៣នោះ រួមមាន ៖ ...