អគារបណ្ណាល័យនិងអគាររោងជាងជាអំណោយសប្បុរសជននៅប្រទេសស្វីសស្ថិតនៅក្នុងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីព្រឹកមិញនេះ
អគារបណ្ណាល័យ និងអគាររោងជាង ស្ថិតនៅក្នុងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ស្ថិតក្នុងឃុំពួក ស្រុកពួក ជាអំណោយរបស់សប្បុរសជននៅប្រទេសស្វីស តាមរយៈលោក អង់រីកូ សាលា ដែលចំណាយអស់ថវិកាចំនួន ៥០.៥០០ដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នាព្រឹកថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ...