Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ម្សិលមិញ​នេះ វិទ្យាល័យ​ចំណេះ​ទូទៅ និង បច្ចេកទេស​ពួក ទទួលបាន​សម្ភារ​កីឡា​ពី​សប្បុរសជន​ក្នុង​ស្រុក

ដោយ Pothe Thun
10/09/2018
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
51
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​សម្ភារ​កីឡា​ផ្នែក​បាល់ទាត់​និង​បាល់ទះ សរុប​ជា​ទឹកប្រាក់​ចំនួន​២៥០​ដុល្លារ​អាម៉េរិក និង ថវិកា​ចំនួន​មួយ​លាន​រៀល​ផ្សេងទៀត សម្រាប់​កសាង​សួន​អម​សង្ខាង​ផ្លូវ​ចូល​សាលា ដែលជា​អំណោយ​សប្បុរសធម៌​រួម​របស់​លោក ស៊ុក ឈុន្នី និង លោក ជូ ពុ​ន មាន​ទីលំនៅ​ក្នុង​ឃុំ​ពួក ស្រុក​ពួក ត្រូវបាន​ប្រគល់ជូន​ដល់​វិទ្យាល័យ​ចំណេះ​ទូទៅ និង បច្ចេកទេស​ពួក កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ ដើម្បី​បំពេញ​តាម​តម្រូវការ​ចាំបាច់​របស់​សាលា ។

​លោក អាន លឹម​ខេង នាយក​វិទ្យាល័យ​ចំណេះ​ទូទៅ និង បច្ចេកទេស​ពួក បាន​មានប្រសាសន៍ថា សម្ភារ​កីឡា​ផ្នែក​បាល់ទាត់​និង​បាល់ទះ ដែលជា​អំណោយ​របស់​លោក ស៊ុក ឈុន្នី និង លោក ជូ ពុ​ន នាពេលនេះ ពិតជា​បាន​រួមចំណែក​មួយ​យ៉ាងសំខាន់ សម្រាប់​លើកស្ទួយ​វិស័យ​កីឡា​នៅ​ក្នុង​សាលារៀន ដែល​វិស័យ​នេះ​ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួង​អប់រំ​យុវជន​និង​កីឡា កំពុង​យកចិត្ត​ទុក​ជា​ខ្លាំង ដូច្នេះ​តាមរយៈ​នេះ ជំនួស​មុខ​គណៈ​គ្រប់គ្រង​សាលា លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​ទាំងអស់ សូម​ថ្លែង​អំណ​គុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោ​ទាំងពីរ ដែល​កន្លងមក​តែងតែ​គាំទ្រ​និង​ជួយ​ឧបត្ថម្ភ​ដល់​សាលា​ជា​រៀង​រហូត​មក​តាម​តម្រូវការ​ជាក់ស្ដែង ។​

​លោក អាន លឹម​ខេង មានប្រសាសន៍​ទៀត​ថា ក្រៅ​ពី​ការជួយឧបត្ថម្ភ​ចំពោះ​វិទ្យាល័យ​ចំណេះ​ទូទៅ និង បច្ចេកទេស​ពួក លោក​ទាំង​ពីរ​នាក់​នេះ ក៏​ធ្លាប់បាន​ជួយ​ឧបត្ថម្ភ​ដល់​សាលារៀន​មួយចំនួន​ផ្សេងៗ​ទៀត ទាំង​នៅក្នុង និង​ក្រៅ​ភូមិសាស្ត្រ​ស្រុក​ពួក ព្រមទាំង​បាន​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​ក្រីក្រ​មួយចំនួន​ផង​ដែរ ដែល​សកម្មភាព​នេះ ជា​ការរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការលុបបំបាត់​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​លោក ស៊ុក ឈុន្នី បាន​មានប្រសាសន៍ថា ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដែល​កំពុង​តែ​យកចិត្ត​ទុក​ជា​ខ្លាំង​លើ​វិស័យ​កីឡា ហើយ​ដោយ​មើលឃើញ​ពី​ភាព​តម្រូវការ​ចាំបាច់រ​បស់​សាលា​ផង​នោះ លោក និង លោក ជូ ពុ​ន បាន​មូលមតិ​គ្នា ទិញ​ជា​សម្ភារ​កីឡា​ផ្នែក​បាល់ទាត់​និង​បាល់ទះ ក្នុង​គោលបំណង​លើកស្ទួយ​វិស័យ​កីឡា​នៅក្នុង​សាលា​វិទ្យាល័យ​ចំណេះ​ទូទៅ និង បច្ចេកទេស​ពួក ឲ្យ​កាន់តែ​ប្រសើរ​ឡើង ជាពិសេស​កីឡា​នេះ ក្រៅ​ពី​ការលើកកម្ពស់​ឲ្យ​សុខភាព​មាំមួន និង បង្កើន​នូវ​ចំណងមិត្តភាព សាមគ្គីភាព​នោះ ក៏​ជា​ចំណែក​មួយ​យ៉ាង​សំខាន់ ធ្វើឲ្យ​យុវ​សិស្ស​របស់​យើង ចៀស​ឆ្ងាយ​បាន​ពី​ការប្រព្រឹត្ត​នូវ​អំពើ​ខុសឆ្គង​នានា ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ជាតិ​ផង​ដែរ ។​

​លោក ស៊ុក ឈុន្នី មានប្រសាសន៍​ទៀត​ថា រយៈកាល​កន្លងមក លោក និង លោក ជូ ពុ​ន ក៏​ធ្លាប់បាន​ជួយ​ជា​ថវិកា​ទៅតាម​លទ្ធភាព​របស់​ខ្លួន សម្រាប់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​សាលា តាម​ការរីកចម្រើនរ​បស់​សាលា​ផងដែរ ហើយ​តទៅ​អនាគត លោក​នឹង​ជួយ​ឧបត្ថម្ភ​បន្តទៀត​តាម​លទ្ធភាព​របស់​ខ្លួន តាម​តម្រូវការ​ចាំបាច់​របស់​សាលារៀន ជាពិសេស នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ លោក និង លោក ជូ ពុ​ន បាន​សន្យាថា នឹង​ជួយ​ចាក់ដី​បំពេញ​សម្រាប់​ទីលានកីឡា​ក្នុង​សាលារៀន ៕
​អត្ថបទ និង រូបថត ៖ លោក លីវ សាន្ត​

Tags: ខេត្តសៀមរាប​វិទ្យាល័យ​ចំណេះ​ទូទៅ និង បច្ចេកទេស​ពួកស្រុកពួក​អំណោយ​សប្បុរសធម៌​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ម្សិលមិញ​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ទទួលបាន​មុង​និង​ខោអាវ​ចម្រុះ​ពី​កាកបាទក្រហមកម្ពុជា

ម្សិលមិញ​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ទទួលបាន​មុង​និង​ខោអាវ​ចម្រុះ​ពី​កាកបាទក្រហមកម្ពុជា

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ​អង្គភាព អាជ្ញាធរ​ក្រុង​ស្រុក ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​ទូទាំង​ខេត្តសៀមរាប ត្រូវ​បន្ត​អនុវត្ត​ការងារ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ឋភាព​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ​អង្គភាព អាជ្ញាធរ​ក្រុង​ស្រុក ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​ទូទាំង​ខេត្តសៀមរាប ត្រូវ​បន្ត​អនុវត្ត​ការងារ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ឋភាព​

ថ្នាក់ដឹកនាំ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តសៀមរាប បង្ហាញថា ការអប់រំ​ល្អ ជា​កូនសោ​សម្រាប់​ដោះស្រាយ​នូវ​រាល់​បញ្ហា​សង្គម និង សេដ្ឋកិច្ច

ថ្នាក់ដឹកនាំ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តសៀមរាប បង្ហាញថា ការអប់រំ​ល្អ ជា​កូនសោ​សម្រាប់​ដោះស្រាយ​នូវ​រាល់​បញ្ហា​សង្គម និង សេដ្ឋកិច្ច

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.