សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាស្វែងយល់អំពីកិច្ចការគ្រប់គ្រងសំណល់រឹងនិងទឹកកខ្វក់ក្នុងរមណីយដ្ឋានអង្គរ
ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ទទួលជួបសំណេះសំណាលការងារជាមួយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដឹកនាំដោយលោក ហ្គីយ៉ូម ម៉ាឡតាវ៉ែន (Guillaume MALTAVARNE) មន្ត្រីផ្នែកទាក់ទាញវិនិយោគ ដើម្បីស្វែងយល់អំពីកិច្ចការគ្រប់គ្រងសំណល់រឹង និង ទឹកកខ្វក់ក្នុងរមណីយដ្ឋានអង្គរ។ ភាគីអាជ្ញាធរជាតិអប្សរា បានបង្ហាញថាពាក់ព័ន្ធនឹងការគ្រប់គ្រងសំណល់រឹង (សំរាម) ទឹកកខ្វក់នៅក្នុងតំបន់អង្គរ បង្កដោយកត្តាពីរ គឺកត្តាភ្ញៀវទេសចរ ...