តំណាងរាស្ត្រមណ្ឌលសៀមរាប សន្យាផ្តល់អាទិភាពដល់សិស្សក្រីក្រនៅខេត្តសៀមរាប ក្រោយប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាប់ នឹងទទួលបានអាហារូបករណ៍ និងការស្នាក់នៅ
ក្នុងឱកាសជួបសំណេះសំណាលជាមួយបេក្ខជន បេក្ខនារី ដែលកំពុងសម្រាកទទួលទានអាហារថ្ងៃត្រង់ បន្ទាប់ពីបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅពេលព្រឹក នាថ្ងៃទី០២នៃការប្រឡងនេះ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប មានប្រសាសន៍ថា សម្រាប់ជាការលើកទឹកចិត្តនិងផ្តល់អាទិភាព ដល់បេក្ខជន បេក្ខនារីក្រីក្រ ដែលប្រឡងជាប់សញ្ញាបត្រទុតិយភូមិឆ្នាំ២០១៩នេះ ហើយចង់បន្តការសិក្សានៅសាកលវិទ្យាល័យ តែពុំមានលទ្ឋភាពបន្តការសិក្សាបាន ឯកឧត្តមនឹងផ្តល់អាហារូបករណ៍ដល់ពួកគាត់ ដោយជួយកន្លែងស្នាក់នៅ ផ្តល់អាហារហូបចុក បង់ថ្លៃសិក្សាឱ្យ ...