ក្មេងៗជំនាន់ក្រោយនឹងស្គាល់ពីសម្បត្តិវប្បធម៌ខ្មែរកាន់តែច្បាស់ តាមរយៈសៀវភៅផាត់ពណ៌បេតិកភណ្ឌទី៣
សៀវភៅផាត់ពណ៌បេតិកភណ្ឌទី៣ រៀបរៀងដោយអាជ្ញាធរជាតិអប្សរា នឹងដាក់ឲ្យសិស្សានុសិស្សអនុវត្តឆាប់ៗនេះហើយ ដែលសៀវភៅផាត់ពណ៌មានបោះពុម្ភឡើងក្នុងគោលបំណង បង្កើនសម្ភារៈសិក្សាបន្ថែមដល់សិស្ស សាលាបឋមសិក្សា ផ្តល់ចំណេះដឹងអំពីវប្បធម៌ទូទៅ អប់រំកុមារ និងយុវវ័យឲ្យស្គាល់អំពីសម្បត្តិវប្បធម៌ ដែលជាបេតិកភណ្ឌ ដ៏មានតម្លៃរបស់ជាតិនិងរបស់ពិភពលោក ជាពិសេសបង្កើនស្មារតីស្រលាញ់ និងជួយថែរក្សាការពារបេតិកភណ្ឌ។ សៀវភៅផាត់ពណ៌បេតិកភណ្ឌទី៣ ដែលមានចំណងជើងថា “ស្វែងយល់អំពីរាជធានីអង្គរ” ចំណាយអស់រយៈពេលប្រមាណ ២ឆ្នាំ តាមរយៈកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា មជ្ឈមណ្ឌលជាតិយុវជនខេត្តសៀមរាប ...