ជីកំប៉ុស៨០តោនត្រូវបានអាជ្ញាធរជាតិអប្សរាកែច្នៃចេញពីសំរាម និងសំណល់ក្នុងរមណីយដ្ឋានអង្គរ
តាមរយៈការដាក់ចេញនូវគោលនយោបាយថែរក្សាបរិស្ថានសម្រាប់រមណីយដ្ឋានអង្គរ ឆ្នាំ២០០៤ អាជ្ញាធរជាតិអប្សរាបានទទួលវិញ្ញាបនបត្របញ្ជាក់ពីការគុណភាពគ្រប់គ្រងបរិស្ថាន ISO ១៤០០១ ចំនួន៥លើកផ្ទួនៗគ្នា ពីស្ថាប័នធានាគុណភាពជប៉ុន JQA តាំងពីឆ្នាំ២០០៦មក។ ជាការអនុវត្តជាក់ស្តែង ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្នុងឆ្នាំ២០០៨ អាជ្ញាធរជាតិអប្សរាបានបង្កើតស្ថានីយកសិកម្មធម្មជាតិស្ពានអង្គរ ស្ថិតនៅខាងកើតប្រាសាទអង្គរវត្ត លើផ្ទៃដីទំហំជាង៧ហិកតា ដែលជាកន្លែងផលិតជីកំប៉ុស្ត៍យ៉ាងសកម្មសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះកសិកម្មក្នុងរមណីយដ្ឋានអង្គរ។ ...