ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងតំណាងស្ថានទូតបារាំង ចុះពិនិត្យការជួសជុលប្រាសាទមេបុណ្យខាងលិច
ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អ្នកតំណាងស្ថានទូតបារាំង ព្រមទាំងអ្នកជំនាញខ្មែរ និងបារាំង បានចុះត្រួតពិនិត្យមើលការវិវឌ្ឍ នៃដំណើរការជួសជុល អភិរក្សប្រាសាទមេបុណ្យខាងលិច ដែលជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរា និងរដ្ឋាភិបាលបារាំង។ ការដ្ឋានជួសជុល អភិរក្សប្រាសាទមេបុណ្យខាងលិច បានចាប់ផ្តើមតាំងពីឆ្នាំ២០១២រហូតដល់បច្ចុប្បន្ន ហើយទទួលបានលទ្ធផលយ៉ាងល្អប្រសើរដូចជាការតម្រៀបថ្ម ការតថ្មតាមច្រាំងកសិន្ធុ ...