ព្រឹកមិញនេះ អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យមើលស្ថានភាពទឹកជំនន់ទឹកភ្លៀង នៅស្រុកជីក្រែង
នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត អនុប្រធានអចិន្ត្រៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងអាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធទាំបី ប្រចាំស្រុកជីក្រែង លោក លោកស្រីមេឃុំសង្វើយ ឃុំអន្លង់សំណរ និងឃុំជីក្រែង ...