Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំប្រចាំឆមាសទី១ឆ្នាំ២០២៣ របស់ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) 

ដោយ Pothe Thun
24/08/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ លេខាធិការដ្ឋានក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ស្ថិតក្រោម គណ:កម្មាធិការពិគ្រោះយបល់កិច្ចការស្ត្រីនិងកុមារខេត្ត សហការជាមួយ រដ្ឋបាលសាលាខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំ ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ប្រចាំឆមាសទី១ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងារកិត្តិយស GBV លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ GBV ព្រមទាំងមានការអញ្ជើញចូលរួមពី ប្រធានមន្ទីរកិច្ចការនារីខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងអង្គការដៃគូផងដែរ។

កិច្ចប្រជុំនេះ ផ្តោតសំខាន់ទៅលើការលើកកម្ពស់ និងពង្រឹងការផ្តល់សេវាជាពហុវិស័យឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រី និងក្មេងស្រីប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលាដល់ក្រុមការងារ និងអ្នកពាក់ព័ន្ធ ដែលជាអ្នកផ្តល់សេវាការពារជូនជនរងគ្រោះ ដើម្បីឆ្លើយតបឱ្យសមស្របជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ ទន្ទឹមនឹងនេះកិច្ចប្រជុំបានពិនិត្យទៅលើរបាយការណ៍លទ្ធផលសកម្មភាពការងារ ក្នុងឆមាសទី១ ឆ្នាំ២០២៣របស់ក្រុមការងារឆ្លើយតបជាពហុវិស័យ(GBV) ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រថ្នាក់ខេត្តដោយមានកិច្ចសហការល្អជាមួយស្ថាប័ន អង្កភាព មន្ទីរពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូ ក្នុងការសម្របសម្រួលផ្តល់សេវាឆ្លើយតបដល់ជនរងគ្រោះបានទាន់ពេលវេលា។ កិច្ចប្រជុំក៏បានពិនិត្យពិភាក្សាទៅលើបញ្ហាប្រឈមមួយចំនួនដូចជា៖ ក្រុមការងារ(GBV)ថ្នាក់ក្រុងស្រុកទាំង១២ មិនទាន់ទទួលបានកញ្ចប់ថវិកាគ្រប់គ្រាន់សម្រាប់អនុវត្តផែនការសកម្មភាព។ ក្រុមការងារ(GBV)ថ្នាក់ខេត្ត ក្រុង ស្រុកទាំងក្រុមការងារចាស់ និងថ្មី មិនទាន់ទទួលបាននូវវគ្គបណ្តុះបណ្តាលពីកញ្ចប់សេវាទាំង៥ គ្រប់ចំនួននៅឡើយ ហើយកិច្ចសហការក្នុងការអន្តរាគមន៍ក៏មិនទាន់មានភាពល្អប្រសើរ។

លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ GBV បានណែនាំ និងជំរុញដល់ក្រុមការងារថ្នាក់ខេត្ត ក្រុង ស្រុកឱ្យបន្តរៀបចំផែនការសកម្មភាពដាក់បញ្ចូលទៅក្នុងផែនការខេត្ត ក្រុង ស្រុក និងលើកគម្រោងផែនការ ដើម្បីស្នើសុំកញ្ចប់ថវិកាសម្រាប់អនុវត្តផែនការនោះឱ្យមានប្រសិទ្ធភាព។ បន្តស្វែងរកការគាំទ្រពីអ្នកពាក់ព័ន្ធ និងអង្គការដៃគូ ដើម្បីពង្រឹងសមត្ថភាពតាមរយ:វគ្គបណ្តុះបណ្តាលពីកញ្ចប់សេវាទាំង៥ និងបន្តពង្រឹងកិច្ចសហការក្នុងការផ្តល់សេវាដល់ស្ត្រី និងក្មេងស្រីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ លោកស្រីមានប្រសាសន៍ថា៖ តាមរយ:នៃកិច្ចប្រជុំនេះ សូមឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់អំពើហិង្សា ដែលពាក់ព័ន្ធនឹងយេនឌ័រ គ្រប់ទម្រង់ដូចជាអំពើហិង្សាក្នុងគ្រួសារ, ការរំលោភផ្លូវភេទ និងការជួញដូរស្រ្តី និងកុមារជាដើម ជាពិសេសនៅតាមបណ្តាក្រុង ស្រុកទាំង១២ របស់ខេត្ត ត្រូវរួមគ្នាបង្កើនប្រសិទ្ធភាពការងារ ។
សូមជំរាបថា៖ កញ្ចប់សេវាទាំង៥សំដៅទៅលើ៖
១- បទដ្ឋានអប្បបរមាសម្រាប់ការផ្តល់ប្រឹក្សាជាមូលដ្ឋានដល់ស្ត្រី និងក្មេងស្រីជាជនរងគ្រោះដោយអំពើហិង្សាដែលទាក់ទងនឹងយេនឌ័រ។
២- គោលការណ៍ណែនាំស្តីពីការបញ្ជូនស្ត្រី និងក្មេងស្រីដែលជាជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
៣- សៀវភៅគោលការណ៍ណែនាំស្តីពីកិច្ចការពារផ្លូវច្បាប់សម្រាប់សិទ្ធិស្ត្រី និងកុមារនៅកម្ពុជា
៤-ការថែទាំសុខភាពស្ត្រីត្រូវរងគ្រោះដោយអំពើហិង្សា
៥-គោលការណ៍ណែនាំស្តីពីការកម្រិតការប្រើប្រាស់ ការសម្រុះសម្រួលឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រី៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

 

អត្ថបទ និងរូបភាព: លោកយូ វង្ស កែសម្រួលដោយ លីវ សុខុន!!!

Tags: GBVអំពើហិង្សាទាក់ទងនឹងយេនឌ័រ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារនៃអង្គការដោះមីននៃប្រទេសណ័រវេស ចូលរួមដាំកូនឈើ ១៨០ដើម នៅក្នុងតំបន់រមណីយដ្ឋានអង្គរ

ក្រុមការងារនៃអង្គការដោះមីននៃប្រទេសណ័រវេស ចូលរួមដាំកូនឈើ ១៨០ដើម នៅក្នុងតំបន់រមណីយដ្ឋានអង្គរ

អង្គការរ៉ាក់ធ្វើយុទ្ធនាការជិះកង់ដើម្បីលើកកម្ពស់សុខុមាលភាពល្អ តាមរយៈការផ្តល់ចំណេះដឹងអំពីសុខភាពបន្តពូជ សុខភាពផ្លូវភេទ និងសិទ្ធិរបស់យុវវ័យ

អង្គការរ៉ាក់ធ្វើយុទ្ធនាការជិះកង់ដើម្បីលើកកម្ពស់សុខុមាលភាពល្អ តាមរយៈការផ្តល់ចំណេះដឹងអំពីសុខភាពបន្តពូជ សុខភាពផ្លូវភេទ និងសិទ្ធិរបស់យុវវ័យ

អាជ្ញាធរថ្នាក់ក្រោមជាតិជាចលករខ្លាំងបំផុតក្នុងការជំរុញការផលិត និងនាំចេញនៅក្នុងស្រុក

អាជ្ញាធរថ្នាក់ក្រោមជាតិជាចលករខ្លាំងបំផុតក្នុងការជំរុញការផលិត និងនាំចេញនៅក្នុងស្រុក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.