Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អង្គការរ៉ាក់ធ្វើយុទ្ធនាការជិះកង់ដើម្បីលើកកម្ពស់សុខុមាលភាពល្អ តាមរយៈការផ្តល់ចំណេះដឹងអំពីសុខភាពបន្តពូជ សុខភាពផ្លូវភេទ និងសិទ្ធិរបស់យុវវ័យ

ដោយ Pothe Thun
25/08/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
អង្គការរ៉ាក់ធ្វើយុទ្ធនាការជិះកង់ដើម្បីលើកកម្ពស់សុខុមាលភាពល្អ តាមរយៈការផ្តល់ចំណេះដឹងអំពីសុខភាពបន្តពូជ សុខភាពផ្លូវភេទ និងសិទ្ធិរបស់យុវវ័យ
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើម្បីចូលរួមចំណែកក្នុងការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងតាមរយៈការផ្តល់ចំណេះដឹង និងសារអប់រំ ក្រុមយុវវ័យ អង្គការរ៉ាក់ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ បានរៀបចំកម្មវិធីជិះកង់ដើម្បីសុខភាព ផ្លូវភេទសុខភាពបន្តពូជ នេះដើម្បីជម្រុញឱ្យយុវវ័យទាំងអស់បានឈ្វេងយល់ពីចំណេះដឹងអំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ដែលអាចឱ្យពួកគេធ្វើការសម្រេចចិត្តបានត្រឹមត្រូវលើរឿងផ្លូវភេទរបស់ខ្លួន។

លោកស្រីបណ្ឌិត សាផន សុមោលីរស្មី នាយិការងប្រតិបត្តិនៃអង្គការរ៉ាក់ បានមានប្រសាសន៍ថា ការលើកកម្ពស់ក្នុងការផ្សព្វផ្សាយអំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ដោយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការធានាឱ្យបានថា យុវវ័យលើសពី ៣.៥លាននាក់ ទទួលបានព័ត៌មានទាក់ទងនឹងសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិស្របតាមអាយុរបស់ពួកគេ។ នៅអង្គការរ៉ាក់ ក្រុមយុវវ័យត្រូវបានចាត់ទុកជាក្រុមអាទិភាពមួយ ដែលពួកគេតែងតែត្រូវបានផ្តល់ឱកាសក្នុងការចូលរួមជាផ្នែកមួយ ដើម្បីលើកកម្ពស់ចំណេះដឹងអប់រំ ទាក់ទងទៅនឹងសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ទៅដល់យុវវ័យ ដោយរាប់បញ្ចូលទាំងក្រុមអ្នកមាននិន្នាការចម្រុះ ទាំងក្នុង និងក្រៅសាលារៀន។

លោកស្រីបានឲ្យដឹងទៀតថា ក្រុមយុវវ័យរបស់រ៉ាក់បានធ្វើការដោះស្រាយលើបញ្ហាជាច្រើនដែលយុវវ័យបាននឹងកំពុងជួបប្រទះដោយក្នុងនោះរួមមានបញ្ហារៀបការវ័យក្មេង អំពើហិង្សាផ្លូវភេទ និងយេនឌ័រ ការទទួលបានសេវា និងព័ត៌មានត្រឹមត្រូវស្តីពីសេវាពន្យារកំណើត ការរំលូតដោយសុវត្ថិភាព និងជំនឿ បទដ្ឋានសង្គមអវិជ្ជមានមួយចំនួនដែលជាឧបសគ្គរារាំងយុវវ័យមិនអាចឱ្យពួកគេទទួលបានចំណេះដឹងពេញលេញស្តីអំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិបាន។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ប្អូនស្រី រឿន ស្រីណាត់ ជាអនុប្រធានបណ្តាញយុវវ័យរ៉ាក់ដើម្បីសុខភាព នៃអង្គការរ៉ាក់ ចង់ឱ្យយុវជនចូលរួមឱ្យបានច្រើនព្រោះចំណេះដឹងពាក់ព័ន្ធសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធ គឺមានសារៈសំខាន់ណាស់។ នៅពេលដែលយុវ័យបានយល់ដឹងពីបញ្ហាសុខភាពផ្លូវភេទ សុខភាពបន្តពូជ កាន់តែច្រើន យើងអាចកាត់បន្ថយជំងឺកាមរោគកាន់តែច្រើន និងដឹងពីរបៀបនៃការការពារ និងវិធីព្យាបាលផ្សេងៗអំពីបញ្ហាទាក់ទងសុខភាពរបស់យើង ជាពិសេសអង្គការរ៉ាក់ប្តេជ្ញា អនុវត្តនូវសិទ្ធិផ្លូវភេទ ហើយយើងចង់ឃើញ បណ្តាញយុវវ័យរ៉ាក់ដើម្បីសុខភាព អាចធ្វើការដើម្បីលើកកម្ពស់នូវការចូលរួម និងផ្តល់សិទ្ធិអំណាចទៅដល់យុវវ័យពាក់ព័ន្ធជាមួយសិទ្ធិសុខភាពផ្លូវភេទ សុខភាពបន្តពូជ នៅក្នុងប្រទេសតាមរយៈបណ្តាញយុវវ័យស្ម័គ្រចិត្តដែលជាសមាជិករបស់បណ្តាញយុវវ័យរ៉ាក់ដើម្បីសុខភាព។

សូមបញ្ជាក់ថា សម្រាប់យុទ្ធនាការជិះកង់ដើម្បីលើកកម្ពស់សុខុមាលភាពល្អ តាមរយៈការផ្តល់ចំណេះដឹងអំពីសុខភាពបន្តពូជ សុខភាពផ្លូវភេទ និងសិទ្ធិរបស់យុវវ័យនេះ មានអ្នកចូលរួមមកពីបណ្តាស្រុកនានាក្នុងខេត្តសៀមរាបសរុបចំនួន១០០នាក់៕

អត្ថបទ និងរូបភាព៖ លោក ឃុត សៅ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: យុទ្ធនាការជិះកង់សិទ្ធិរបស់យុវវ័យសុខភាពបន្តពូជអង្គការ​រ៉ាក់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរថ្នាក់ក្រោមជាតិជាចលករខ្លាំងបំផុតក្នុងការជំរុញការផលិត និងនាំចេញនៅក្នុងស្រុក

អាជ្ញាធរថ្នាក់ក្រោមជាតិជាចលករខ្លាំងបំផុតក្នុងការជំរុញការផលិត និងនាំចេញនៅក្នុងស្រុក

គម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ក្នុងឃុំល្វា ស្រុកពួក ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ក្នុងឃុំល្វា ស្រុកពួក ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

សហគមន៍ទេសចរណ៍កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្សធនធានធម្មជាតិ និងជំរុញកំណើនសេដ្ឋកិច្ចពលរដ្ឋនៅមូលដ្ឋាន

សហគមន៍ទេសចរណ៍កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្សធនធានធម្មជាតិ និងជំរុញកំណើនសេដ្ឋកិច្ចពលរដ្ឋនៅមូលដ្ឋាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.