Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សហគមន៍ទេសចរណ៍កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្សធនធានធម្មជាតិ និងជំរុញកំណើនសេដ្ឋកិច្ចពលរដ្ឋនៅមូលដ្ឋាន

ដោយ Pothe Thun
28/08/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សហគមន៍ទេសចរណ៍ធម្មជាតិ ត្រូវបានគេមើលឃើញថា កំពុងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងអភិរក្សធនធានធម្មជាតិដែលមានក្នុងសហគមន៍ ហើយក៏បានជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។

ប្រធានគណៈកម្មការសហគមន៍ទេសចរណ៍ធម្មជាតិបឹងឈូក ក្នុងឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រី លោក ភួង សាវ៉ុន បានលើកឡើងថា តំបន់បឹងឈូក ដែលនៅក្បែរប្រាសាទបន្ទាយស្រី មានសក្តានុពលខ្លាំង មានផ្ទៃបឹងល្វឹងល្វើយ មានមច្ឆជាតិសំបូរបែប និងមានព្រៃកោងកាងដែលបានបង្កើតនូវទស្សនីយភាពដ៏ល្អ។ សក្តានុពលនេះបានជំរុញឲ្យប្រជាពលរដ្ឋដែលស្រលាញ់ធម្មជាតិ ដោយមានការគាំទ្រពីអាជ្ញាធរគ្រាប់ជាន់ថ្នាក់ និងមន្ទីរជំនាញពាក់ព័ន្ធផងនោះ បានរួមគ្នាបង្កើតនូវសហគមន៍ទេសចរណ៍ធម្មជាតិនេះឡើង។

លោក ភួង សាវ៉ុន បានឲ្យដឹងថា កាលពីមុនពេលបង្កើតសហគមន៍ទេសចរណ៍ធម្មជាតិបឹងឈូក នៅឆ្នាំ២០១៧ ក្នុងតំបន់នេះ បងប្អូនប្រជាពលរដ្ឋមួយចំនួនដែលមិនទាន់យល់ដឹងអំពីតម្លៃធនធានធម្មាជាតិ ពួកគាត់ខ្លះបានចូលទៅកាប់ព្រៃកោងកាង ខ្លះបានចូលទៅនេសាទដោយប្រើប្រាស់ឧបករណ៍ និងវិធីសាស្ត្រដោយមិនត្រឹមត្រូវតាមច្បាប់ ធ្វើបាត់បង់ធនធានទាំងនោះ។ ប៉ុន្តែចាប់តាំងពីការបង្កើតសហគមន៍ ពួកគាត់បានចូលរួម និងទាញបានផលប្រយោជន៍ពីការជួយការពារតំបន់នេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកលើកឡើងថា គិតមកទល់នឹងពេលនេះ មានប្រជាពលរដ្ឋជាង ២៧០គ្រួសារ ដែលប្រហាក់ប្រហែលជិតមួយពាន់នាក់ដែរ បានចូលរួមបង្កើតសហគមន៍នេះ ហើយយើងបានចងក្រងជាក្រុមដាំបន្លែ ក្រុមនេសាទ និងក្រុមចិញ្ចឹមសត្វ សម្រាប់ផ្គត់ផ្គង់ដល់រមណីយដ្ឋានរបស់សហគមន៍ ដែលធ្វើឲ្យពួកគាត់បានទទួលផលប្រយោជន៍ច្រើន។ ប៉ុន្តែទោះជាយ៉ាងនេះក្តី កម្លាំងផលិតរបស់ប្រជាពលរដ្ឋនៅមិនទាន់ឆ្លើយតប និងតម្រូវការរបស់ទីផ្សារនោះទេ ជាពិសេសការផលិតមាន់ស្រែ ព្រោះថា នៅក្នុងស្រុកបន្ទាយស្រីនេះ មានសហគមន៍ទេសចរណ៍ធម្មជាតិច្រើន ហើយប្រជាពលរដ្ឋពេញនិយមខ្លាំងលើមាន់ស្រែ។

យោងតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រដ៏សំខាន់ៗ ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យវែងឆ្ងាយនៃការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប និងតំបន់ជុំវិញ ក៏ដូចជាបម្រើដល់ការអភិវឌ្ឍខេត្តសៀមរាបទាំងមូល ដើម្បីអាចដើរតាមទស្សនវិស័យនៃការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងនៅក្នុងបរិបទនៃការប្រកួតប្រជែងទេសចរណ៍កាន់តែខ្លាំងក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។ ដែលផែនការមេនោះបានកំណត់វិសាលភាពរួម គឺរួមបញ្ចូលទាំងទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិ ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: បឹងឈូក​សហគមន៍​ទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ពិនិត្យ ពិភាក្សា និងអនុម័តលើផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត !

កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ពិនិត្យ ពិភាក្សា និងអនុម័តលើផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត !

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣

កិច្ចប្រជុំពិភាក្សាត្រួតពិនិត្យលើការផ្សាយរបស់សារព័ត៌មានសៀមរាបប៉ុស្តិ៍ ស្ដីពីគម្រោងដេញថ្លៃជួសជុលផ្លូវជាមូលនិធិរបស់ឃុំចំនួនន ២ ក្នុងស្រុកពួក ដែលដេញថ្លៃដោយមិនមានការប្រកួតប្រជែង

កិច្ចប្រជុំពិភាក្សាត្រួតពិនិត្យលើការផ្សាយរបស់សារព័ត៌មានសៀមរាបប៉ុស្តិ៍ ស្ដីពីគម្រោងដេញថ្លៃជួសជុលផ្លូវជាមូលនិធិរបស់ឃុំចំនួនន ២ ក្នុងស្រុកពួក ដែលដេញថ្លៃដោយមិនមានការប្រកួតប្រជែង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.