Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំពិភាក្សាត្រួតពិនិត្យលើការផ្សាយរបស់សារព័ត៌មានសៀមរាបប៉ុស្តិ៍ ស្ដីពីគម្រោងដេញថ្លៃជួសជុលផ្លូវជាមូលនិធិរបស់ឃុំចំនួនន ២ ក្នុងស្រុកពួក ដែលដេញថ្លៃដោយមិនមានការប្រកួតប្រជែង

ដោយ Pothe Thun
29/08/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំពិភាក្សាត្រួតពិនិត្យលើការផ្សាយរបស់សារព័ត៌មានសៀមរាបប៉ុស្តិ៍ ស្ដីពីគម្រោងដេញថ្លៃជួសជុលផ្លូវជាមូលនិធិរបស់ឃុំចំនួនន ២ ក្នុងស្រុកពួក ដែលដេញថ្លៃដោយមិនមានការប្រកួតប្រជែង
51
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋបាលស្រុកពួក ខេត្តសៀមរាប បានកិច្ចប្រជុំពិភាក្សាមួយ ដើម្បីត្រួតពិនិត្យលើការផ្សាយរបស់សារព័ត៌មានសៀមរាបប៉ុស្តិ៍ ស្ដីពីគម្រោងដេញថ្លៃជួសជុលផ្លូវជាមូលនិធិរបស់ឃុំចំនួនន ២ ក្នុងស្រុកពួក ដែលដេញថ្លៃដោយមិនមានការប្រកួតប្រជែង ក្រោមការដឹកនាំរបស់លោក សាន ណារិត អភិបាលរងស្រុកពួក ដោយមានការចូលរួមពីសំណាក់លោក ទេព ពិសិដ្ឋ នាយកទីចាត់ការផែនការវិនិយោគ នៃសាលាខេត្តសៀមរាបរាប និង លោក លីវ សាន្ត អនុប្រធានមន្ទីរព័ត៌មានខេត្ត ព្រមទាំងលោក លោកស្រីជាមន្ត្រីសាលាខេត្ត មន្ត្រីសាលាស្រុកពួក មេឃុំ ស្មៀនឃុំ មន្ត្រីលទ្ធកម្មឃុំទាំងពីរ និង តំណាងសារព័ត៌មានសៀមរាបប៉ុស្តិ៍ ។

លោក សាន ណារិត អភិបាលរងស្រុកពួក បានលើឡើងថា បន្ទាប់ពីមានការដាក់ឲ្យដំណើរការដេញថ្លៃលើគម្រោងមូលនិធិឃុំ សង្កាត់ នៅក្នងឃុំចំនួន ២ គឺឃុំរើល ឃុំព្រៃជ្រូក កាលពីថ្ងៃទី១៥ ខែសីហា រួចមក ស្រាប់តែក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានអង្គភាពសារព័ត៌មានសៀមរាបប៉ុស្តិ៍ បានចុះផ្សាយដោយចំណងជើងថា បែកធ្លាយ រឿងនៅស្រុកពួក ខេត្តសៀមរាប មានក្រុមហ៊ុនចំនួន២ ដេញថ្លៃធ្វើផ្លូវមូលនិធិឃុំនៅស្រុកពួក សហការគ្នា ហាក់បីមិនមានការប្រកួតប្រជែង ដែលការផ្សាយនេះ បានធ្វើឲ្យប៉ះពាល់កិត្តិយសរបស់រដ្ឋបាលស្រុក និង ឃុំ ពិសេសបានធ្វើឲ្យសាធារណជនមានការយល់ច្រឡំជាខ្លាំងលើដំណើរការនៃការដេញថ្លៃធ្វើផ្លូវមូលនិធិឃុំនៅស្រុកពួក ។

លោកអភិបាលរងស្រុកបន្តថា រាល់ដំណើរការនៃការអនុវត្តគម្រោងដេញថ្លៃធ្វើផ្លូវមូលនិធិឃុំ គឺរដ្ឋបាលស្រុក និងឃុំ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមនីតិវិធីនៃច្បាប់ តាំងពីដំណាក់កាលដំបូងរហូតដល់ពេលបញ្ចប់ ដែលអ្វីៗបានប្រព្រឹត្តទៅរលូន ហើយនៅពេលនោះដែរ មិនមានប្រតិកម្មណាមួយកើតឡើងពីម្ចាស់ក្រុមហ៊ុន ឬអ្នកសារព័ត៌មាន ដែលបានចូលរួមមើលឃើញថាមានភាពមិនប្រក្រតីដែរ ដូច្នេះការផ្សាយរបស់អង្គភាពសារព័ត៌មានសៀមរាបប៉ុស្តិ៍ រដ្ឋបាលស្រុកនិងឃុំ មិនអាចទទួលយកបានឡើយ សុំឲ្យមានការកែតម្រូវឡើងវិញ ។
ក្នុងឱកាសនោះដែរ លោកស្រី ធិម សុគន្ធី មេឃុំព្រៃជ្រូក និង លោក ភួង មករា មេឃុំរើល បានអះអាងថា ការដេញថ្លៃរបស់ក្រុមហ៊ុនដាក់ប្រជែងដេញថ្លៃធ្វើផ្លូវមូលនិធិនោះ រដ្ឋបាលឃុំធ្វើតាមគោលការណ៍ច្បាប់របស់ក្រសួង និង ធ្វើតាមនីតិវិធីនៃច្បាប់ទាំងអស់ ហើយក៏មិនបានឃុបឃិតគ្នាឡើយ ពីព្រោះនៅពេលយើងដេញថ្លៃម្តងៗ គឺមានមន្ត្រីទីចាត់ការផែនការវិនិយោគខេត្ត ស្ថាប័នពាក់ព័ន្ធ និងអ្នកសារព័ត៌មានបានចូលរួម ហើយតាមគោលការណ៍របស់គណៈកម្មការដេញថ្លៃ បើក្រុមហ៊ុនណាដាក់តម្លៃទាបជាងគេ គឺគណ:កម្មការទទួលយកក្រុមហ៊ុននោះជាអ្នកទទួលធ្វើ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក លីវ សាន្ត អនុប្រធានមន្ទីរព័ត៌មានខេត្ត បានលើកឡើងថា ចំណងជើងដែលបានផ្សាយដោយអង្គភាពសារព័ត៌មានសៀមរាបប៉ុស្តិ៍ ពិតជាធ្វើឲ្យសាធារណជនវាយតម្លៃថាមានភាពមិនប្រក្រតីពិតមែន ដូច្នេះក្នុងឱកាសនេះ សំណូមពរដល់អ្នកយកព័ត៌មាន សូមផ្សាយព័ត៌មានណាដែលពិត និង មានប្រភពច្បាស់លាស់ ពិសេសត្រូវស្វែងរកព័ត៌មានបន្ថែមពីអ្នកពាក់ព័ន្ធទាំងអស់ យកមកធ្វើការផ្សព្វផ្សាយ ដើម្បីកុំឲ្យមានការភាន់ច្រឡំដល់សាធារណៈជន និង សំណូមពរដល់គ្រប់ស្ថាប័នទាំងអស់ សូមជួយផ្ដល់ព័ត៌មានដល់អ្នកសារព័ត៌មាន តាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីធ្វើឲ្យព័ត៌មាននោះមានតុល្យភាព និង សុក្រិតភាព ។

លោក ទេព ពិសិដ្ឋ នាយកទីចាត់ការផែនការវិនិយោគ នៃសាលាខេត្តសៀមរាប បានឲ្យដឹងថា ពាក្យថាបែកធ្ហាយ គឺជារឿងដែលសន្មតថា មានភាពមិនប្រក្រតី ដូច្នេះការផ្សាយរបស់អង្គភាពសារព័ត៌មានសៀមរាបប៉ុស្តិ៍ គឺរដ្ឋបាលខេត្តបានទទួលការណែនាំពីក្រសួងមហាផ្ទៃ ហើយឯកឧត្ដមអភិបាលខេត្ត បានចាត់រូបលោកឲ្យចុះមកធ្វើការសិក្សា ស្រាវជ្រាវរឿងនេះជាបន្ទាន់ ដើម្បីរកភាពមិនប្រក្រតីដូចការផ្សាយរបស់សារព័ត៌មាន ហើយបើរកឃើញថាកើតមានឡើងមែន ត្រូវចាត់ការតាមនីតិវិធីនៃច្បាប់ ប៉ុន្តែបើរកមិនឃើញថាមានភាពមិនប្រក្រតីនោះវិញ សូមឲ្យអង្គភាពសារព័ត៌មានសូមធ្វើការកែតម្រូវវិញផង ព្រោះការអនុវត្តដំណើរការលទ្ធកម្មឃុំ សង្កាត់ គឺរដ្ឋបាលខេត្ត ស្រុក និង ឃុំ គឺសុទ្ធបានអនុវត្តបានយ៉ាងខ្ជាប់ខ្ជួន តាមសៀវភៅណែនាំ ស្ដីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ពីព្រោះបើយើងអនុវត្តខុសពីសៀវភៅនេះ គេនឹងប្ដឹងមកយើងវិញ ប៉ុន្តែតាមការពិនិត្យជាក់ស្ដែង គឺការដាក់ឲ្យដំណើរការដេញថ្លៃលើគម្រោងមូលនិធិឃុំ នៅក្នងឃុំរើល និង ឃុំព្រៃជ្រូក បានប្រព្រឹត្តទៅដោយរលូន ។

លោកបន្តថា ការដាក់ដេញថ្ងៃលើគម្រោងមូលនិធិឃុំ សង្កាត់នេះ គឺបើកចំហរជាសាធារណៈ ហើយក្រុមហ៊ុនណាក៏មានសិទ្ធិអាចចូលរួមដេញថ្លៃបានដែរ មិនថាក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងខេត្តសៀមរាប ឬក្រៅខេត្តសៀមរាបឡើយ ហើយរាល់ដំណើរការដេញថ្លៃម្ដងៗ បើមានក្រុមហ៊ុនចូលរួមដេញថ្លៃលើសពី៣ក្រុមហ៊ុនឡើងទៅ អាចទទួលយកបានជាផ្លូវការហើយ ខណៈក្រុមហ៊ុនដាក់ប្រជែងដេញថ្លៃធ្វើផ្លូវមូលនិធិឃុំព្រៃជ្រូក និង ឃុំរើល មានចំនួន៤ក្រុមហ៊ុន ។

លោក ទេព ពិសិដ្ឋ បន្តទៀតថា បន្ទាប់ពីបញ្ចប់ការដាក់ដេញថ្លៃ គណៈកម្មការលទ្ធកម្មឃុំ តែងតែបានផ្ដល់ឱកាសដល់តំណាងក្រុមហ៊ុននានាដែលបានចូលរួមដេញថ្លៃ ឬអ្នកសារព័ត៌មានដែលកំពុងមានវត្តមានក្នុងពិធីនោះ មានមតិយោបល់លើដំណើរការដេញថ្លៃ ដែលមើលឃើញថា មានភាពមិនប្រក្រតី ព្រោះយើងទាំងអស់គ្នាមានគោលដៅរួមដូចគ្នា គឺចង់បានតម្លាភាព ដូច្នេះបើមានបញ្ហាកើតឡើង យើងនឹងធ្វើការដោះស្រាយភ្លាមៗតែម្ដង ហើយបើរកឃើញថា ក្រុមហ៊ុនមានភាពមិនប្រក្រតី គណៈកម្មការដេញថ្លៃ អាចស្នើលុបចោលការដេញថ្លៃនោះ ហើយដាក់ក្រុមហ៊ុននោះក្នុងបញ្ជីខ្មៅ ដោយហាមមិនឥ្យចូលរួមការដេញថ្លៃក្នុងរយៈពេលពីមួយឆ្នាំទៅពីរឆ្នាំ ។
លោក ប៊ុត វិចិត្រ តំណាងអង្គភាពសាព័ត៍មានសៀមរាបប៉ុស្ត៍ បានលើកថា លោកមិនជំទាស់នឹងការលើកឡើងរបស់លោក លោកស្រី ដែលមានមតិយោបល់ក្នុងកិច្ចប្រជុំនេះតែ តែបើខាងអាជ្ញាធរមានសេចក្តីបំភ្លឺ លោកនឹងធ្វើការផ្សាយជូនបាន៕


អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក លីវ សាន្ត

Tags: ដេញថ្លៃផ្លូវ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លេខាធិការដ្ឋាន នៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២

លេខាធិការដ្ឋាន នៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២

មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមីកម្ពុជា បង្ហាញថាដើម្បីពិភពលោកគ្មានអាវុធគីមី គ្រប់ប្រទេសទាំងអស់ត្រូវរួមគ្នាលុបបំបាត់វា

មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមីកម្ពុជា បង្ហាញថាដើម្បីពិភពលោកគ្មានអាវុធគីមី គ្រប់ប្រទេសទាំងអស់ត្រូវរួមគ្នាលុបបំបាត់វា

សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីប្រកាសផ្ទេរភារកិច្ច និងតែងតាំងប្រធានគណបក្សប្រជាជនខេត្តសៀមរាបថ្មី 

សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីប្រកាសផ្ទេរភារកិច្ច និងតែងតាំងប្រធានគណបក្សប្រជាជនខេត្តសៀមរាបថ្មី 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.