Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមីកម្ពុជា បង្ហាញថាដើម្បីពិភពលោកគ្មានអាវុធគីមី គ្រប់ប្រទេសទាំងអស់ត្រូវរួមគ្នាលុបបំបាត់វា

ដោយ Pothe Thun
29/08/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមីកម្ពុជា បង្ហាញថាដើម្បីពិភពលោកគ្មានអាវុធគីមី គ្រប់ប្រទេសទាំងអស់ត្រូវរួមគ្នាលុបបំបាត់វា
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំអាជ្ញាធរជាតិថ្នាក់តំបន់លើកទី២១ នៃរដ្ឋភាគីរបស់អនុសញ្ញាអាវុធគីមី (CWC) នៅក្នុងតំបន់អាស៊ី នាក្រុងសៀមរាប នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានលើកឡើងថា ដើម្បីរស់នៅលើពិភពលោកនេះ ដោយគ្មានអាវុធគីមី ប្រទេសទាំងអស់ចាំបាច់ត្រូវតែកាត់បន្ថយវាទាំងអស់ ហើយដើម្បីធ្វើវាបាន ការអនុវត្តឲ្យបានជោគជ័យនៃអនុសញ្ញាគីមី នេះមិនអាចធ្វើបានដោយពឹងផ្អែកតែប្រទេសមួយឬអង្គការណាមួយបានទេ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា បានលើកឡើងទៀតថា អាវុធគីមី គឺជារឿងដ៏គួរឲ្យស្អប់ខ្ពើម អាវុធគីមីមិនត្រូវមានកន្លែង ឬទីតាំងនៅក្នុងតំបន់ ឬនៅក្នុងពិភពលោកទេ។ ការប្រើប្រាស់អាវុធគីមីនៅកន្លែងណា ដោយនរណាម្នាក់ សម្រាប់ហេតុផលអ្វីក៏ដោយ គឺមិនអាចទទួលយកបាន។ បើទោះជាយ៉ាងនេះក្តីអាវុធគីមីនៅតែមានការបន្តការប្រើប្រាស់ ដែលការប្រើអាវុធគីមីនីមួយៗបានគំរាមកំហែង និងឱ្យផលវិបាកជាច្រើនត្រឡប់មកវិញ។ ដូចនេះយើងត្រូវប្រឹងប្រែងរួមគ្នាដើម្បីលុបបំបាត់ភេរវកម្មនៃអាវុធដែលគ្មានន័យទាំងនេះ ហើយយើងទាំងអស់គ្នាអាចធ្វើឲ្យពិភពលោកកាន់តែមានសន្តិសុខនិងសុវត្ថិភាពនៅក្នុងតំបន់ និងពិភពលោកដែលគ្មានអាវុធគីមី។

ឯកឧត្តមនាយឧត្តមសេនីយ៍ បណ្ឌិត បានបន្ថែមថា ចាប់តាំងពីបានបង្កើតអនុសញ្ញាអាវុធគីមី (CWC) និង អង្គការហាមឃាត់អាវុធគីមី (OPCW) មក បានជួយបង្កើតពិភពលោកឱ្យកាន់តែមានសុវត្ថិភាព សម្រាប់យើងទាំងអស់គ្នាទោះបីជាគ្រប់សមាជិករដ្ឋទាំងអស់បានធ្វើកិច្ចសហប្រតិបត្តិការគ្នាយ៉ាងជិតដិតទាំងទ្វេភាគី និងពហុភាគី។ ជាពិសេសគោរពអនុលោមទៅតាមច្បាប់អនុសញ្ញាអាវុធគីមីបានយ៉ាងល្អ ដែលបង្ហាញថាជាការដឹកនាំជា ប្រសិទ្ធិភាពរបស់ OPCW ពួកយើងនៅតែឃើញការកើតឡើងនៃការគម្រាម កំហែងអាវុធគីមីនិងមិនសុវត្ថិភាព ដែលវាជាការព្រួយបារម្ភដែលតម្រូវឲ្យ យើងបន្តខិតប្រឹងប្រែងគ្រប់វិធីសាស្ត្រដែលផ្ដល់ និងកំណត់ក្នុងអនុសញ្ញាអាវុធគីមី ។ ឯកឧត្តមថា ដើម្បីរស់នៅលើពិភពលោកនេះ ដោយគ្មានអាវុធគីមី ពួកយើងត្រូវតែកាត់បន្ថយវាទាំងអស់ ហើយដើម្បីធ្វើវាបាន ការអនុវត្តឲ្យបានជោគជ័យនៃអនុសញ្ញាគីមី នេះមិនអាចធ្វើបានដោយពឹងផ្អែកតែប្រទេសមួយឬអង្គការណាមួយបានទេ គឺមានតែការសហការណ៍គ្នាទាំងអស់ ទើបអនុញ្ញាតឲ្យការអនុវត្តអនុសញ្ញានេះបានជោគជ័យ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរឲ្យដឹងថា កិច្ចប្រជុំអាជ្ញាធរជាតិលើកទី២១ នៃរដ្ឋភាគី អនុសញ្ញាអាវុធគីមីនៅក្នុងតំបន់អាស៊ីធ្វើឡើងរយៈពេល៣ថ្ងៃ ដែលកិច្ចប្រជុំនេះ នឹងពិភាក្សានូវបញ្ហាជា ច្រនមានដូចជា ទី១.ការធ្វើឲ្យទាន់សម័យនៃច្បាប់ក្នុងការអនុវត្តអនុសញ្ញាអាវុធគីមីនៅ ក្នុងតំបន់អាស៊ីរបស់ពួកយើង,ទី២. ការផ្លាស់ប្ដូរបទពិសោធន៍,មេរៀន និងការអនុវត្តដែលល្អបំផុតសម្រាប់គ្នា,ទី៣. ការស្វែងរកវិធីសាស្ត្រដែលល្អៗដើម្បីធ្វើឲ្យកាន់តែមានប្រសិទ្ធភាព សម្រាប់ការអនុវត្តអនុសញ្ញាអាវុធគីមីនៅជំហានបន្ទាប់ក្នុងរយៈពេលនៃកិច្ចសហប្រតិបត្តិការណ៍,ទី៤. កាន់ តែយល់ និងស្គាល់ពីគា្នបន្ថែម ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិ ការណ៍ទ្វេភាគី និងពហុភាគីពេលអនាគត ក្នុងរយៈពេលនៃការអនុ វត្តអនុសញ្ញាអាវុធគីមី និងទី៥. ភាគីនឹងត្រូវបានធ្វើបច្ចុប្បន្នភាពលើលទ្ធផលនៃសន្និសីទត្រួតពិនិត្យលើកទី៥ ផងដែរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា សង្ឃឹមជឿជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះ ក្នុងការរៀបចំសម្របសម្រួល ធ្វើឲ្យកិច្ចប្រជុំលើកទី២១នេះទទួលបានលទ្ធផលជោគជ័យដូចការរំពឹងទុកផងដែរ ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: CWCអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមីកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីប្រកាសផ្ទេរភារកិច្ច និងតែងតាំងប្រធានគណបក្សប្រជាជនខេត្តសៀមរាបថ្មី 

សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីប្រកាសផ្ទេរភារកិច្ច និងតែងតាំងប្រធានគណបក្សប្រជាជនខេត្តសៀមរាបថ្មី 

ប្រធានក្លឹបបណ្ដុះបណ្ដាលវប្បធម៌ខ្មែរអង្គរ ប្ដេជ្ញាចិត្តចង់ជួយឱ្យក្មេងៗជំនាន់ក្រោយក្លាយជាអ្នកសម្ដែងដែលមានអាជីព

ប្រធានក្លឹបបណ្ដុះបណ្ដាលវប្បធម៌ខ្មែរអង្គរ ប្ដេជ្ញាចិត្តចង់ជួយឱ្យក្មេងៗជំនាន់ក្រោយក្លាយជាអ្នកសម្ដែងដែលមានអាជីព

មន្ត្រីជំនាញថាវត្តមានសត្វស្វាមួយចំនួននៅតំបន់អង្គរ បានបង្កររបួសស្នាមដល់អ្នកទេសចរ និងខូចខាតដល់ថ្មប្រាសាទបុរាណ

មន្ត្រីជំនាញថាវត្តមានសត្វស្វាមួយចំនួននៅតំបន់អង្គរ បានបង្កររបួសស្នាមដល់អ្នកទេសចរ និងខូចខាតដល់ថ្មប្រាសាទបុរាណ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.