Sunday, May 3, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

មន្ត្រីជំនាញថាវត្តមានសត្វស្វាមួយចំនួននៅតំបន់អង្គរ បានបង្កររបួសស្នាមដល់អ្នកទេសចរ និងខូចខាតដល់ថ្មប្រាសាទបុរាណ

ដោយ Pothe Thun
30/08/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍, សន្តិសុខ និង សង្គម
មន្ត្រីជំនាញថាវត្តមានសត្វស្វាមួយចំនួននៅតំបន់អង្គរ បានបង្កររបួសស្នាមដល់អ្នកទេសចរ និងខូចខាតដល់ថ្មប្រាសាទបុរាណ
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា ថាសត្វស្វានៅតំបន់អង្គរ គឺតែងបង្កគ្រោះថ្នាក់ដល់ថ្មប្រាសាទ និងគំរាមកំហែងដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាញឹកញាប់ ខណៈដែលបច្ចុប្បន្នកន្លែងទេសចរដែលកំពុងសំបូរសត្វស្វារស់នៅ គឺប្រាសាទអង្គរវត្តច្រកចូលខ្លោងទ្វារនៃប្រាសាទអង្គរធំ និងជុំវិញបរិវេណនៃប្រាសាទបាយ័ន។

លោក ឡេក គឹមលីន ប្រធានក្រុមភ្ញៀវទេសចរណ៍ប្រចាំនៅប្រាសាទអង្គរវត្ត បានឲ្យដឹងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះថា បច្ចុប្បន្នសត្វស្វាមួយចំនួននៅរមណីយដ្ឋានអង្គរ ជាពិសេសនៅប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ បានខាំ ខ្វាច និងដណ្តើមរបស់របរ ពីភ្ញៀវទេសចរជាច្រើនករណី។ ជាក់ស្តែងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារភ្នាក់ទេសចរ បានជួយសង្គ្រោះបឋមដល់ភ្ញៀវជនជាតិថៃម្នាក់ ដែលត្រូវបានស្វាខាំនៅខាងត្បូងបណ្ណាល័យខាងត្បូង។

លោកបានបញ្ចាក់ថា កន្លងមកមានស្វាកាចៗមួយចំនួនដែលខាំភ្ញៀវទេសចរ ជាស្វាដែលសាំនឹងមនុស្ស ព្រោះការផ្តល់ចំណីបានប្រែពីប្រភេទសត្វព្រៃ មកជាសត្វចិញ្ចឹម និងស្វាមួយចំនួនទៀត ត្រូវបានគេលួចយកមកព្រលែងនៅព្រៃអង្គរ។លោកមានប្រសាសន៍ថាបច្ចុប្បន្ននេះ ហ្វូងសត្វស្វាមួយចំនួន តែងបង្កការរំខាន ដោយពេលខ្លះ បានខាំអ្នកទេសចរណ៍ ដែលចូលមកទស្សនាប្រាសាទអង្គរវត្តនៅពេលដែលភ្ញៀវខ្លះ មានកាន់ឥវ៉ាន ចំណីឬក៏ដបទឹកនៅក្នុងដៃ។ គ្រោះថ្នាក់មួយទៀតគឺនៅពេលដែលភ្ញៀវទេសចរឃើញសត្វស្វាហើយដើរទៅក្បែរដើម្បីថតរូប ឬក៏ប្រឡែងលេង ក៏ធ្វើឱ្យស្វាកាចហើយក៏អាចខាំដែរ។ បន្ថែមលើនេះសត្វស្វានៅតំបន់អង្គរវត្ត ក៏តែងតែធ្វើឱ្យខូចខាតដល់បរិក្ខាមួយចំនួន ដូចជាស្លាកសញ្ញា និងផ្ទាំងព័ត៌មានផ្សេងនៅតាមបរិវេណអង្គរវត្ត នៅពេលដែលវាលោតឡើងទៅលើប្រាសាទធ្វើឱ្យរហែកឬក៏រលំដួលជាដើម ជាពិសេសវាធ្លាក់ថ្មប្រាសាទដែលពុកផុយផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ឡេក គឹមលីន បានបន្ដថា បច្ចុប្បន្ននេះ សត្វស្វានៅតំបន់អង្គរ កំពុងមានការកើនឡើងយ៉ាងខ្លាំង ហើយស្វាទាំងនោះមានពីរប្រភេទ មានពពួកស្វាក្ដាម និងស្វាត្រោស ឬហៅថាស្វាប៉ាហ៊ី ដែលអ្នកភូមិយកទៅព្រលែងនៅតំបន់អង្គរ។ លោកបន្ថែមថា នៅក្នុងឆ្នាំ២០២៣នេះ សត្វស្វាដែលខាំមនុស្សមានចំនួន ២០ករណីហើយ។ ក្នុងនោះមន្ត្រីនៃអាជ្ញាធរជាតិអប្សរា ដែលប្រចាំការនៅតាមប្រាសាទនៃរមណីយដ្ឋានអង្គរ បានសំណូមពរ ដល់ភ្ញៀវទេសចរទាំងឡាយ ដែលមកទស្សនាប្រាសាទបុរាណ នៅពេលឃើញសត្វស្វាគឺសូមកុំឱ្យចំណីវាពីព្រោះ ការឱ្យចំណីគឺនឹងធ្វើឱ្យវាមានទម្លាប់ មិនចូលទៅព្រៃរកចំណីស៊ីដោយខ្លួនឯងទេ។ម្យ៉ាងទៀតសូមកុំប្រឡែងលេងជាមួយវាដើម្បីជៀសវាងគ្រោះថ្នាក់ ដែលអាចកើតមានឡើង៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សត្វស្វា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរាកាត់ក្រីមែកឈើជុំវិញប្រាសាទក្រោលគោ ដើម្បីសម្រួលដល់ភ្ញៀវទេសចរចូលទស្សនាប្រាសាទ

អាជ្ញាធរជាតិអប្សរាកាត់ក្រីមែកឈើជុំវិញប្រាសាទក្រោលគោ ដើម្បីសម្រួលដល់ភ្ញៀវទេសចរចូលទស្សនាប្រាសាទ

ប្រទេសចិន បានរួមចំណែកយ៉ាងធំនៅក្នុងការធ្វើឲ្យតំបន់អង្គរ ដែលធ្លាប់រងគ្រោះដោយសង្គ្រាម ទៅជាតំបន់រមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញរបស់ពិភពលោកលោក !

ប្រទេសចិន បានរួមចំណែកយ៉ាងធំនៅក្នុងការធ្វើឲ្យតំបន់អង្គរ ដែលធ្លាប់រងគ្រោះដោយសង្គ្រាម ទៅជាតំបន់រមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញរបស់ពិភពលោកលោក !

រដ្ឋភាគីនៃអនុសញ្ញាស្ដីពីអាវុធគីមី(CWC) ក្នុងតំបន់អាស៊ី ចង់ឃើញពិភពលោកគ្មានអាវុធគីមី

រដ្ឋភាគីនៃអនុសញ្ញាស្ដីពីអាវុធគីមី(CWC) ក្នុងតំបន់អាស៊ី ចង់ឃើញពិភពលោកគ្មានអាវុធគីមី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • ក្រុមហ៊ុន​តូយ៉ូតាខេ​ម​បូ​ឌា នាំយក​ថវិកា​ចំនួន១៥,០០០ ដុល្លារ​អាមេរិក ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

    2100 shares
    Share 1891 Tweet 87
  •  គណៈប្រតិភូខេត្តសៀមរាប អញ្ជើញគោរពវិញ្ញាណ ក្ខន្ធសពឯកឧត្ដមនាយឧត្តមសេនីយ៍ ខូរ ឈា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ នៅ ខេត្តបន្ទាយមានជ័យ

    370 shares
    Share 265 Tweet 44

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.