Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ប្រទេសចិន បានរួមចំណែកយ៉ាងធំនៅក្នុងការធ្វើឲ្យតំបន់អង្គរ ដែលធ្លាប់រងគ្រោះដោយសង្គ្រាម ទៅជាតំបន់រមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញរបស់ពិភពលោកលោក !

ដោយ Pothe Thun
31/08/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ប្រទេសចិន បានរួមចំណែកយ៉ាងធំនៅក្នុងការធ្វើឲ្យតំបន់អង្គរ ដែលធ្លាប់រងគ្រោះដោយសង្គ្រាម ទៅជាតំបន់រមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញរបស់ពិភពលោកលោក !
82
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្តសៀមរាប បានលើកឡើងថា រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដែលធ្លាប់រងគ្រោះដោយសារសង្គ្រាម បានប្រែក្លាយទៅជារមណីយដ្ឋានដ៏ល្បីល្បាញរបស់ពិភពលោក បានមកពីការរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះប្រទេសចិនក៏បានចូលរួមយ៉ាងធំធេងផងដែរ។

អភិបាលរងខេត្តសៀមរាប លោក យុន លីនណេ បានលើកឡើងបែបនេះ នៅក្នុងពិធី ផ្លាស់ប្ដូរ និងឈ្វេងយល់ពីការអភិរក្សវត្ថុបូរាណខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន និងរដ្ឋបាលខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ «ការផ្លាស់ប្ដូរតាមរយ:កែវភ្នែក និងស្នាមញញឹម» នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។ លោក យុន លីនណេ បានលើកឡើងថា ក្រោយពីការចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២ ដោយគ្របដណ្តប់លើផ្ទៃដីប្រមានជា ៤០១គីឡូម៉ែត្រក្រឡា ប្រាសាទនានាក្នុងតំបន់រម្មណីយដ្ឋានអង្គរ ទទួលបានការអភិរក្ស និងជួសជុលសារជាថ្មី ក្រោមកិច្ចសហការរបស់អង្គការ UNESCO និងរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរខេត្ត អាជ្ញាធរជាតិអប្សរា និងភាគីជាតិ -អន្តរជាតិពាក់ព័ន្ធដទៃទៀត បានចូលរួមប្រែក្លាយតំបន់នេះ ដែលធ្លាប់រងគ្រោះដោយសង្គ្រាមទៅជាតំបន់រម្មណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញរបស់ពិភពលោក។ ក្នុងកិច្ចការអភិរក្ស និង ជួសជុលសម្បត្តិ បេតិកភណ្ឌ និងប្រែក្លាយតំបន់រម្មណីយដ្ឋានអង្គរ ឱ្យទៅជាតំបន់រម្មណីយដ្ឋានទេសចរណ៍ប្រកបដោយសក្តានុពលរបស់ពិភពលោកនោះ គេមិនភ្លេចចំពោះកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលចិន ក៏ដូចជាក្រុមអ្នកជំនាញបុរាណវិទ្យាចិន ដែលបានចូលរួមចំណែកយ៉ាងធំធេងលើ កិច្ចអភិរក្ស និងជួសជុលប្រាង្គប្រាសាទនានាក្នុងតំបន់រម្មណីយដ្ឋានអង្គរ ដូចជាប្រាសាទចៅសាយទេវតា ប្រាសាទតាកែវ និងប្រាសាទភិមានអាកាសក្នុងបរិវេណក្រុងអង្គរធំតាំងពីឆ្នាំ១៩៩៨ រហូតដល់បច្ចុប្បន្ន។ សមិទ្ធិផល ទាំងអស់នេះ បានបង្ហាញឱ្យឃើញថា ទំនាក់ទំនងជាបងជាប្អូនល្អរវាងចិន-កម្ពុជា នៅតែបន្ត និងបានពង្រីកនិងពង្រឹងកាន់តែប្រសើរថែមទៀត។


ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ទំនាក់ទនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេសដៃគូសម្ព័ន្ធមេត្រីភាព ពិសេសគឺប្រទេសចិនត្រូវបានលើកកម្ពស់មួយកម្រិតធំថែមទៀត រហូតប្រសិទ្ធនាមថា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ជាមិត្តដែកថែប ហើយកម្ពុជា តែងប្រកាន់ជំហរគាំទ្រគោលនយោបាយការបរទេសចិន ជាពិសេសគោលការណ៍ចិនតែមួយ និង គំនិតផ្តួចផ្តើមស្តីពី “BRI រឺគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ”។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026


លោក លាវ ស៊ីជា (Liu Zhijie) ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប បានមានប្រសាសន៍ថា ទំនាក់ទំនងមិត្តភាពរវាងចិន និងកម្ពុជាមានប្រវត្តិដ៏យូរអង្វែង ហើយការផ្លាស់ប្តូរមិត្តភាពរវាងប្រទេសទាំងពីរអាចដើរតាមប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ។ លោកបន្តថា ប្រាសាទអង្គរវត្ត ស្ថិតនៅខេត្តសៀមរាបដែលជាបេតិកភណ្ឌវប្បធម៌ពិភពលោកដ៏ល្បីល្បាញ ហើយជាកន្លែងទេសចរណ៍ដែលមានកម្លាំងទាក់ទាញបំផុត សម្រាប់ភ្ញៀវទេសចរមកពីជុំវិញពីភពលោក ព្រមទាំងភ្ញៀវទេសចរចិនផងដែរ។

លោកលាវ ស៊ីជា លើកឡើងថា ក្នុងការជីកកាយបុរាណវិទ្យានៅកម្ពុជា កន្លងមក គេធ្លាប់បានរកឃើញ ស្គរសំរឹទ្ធពីខេត្តយូណានប្រទេសចិន។ ជាមួយគ្នានោះនៅលើផ្ទាំងថ្មនៃប្រាសាទបាយ័នដ៏ល្បីល្បាញ យើងអាចមើលឃើញយ៉ាងច្បាស់នូវទិដ្ឋភាពដ៏អស្ចារ្យនៃកងទ័ពចិន និងកម្ពុជា ដែលធ្វើការជាមួយគា្ន ដើម្បីប្រឆាំងនឹងសត្រូវបរទេស។

លោក ស៊ីជា បានរំឭកថា នៅចុងសតវត្សរ៍ទី១៣នៃគ.ស លោក ជាវ តាក្វាន់ ដែលជាបេសកជនការទូតចិនរាជវង្ស Yuan នៃប្រទេសចិន ត្រូវបានចាត់ចែងទស្សនកិច្ច មកកាន់ចក្រភពខ្មែរ ដែលជនជាតិចិនហៅថាប្រទេសចេនឡា។ ស្នាដៃរបស់លោក គឺកំណត់ហេតុរបស់ជាវ តាក្វាន់ បានកត់ត្រាយ៉ាងលម្អិតអំពីភាពរុងរឿង ជីវភាពប្រជាជន ទឹកដីនឹងប្រពៃណី ទំនៀមទម្លាប់នៃសម័យអង្គរ ហើយបានដើរតួនាទីយ៉ាងសំខាន់ និងមិនអាចជំនួសបានក្នុងការសិក្សា ស្រាវជ្រាវ និងជួសជុលឡើងវិញនូវប្រាសាទនៅតំបន់អង្គរយ៉ាងទូលំទូលាយ។ ដូច្នេះ លោកជឿជាក់ថា អ្នកជំនាញបុរាណវិទ្យា និងអ្នកជំនាញខាងវត្ថុបុរាណទាំងអស់នៅទីនេះ នឹងមានការស្រាវជ្រាវ និងការរកឃើញស៊ីជម្រៅបន្ថែមទៀត។

ប្រទេសចិនគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ ដែលបានចូលរួមក្នុងសកម្មភាពអន្តរជាតិលើការការពារប្រាង្គប្រាសាទនៅតំបន់អង្គរ។ ចាប់តាំងពីឆ្នាំ ១៩៩៨ មកប្រទេសចិនបានចាត់ចែងក្រុមជំនាញបុរាណវិទ្យា ដើម្បីចូលរួមជាបន្តបន្ទាប់ក្នុងការជួសជុលប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវ ហើយឥឡូវនេះ កំពុងតែជួសជុលប្រាសាទភិមានអាកាស។ លើសពីនេះ ប្រទេសចិនក៏ជាសហប្រធានគណ:កម្មាធិការសម្របសម្រួលអន្តរជាតិនៃការអភិរក្ស និងអភិវឌ្ឍន៍ប្រាសាទព្រះវិហារផងដែរ ដែលនេះសម្គាល់ឲ្យឃើញថា ប្រទេសចិនបានក្លាយជាអ្នកចូលរួមដ៏សំខាន់ក្នុងការការពារបេតិកភណ្ឌវប្បធម៌កម្ពុជា។ ជាងនេះទៅទៀត ដើម្បីការពារបូជនីយដ្ឋានអង្គរឱ្យកាន់តែទូលំទូលាយប្រទេសចិនបានឆ្លើយតបទៅនឹងការអំពាវនាវរបស់អង្គការយូណេស្កូ និងរាជរដ្ឋាភិបាលកម្ពុជា បានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរដ៏ទំនើប ដែលត្រូវបានសាងសង់ដោយក្រុមហ៊ុនរដ្ឋធំៗចំនួនបីរបស់ខេត្តយូណានប្រទេសចិន ដោយមានទុនវិនិយោគចំនួន ១,១០០លានដុល្លារអាមេរិក ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងខែតុលាឆ្នាំនេះផងដែរ។

លោកប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប បានជឿជាក់ថា ក្រោមការខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសចិន និងកម្ពុជា និងក្រោមការណែនាំនៃគំនិតផ្តួចផ្តើមដ៏ធំនៃ”ខ្សែក្រវាត់និងផ្លូវ” រួមអ្នកសាង សហគមន៍ជោគវាសនារួមចិន និងកម្ពុជា នឹងផ្តល់ផលប្រយោជន៍ដ៏ជាក់ស្ដែងដល់ប្រជាជនទាំងពីរ ដើមឈើមិត្តភាពចិន -កម្ពុជានឹងកាន់តែមានភាពប្រណិត និងវិបុលភាព និងទទួលបានផ្លែផ្កាកាន់តែច្រើនកុះករ៕

អត្ថបទ និងរូបភាព: មន្ត្រីព័ត៌មានទូរទស្សន៍ជាតិ នៃមន្ទីរព័ត៌មានខេត្តសៀមរាប!!!

Tags: តំបន់​អង្គរ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋភាគីនៃអនុសញ្ញាស្ដីពីអាវុធគីមី(CWC) ក្នុងតំបន់អាស៊ី ចង់ឃើញពិភពលោកគ្មានអាវុធគីមី

រដ្ឋភាគីនៃអនុសញ្ញាស្ដីពីអាវុធគីមី(CWC) ក្នុងតំបន់អាស៊ី ចង់ឃើញពិភពលោកគ្មានអាវុធគីមី

ឯកឧត្តម រដ្ឋមន្ដ្រីក្រសួងអប់រំ៖សាលាមត្តេយ្យសិក្សាសហគមន៍ប្រមាណ៣ពាន់សាលា នឹងត្រូវដាក់បញ្ជុលជាកម្រងសាលារបស់រដ្ឋ

ឯកឧត្តម រដ្ឋមន្ដ្រីក្រសួងអប់រំ៖សាលាមត្តេយ្យសិក្សាសហគមន៍ប្រមាណ៣ពាន់សាលា នឹងត្រូវដាក់បញ្ជុលជាកម្រងសាលារបស់រដ្ឋ

ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.