Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ប្រធានក្លឹបបណ្ដុះបណ្ដាលវប្បធម៌ខ្មែរអង្គរ ប្ដេជ្ញាចិត្តចង់ជួយឱ្យក្មេងៗជំនាន់ក្រោយក្លាយជាអ្នកសម្ដែងដែលមានអាជីព

ដោយ Pothe Thun
30/08/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ប្រធានក្លឹបបណ្ដុះបណ្ដាលវប្បធម៌ខ្មែរអង្គរ ប្ដេជ្ញាចិត្តចង់ជួយឱ្យក្មេងៗជំនាន់ក្រោយក្លាយជាអ្នកសម្ដែងដែលមានអាជីព
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រធានក្លឹបបណ្ដុះបណ្ដាលវប្បធម៌ខ្មែរអង្គរ ក្រុងសៀមរាប លោក ទួន សុខគា ហៅណាំ បានបង្ហាញការប្ដេជ្ញាចិត្តចង់ជួយឱ្យក្មេងៗ ជំនាន់ក្រោយក្លាយជាអ្នកសម្ដែងដែលមានអាជីព និងចែករំលែកចំណេះដឹង និងចូលរួមថែរក្សាអ្វីដែលយើងមាន ចង់ឱ្យក្មេងចូលរួមស្គាល់ពីវប្បធម៌ និងគោលដៅខ្ញុំ ចង់ឃើញក្មេងចូលរួម និងផ្សព្វផ្សាយច្រើន ដែលធ្វើឱ្យគាត់មានរបរជាអាជីព មានចំណូលទៅអនាគត។

លោក ទួន សុខគា បានឱ្យដឹងនៅថ្ងៃទី២៩ ខែសីហានេះថា ក្លឹបបណ្ដុះបណ្ដាលវប្បធម៌ខ្មែរអង្គរ មានបង្រៀនសិល្បៈចម្រុះរួមមាន របាំបុរាណ ទម្រង់រឿងក្បាច់បុរាណ ខោល ប្រពៃណី ភ្លេង ល្បុកតោ និងសិល្បៈមួយចំនួនទៀត។ បច្ចុប្បន្នក្លឹបបណ្ដុះបណ្ដាលវប្បធម៌ខ្មែរអង្គរ កំពុងបង្ហាត់សិស្សជាង ៥០នាក់ ខណៈដែលកន្លងមកមានសិស្សជាង ១០០នាក់ហើយ ដែលហាត់រៀននៅកន្លែងនេះ។ លោកបន្ដថា លោកធ្លាប់រៀនសិល្បៈនៅមន្ទីរវប្បធម៌ និងវិចិត្រ សិល្បៈ បន្ទាប់មកលោកតែងដើររៀនតាមអង្គការ ដែលគេបង្រៀនមិនយកប្រាក់ និងឆ្លៀតពេលរត់តុចិញ្ចឹមគ្រួសារ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកប្រធានក្លឹបរូបនេះ បានបញ្ជាក់ថា ការបង្កើតក្លឹបនេះឡើង គឺក្នុងន័យចង់ជួយអភិរក្ស ថែរក្សា និងផ្សព្វផ្សាយទៅកាន់មហាជន គ្រប់ស្រទាប់ ជាពិសេសសជាកន្លែងសម្រាប់ បណ្ដុះគ្រាប់ពូជសិល្បៈបន្ត។ ក្រៅពីហាត់រៀនសិស្សនៅក្លឹបនេះកន្លងមក ក៏ធ្លាប់បានចេញទៅសម្ដែងក្នុងពិធីច្រើនដែរ តែភាគច្រើនផ្តោតលើកម្មវិធីសប្បុរសធ៌ច្រើន ដោយយល់ពីគោលគំនិតនៃកម្មវិធីស្រដៀងនឹងគំនិតចង់ ជួយសង្គម និងចែករំលែកដូចគ្នា។
លោកបញ្ជាក់ថា គ្រូនៅក្នុងក្លឹបនេះមាន ៧នាក់ ភាគច្រើនជាគ្រូស្ម័គ្រចិត្ត។ ទៅអនាគត គ្រូសិល្បៈរូបនេះ ចង់បន្តអាជីពបង្រៀនសិល្បៈនេះ និងចង់បើកកន្លែងសម្ដែង ដោយស្វាគមន៍ទេសចរគ្រប់ទិសទីចូលទស្សនា និងចូលរួមក្នុងស្មារតីបរិច្ចាគសម្រាប់ទ្រទ្រង់ក្លឹប ។

សូមជម្រាបថា ក្លឹបបណ្ដុះបណ្ដាលវប្បធម៌ខ្មែរអង្គរ ទើបផ្លាស់ប្ដូរទីតាំងថ្មី នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ហើយក្លឹបសិល្បៈនេះក៏កំពុងខ្វះថវិកាសម្រាប់សង់រោងសម្ដែង។ ជាមួយគ្នានោះលោកប្រធានក្លឹប ក៏សូមអំពាវនាវដល់សប្បុរសជន ជួយក្លឹបនេះដើម្បីអនាគតក្មេងៗ ហើយក្លឹបនេះត្រៀមទទួលសិស្សជាច្រើនបន្ថែមទៀត ដើម្បីរៀនសិល្បៈវប្បធម៌ដោយឥតគិតថ្លៃ៕

 

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ក្លឹបបណ្ដុះបណ្ដាលវប្បធម៌ខ្មែរអង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជំនាញថាវត្តមានសត្វស្វាមួយចំនួននៅតំបន់អង្គរ បានបង្កររបួសស្នាមដល់អ្នកទេសចរ និងខូចខាតដល់ថ្មប្រាសាទបុរាណ

មន្ត្រីជំនាញថាវត្តមានសត្វស្វាមួយចំនួននៅតំបន់អង្គរ បានបង្កររបួសស្នាមដល់អ្នកទេសចរ និងខូចខាតដល់ថ្មប្រាសាទបុរាណ

អាជ្ញាធរជាតិអប្សរាកាត់ក្រីមែកឈើជុំវិញប្រាសាទក្រោលគោ ដើម្បីសម្រួលដល់ភ្ញៀវទេសចរចូលទស្សនាប្រាសាទ

អាជ្ញាធរជាតិអប្សរាកាត់ក្រីមែកឈើជុំវិញប្រាសាទក្រោលគោ ដើម្បីសម្រួលដល់ភ្ញៀវទេសចរចូលទស្សនាប្រាសាទ

ប្រទេសចិន បានរួមចំណែកយ៉ាងធំនៅក្នុងការធ្វើឲ្យតំបន់អង្គរ ដែលធ្លាប់រងគ្រោះដោយសង្គ្រាម ទៅជាតំបន់រមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញរបស់ពិភពលោកលោក !

ប្រទេសចិន បានរួមចំណែកយ៉ាងធំនៅក្នុងការធ្វើឲ្យតំបន់អង្គរ ដែលធ្លាប់រងគ្រោះដោយសង្គ្រាម ទៅជាតំបន់រមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញរបស់ពិភពលោកលោក !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.