តំណាងអង្គការ GRET បង្ហាញថា ទីផ្សារកសិកម្មកម្ពុជានាបច្ចុប្បន្ន នៅតែជាបញ្ហាចោទ ប៉ុន្តែអាចដោះស្រាយបាន ដោយធ្វើការចងក្រងជាសហគមន៍កសិករ
លោកស្រីតំណាងអង្គការ GRET ប្រចាំខេត្តសៀមរាប បានលើកឡើងថា បញ្ហាទីផ្សារក្នុងប្រទេសកម្ពុជា នៅតែជាបញ្ហាចោទសម្រាប់ប្រជាកសិករនាពេលបច្ចុប្បន្ន ប៉ុន្តែប្រសិនបើកសិករចង់រកទីផ្សារកសិកម្មឲ្យបានល្អប្រសើរនោះ ត្រូវតែចងក្រងជាសហគមន៍កសិករជាមុនសិន បន្ទាប់មកសហគមន៍កសិករនឹងទទួលបានការប្រឹក្សាយោបល់លើបញ្ហានៃការដាំដុះ និងការណែនាំពីបច្ចេកទេសបន្ថែម ព្រោះថា ការចងក្រងជាសហគមន៍កសិករ អាចធានាបាននូវនិរន្តរភាពផលិតផលកសិកម្ម អាចពង្រឹងនូវលទ្ធភាពផលិត និងអាចឆ្លើយតបបាននូវតម្រូវការរបស់អ្នកទិញក្នុងកម្រិតណាមួយច្បាស់លាស់ ខណៈកន្លងមក សហគមន៍កសិកររបស់អង្គការ GRET នេះ អាចស្វែងរកទីផ្សារដែលមានតម្លៃថ្លៃជាងទីផ្សារនាពេលបច្ចុប្បន្ន ...