Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំប្រចាំត្រីមាសទី៣ របស់ក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ស្ថិតក្រោមគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តសៀមរាប

ដោយ Pothe Thun
16/09/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំប្រចាំត្រីមាសទី៣ របស់ក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ស្ថិតក្រោមគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តសៀមរាប
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ(GBV) ស្ថិតក្រោមគណ:កម្មាធិការពិគ្រោះយបល់កិច្ចការស្ត្រីនិងកុមារខេត្ត បានរៀបចំកិច្ចប្រជុំក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ប្រចាំឆមាសទី៣ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ(GBV) ព្រមទាំងមានការ ចូលរួមពី តំណាងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក និងអង្គការដៃគូពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្តសៀមរាប បានថ្លែងថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើមី្បរិះរកអំពីបញ្ហាប្រឈមរបស់ក្រុមការងារ និងគោលដៅលើកកម្ពស់ និងពង្រីកការផ្តល់សេវាជាពហុវិស័យឆ្លើយតប ចំពោះអំពើហិង្សាលើស្រី និងក្មេងស្រី ប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា ដោយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់អំពើហិង្សាដែលពាក់ព័ន្ធនឹងយេនឌ័រគ្រប់ទម្រង់ដូចជាអំពើហិង្សាក្នុងគ្រួសារ ការរំលោភបំពានផ្លូវភេទ និងការជួញដូរស្រ្តី និងកុមារជាដើម។ ជាពិសេសនៅតាមបណ្តាក្រុងស្រុកទាំង១៣ របស់ខេត្តត្រូវរួមគ្នាបង្កើនប្រសិទ្ធភាពការងារ ហើយក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រថ្នាក់ខេត្ត ត្រូវមានកិច្ចសហការល្អជាមួយមន្ទីរស្ថាប័ន អង្គរភាពពាក់ព័ន្ធ ដើម្បីឆ្លើយតបដល់ជនរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័របានទាន់ពេលវេលា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បន្ទាប់ពីពិភាក្សា និងពិនិត្យទៅលើរបាយការណ៍សម្រាប់ត្រីមាសកន្លងមករួច លោកស្រីអភិបាលរងខេត្ត ក៏បានកោតសរសើរដល់ក្រុមការងារទាំងអស់ដែលបានសហការអនុវត្តសកម្មភាពការងារបានល្អប្រសើរ ដោយមានការយកចិត្តទុកដាក់ និងបានផ្តល់សេវាជួយដល់ជនរងគ្រោះបានជាច្រើនរូបផងដែរ។

លោកស្រីអភិបាលរង ក៏បានជម្រុញដល់ក្រុមការងារសូមបន្តសហការ និងអនុវត្តការងារនេះបន្ថែមទៀត និងត្រូវបន្តស្វែងរកការគាំទ្រពីអ្នកពាក់ព័ន្ធ និងអង្គការដៃគូ ដើម្បីពង្រឹងសមត្ថភាពតាមរយៈវគ្គបណ្តុះបណ្តាលពីកញ្ចប់សេវាទាំង៥ ក្រុមការងារGBV ថ្នាក់ខេត្ត ក្រុង/ស្រុកថ្មីទាំង៦ បន្តកិច្ចសហការក្នុងការផ្តល់សេវាដល់ស្ត្រី និងក្មេងស្រី រងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ លើកផែនការរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ខេត្តសៀមរាប សម្រាប់ឆមាសទី៣ ឆ្នាំ២០២៤ ក្រុមការងារបានជួយអន្តរាគមន៍ដល់ស្ត្រី និងក្មេងស្រីដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រសរុប ៣៧ករណីមាន៖ រំលោភសេពសន្ថវៈ ០៨ករណី និងរួមភេទជាមួយអនីតិជនយាយុក្រោម១៥ឆ្នាំ ០៤ករណី និងអំពើអាសប្រឆាំងនឹងអនីតិជនអាយុក្រោម១៥ឆ្នាំ ០១ករណី អំពើហិង្សាក្នុងគ្រួសារសរុប ចំនួន២៤ករណី។ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ក្រុមការងារ GBV ស្រុកក្រឡាញ់ បន្ទាយស្រី អង្គរជុំ ស្រីស្នំ វ៉ារិន ពួក សូទ្រនិគម ជីក្រែង និងក្រុងសៀមរាប បានជួយអន្តរាគមន៍ ដល់ស្ត្រី និងក្មេងស្រី ដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ សរុបចំនួន២៧៧ ករណី។

អត្ថបទ និងរូបភាព ស៊ុំ គីន
កែសម្រួល អត្ថបទ ហាំ ម៉េងហួត

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលស្រុកបន្ទាយស្រី ដឹកនាំមន្ត្រីនិងប្រជាពលរដ្ឋប្រមាណ ៥០០នាក់ ដាំកូនឈើ ដើម្បីបំផុសចលនាស្រឡាញ់បរិស្ថាន និងលើកសោភណ្ឌបៃតងក្នុងមូលដ្ឋាន

រដ្ឋបាលស្រុកបន្ទាយស្រី ដឹកនាំមន្ត្រីនិងប្រជាពលរដ្ឋប្រមាណ ៥០០នាក់ ដាំកូនឈើ ដើម្បីបំផុសចលនាស្រឡាញ់បរិស្ថាន និងលើកសោភណ្ឌបៃតងក្នុងមូលដ្ឋាន

វេទិកាសម្ព័ន្ឋសង្គមស៊ីវិល រៀបចំវេទិកាសន្ទនាក្រោមប្រធានបទ៖ ការឈ្វេងយល់អំពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ នៅខេត្តសៀមរាប

វេទិកាសម្ព័ន្ឋសង្គមស៊ីវិល រៀបចំវេទិកាសន្ទនាក្រោមប្រធានបទ៖ ការឈ្វេងយល់អំពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ នៅខេត្តសៀមរាប

ការផ្សព្វផ្សាយរបាយការណ៍ទិន្នន័យអត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន រួមចំណែកក្នុងការកសាងសមត្ថភាព ប្រសិទ្ធភាព និងវិសាលភាពការងារ ជំរុញការកំណត់អត្តសញ្ញាណកម្មជនមានពិការភាព

ការផ្សព្វផ្សាយរបាយការណ៍ទិន្នន័យអត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន រួមចំណែកក្នុងការកសាងសមត្ថភាព ប្រសិទ្ធភាព និងវិសាលភាពការងារ ជំរុញការកំណត់អត្តសញ្ញាណកម្មជនមានពិការភាព

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.