Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ការផ្សព្វផ្សាយរបាយការណ៍ទិន្នន័យអត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន រួមចំណែកក្នុងការកសាងសមត្ថភាព ប្រសិទ្ធភាព និងវិសាលភាពការងារ ជំរុញការកំណត់អត្តសញ្ញាណកម្មជនមានពិការភាព

ដោយ Pothe Thun
17/09/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ការផ្សព្វផ្សាយរបាយការណ៍ទិន្នន័យអត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន រួមចំណែកក្នុងការកសាងសមត្ថភាព ប្រសិទ្ធភាព និងវិសាលភាពការងារ ជំរុញការកំណត់អត្តសញ្ញាណកម្មជនមានពិការភាព
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារួមជាមួយ និងរដ្ឋបាលខេត្តសៀមរាបបាន បើកសិក្ខាសាលាថ្នាក់ក្រោមជាតិស្តីពី “ការផ្សព្វផ្សាយរបាយការណ៍ ទិន្នន័យអត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន”។ សិក្ខាសាលានេះរៀបចំនៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម សន សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានស្តារសម្បទានៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាបព្រមទាំងមានការចូលរួម ពីសំណាក់លោក លោកស្រីអភិបាលរងក្រុង ស្រុក តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ ឃុំ សង្កាត់ និងអង្គការមិនមែនរដ្ឋាភិបាលចូលរួមផងដែរ ។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាបបានមានប្រសាសន៍ថា សិក្ខាសាលានាពេលនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្តល់សេវាកម្ម និងគាំទ្រដល់ជនមានពិការភាព គ្រួសារ អាណាព្យាបាល និងអ្នកពាក់ព័ន្ធនានា នឹងជាសក្ខីភាពបង្ហាញពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនជនមានពិការភាព ដែលជាជនងាយរងគ្រោះ ហើយកំពុងតែត្រូវការចាំបាច់នូវការជួយឧបត្ថម្ភគាំទ្រទាំងជីវភាព ស្មារតី សម្ភារៈ លើកកម្ពស់តួនាទីផលប្រយោជន៍ និងការការពារសិទ្ធិ ពីគ្រប់មជ្ឈដ្ឋាន និងរាជរដ្ឋាភិបាលកម្ពុជា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្តបានបន្តថា រដ្ឋាភិបាលកម្ពុជាបានចាត់ទុកថាភាពក្រីក្រគឺជាការខាតបង់តម្លៃធនធានសេដ្ឋកិច្ច ដូច្នេះ នៅក្នុងអាណត្តិទី ៧ របស់រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដែលបានផ្តោត ជាសំខាន់ ទៅលើយុទ្ធ សាស្ត្រសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ និងជនងាយរងគ្រោះ ជាគោលនយោបាយ អាទិភាពរបស់ រាជ រដ្ឋាភិបាល ដែលធានាឱ្យបងប្អូនទទួលបាននូវផលប្រយោជន៍ពីប្រព័ន្ធជំនួយសង្គម និងរបបសន្តិសុខសង្គម បាន កាន់តែល្អប្រសើរឡើងផងដែរ។

ឯកឧត្តម សន សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានស្តារសម្បទានៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា បានមានប្រសាសន៍ថា វិស័យពិការភាពគឺជាអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃ របស់នាយករដ្ឋមន្ត្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមាន ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាជាសេនាធិការ។
ឯកឧត្តម សន សុផល បន្តថាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់អាទិភាពការងារពិការភាពក្នុងកម្មវិធីការងាររបស់ក្រសួង ចំណែកជនមានពិការភាព អតីតយុទ្ធជន អតីតមន្ត្រីរាជការមានពិការភាព បានទទួលរបបឧបត្ថម្ភពីរដ្ឋ ជនមានពិការភាពមានបណ្ណសមធម៌ ឬនៅក្នុងគ្រួសារដែលមានបណ្ណសមធម៌ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋប្រចាំខែ បានទទួលសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា សេវាអក្សរស្ទាប និងភាសាសញ្ញាសម្រាប់ជនមានពិការភាព ត្រូវបានបង្កើតដើម្បីឆ្លើយតបនឹងតម្រូវការរបស់ជនមានពិការភាព កម្មវិធីអភិវឌ្ឍ សហគមន៍ប្រកបដោយបរិយាបន្ន បានជួយលើកកម្ពស់សិទ្ធិ និងជីវភាពរស់នៅរបស់ជនមានពិការភាព ។

អត្ថបទ៖ ទ្រា ពន្លឺ
កែសម្រួស៖ សូ ស៊ីមាន

Tags: ក្រសួង​សង្គមកិច្ច
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបន្ទាយស្រី ចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងនាំយកអំណោយជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ២០គ្រួសារ ក្នុងស្រុកបន្ទាយស្រី

ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបន្ទាយស្រី ចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងនាំយកអំណោយជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ២០គ្រួសារ ក្នុងស្រុកបន្ទាយស្រី

ប្រជាពលរដ្ឋក្រីក្រប្រមាណ២០០គ្រួសារ នៅក្នុងឃុំអន្លង់សំណរ ស្រុកជីក្រែង ទទួលបានអំណោយពីអាជ្ញាធរខេត្តសៀមរាប

ប្រជាពលរដ្ឋក្រីក្រប្រមាណ២០០គ្រួសារ នៅក្នុងឃុំអន្លង់សំណរ ស្រុកជីក្រែង ទទួលបានអំណោយពីអាជ្ញាធរខេត្តសៀមរាប

អង្គការដោះមីនAPOPO ប្រារព្ធពិធីខួប១០ឆ្នាំ នៃប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា

អង្គការដោះមីនAPOPO ប្រារព្ធពិធីខួប១០ឆ្នាំ នៃប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.