Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រជាពលរដ្ឋក្រីក្រប្រមាណ២០០គ្រួសារ នៅក្នុងឃុំអន្លង់សំណរ ស្រុកជីក្រែង ទទួលបានអំណោយពីអាជ្ញាធរខេត្តសៀមរាប

ដោយ Pothe Thun
18/09/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ប្រជាពលរដ្ឋក្រីក្រប្រមាណ២០០គ្រួសារ នៅក្នុងឃុំអន្លង់សំណរ ស្រុកជីក្រែង ទទួលបានអំណោយពីអាជ្ញាធរខេត្តសៀមរាប
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តសៀមរាប បានរៀបចំពិធីសំណេះសំណាល និងផ្ដល់អំណោយជូនជនចាស់ជរាក្រីក្រតាមសហគមន៍ ក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប និងលោក បឹង ពេជ្រ អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប ព្រមទាំង លោក យន់ ស៊ីភន ប្រធានក្រុមប្រឹក្សាស្រុកជីក្រែង  លោកស្រី ទី យិតហាន  អភិបាលរងស្រុកជីក្រែង និងមានការចូលរួមពី មន្ត្រី អាជ្ញាធរពាក់ព័ន្ធជាច្រើនរូប និងប្រជាពលរដ្ឋប្រមាណ២០០គ្រួសារផងដែរ ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាឃុំអន្លង់សំណរ ដែលស្ថិតនៅក្នុងភូមិត្រពាំងត្រស់ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។

ថ្លែងនៅក្នុងពិធីនេះ លោក បឹង ពេជ្រ អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប បានបង្ហាញអំពីការយកចិត្តទុកដាក់លើមនុស្សចាស់ និងអតីតយុទ្ធជនជាដើម តាមរយៈកិច្ចការងាររបស់មន្ទីរអតីតយុទ្ធជន និងយុវនីតិសម្បទា ដែលអនុវត្តតាមផែនការក្នុងការជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះគ្រប់ប្រភេទក្នុងសង្គម ជាពិសេស កុមារកំព្រា ស្ត្រី ជនចាស់ជរា ជនពិការ អតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិលជាដើម ដោយផ្អែកលើមូលដ្ឋាន មិនបោះបង់ មិនរើសអើង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្វើសមាហរណកម្មទៅសហគមន៍វិញ។ អំណោយដែលបានចែកជូននាពេលនេះ ជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយក្នុងមួយគ្រួសារ ទទួលបាន មុង១ , ភួយ១ , កន្ទេល១ , សារុង១ , មី១កេស និងអង្ករ២៥គីឡូក្រាម។

មានប្រសាសន៍នាឱកាសនោះដែរ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានសម្ដែងការកោតសរសើរចំពោះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប ដែលជានិច្ចកាល តែងតែខិតខំយកចិត្តទុកដាក់ចំពោះសុខុមាលភាពមនុស្សចាស់ជរា ដោយមិនប្រកាន់និន្នាការអ្វីទាំងអស់។ ជាក់ស្ដែងពេលនេះមន្ទីរសង្គមកិច្ចបានរៀបចំពិធីសំណេះសំណាល និងផ្ដល់អំណោយជូនជនចាស់ជរាក្រីក្រតាមសហគមន៍ក្នុងឆ្នាំ២០២៤ ដែលនេះផ្ដើមចេញពីគោលនយោបាយជាវិជ្ជមាន របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកអភិបាលរងខេត្ត បានបន្តថា មនុស្សចាស់ជាប្រភពធនធានដ៏សំខាន់ ដែលបានផ្ដល់នូវពុទ្ធិ ចំណេះដឹងដល់កូនចៅជំនាន់ក្រោយ ពិសេសមូលដ្ឋានគ្រឹះក្នុងការស្រាវជ្រាវ និងអភិវឌ្ឍធនធានមនុស្ស ដើម្បីឈានទៅរកការអភិវឌ្ឍប្រទេសជាតិបានគ្រប់សម័យកាល និងរក្សាបាននូវអត្តសញ្ញាណជាតិរបស់ខ្លួន ដែលវាជាការពិត មនុស្សចាស់ គឺជាឃ្លាំងសម្បត្តិនៃវប្បធម៌ជាតិ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

 


អត្ថបទ៖ ហេង វន្នី
កែសម្រួល៖ សូ ស៊ីមាន

Tags: ឃុំអន្លង់សំណរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អង្គការដោះមីនAPOPO ប្រារព្ធពិធីខួប១០ឆ្នាំ នៃប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា

អង្គការដោះមីនAPOPO ប្រារព្ធពិធីខួប១០ឆ្នាំ នៃប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា

រដ្ឋបាលខេត្តសៀមរាប នាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃគង់នៅ វត្តព្រះព្រហ្មរ័ត្ន និងវត្តកេសេរារាមក្នុងវេនបិណ្ឌ១

រដ្ឋបាលខេត្តសៀមរាប នាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃគង់នៅ វត្តព្រះព្រហ្មរ័ត្ន និងវត្តកេសេរារាមក្នុងវេនបិណ្ឌ១

ឯកឧត្ដម សែម សុវណ្ណនី អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តជ័យមុនីរង្សី និងប្រគេនបច្ច័យ និងទេយ្យវត្ថុដល់វត្តចំនួន០៥ ស្ថិតក្នុងក្រុងរុនតាឯកតេជោសែន

ឯកឧត្ដម សែម សុវណ្ណនី អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តជ័យមុនីរង្សី និងប្រគេនបច្ច័យ និងទេយ្យវត្ថុដល់វត្តចំនួន០៥ ស្ថិតក្នុងក្រុងរុនតាឯកតេជោសែន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.