Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ឯកឧត្ដម សែម សុវណ្ណនី អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តជ័យមុនីរង្សី និងប្រគេនបច្ច័យ និងទេយ្យវត្ថុដល់វត្តចំនួន០៥ ស្ថិតក្នុងក្រុងរុនតាឯកតេជោសែន

ដោយ Pothe Thun
18/09/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ឯកឧត្ដម សែម សុវណ្ណនី អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តជ័យមុនីរង្សី និងប្រគេនបច្ច័យ និងទេយ្យវត្ថុដល់វត្តចំនួន០៥ ស្ថិតក្នុងក្រុងរុនតាឯកតេជោសែន
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ដែលត្រូវនឹងបិណ្ឌវេនទី១ ឯកឧត្ដម សែម សុវណ្ណនី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងរុនតាឯកតេជោសែន បានដឹកនាំក្រុមការងារ រួមជាមួយរដ្ឋបាលក្រុង បានចូលរួមចាប់មគ្គផល និងឧទ្ទិសកុសលផលបុណ្យ ក្នុងពិធីកាន់បិណ្ឌវេនទី១ នៅវត្តជ័យមុនីរង្សី ហៅវត្តរុន ស្ថិតនៅភូមិរុន សង្កាត់រុនតាឯក។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្ដម សែម សុវណ្ណនី បាននាំយកការផ្ដាំផ្ញើការសួរសុខទុក និងយកយកចិត្តទុកដាក់ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្ដម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី ប្រគេន និងជូនដល់ព្រះសង្ឃ និងប្រជាពលរដ្ឋរស់នៅក្រុងរុនតាឯកតេជោសែនទាំងអស់។ ជាមួយនោះ ឯកឧត្ដម បានបង្ហាញនូវទឹកចិត្តសប្បាយរីករាយ ជាមួយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមានសទ្ធាជ្រះថ្លា និងបានប្រកាន់ខ្ជាប់នូវប្រពៃណីទំនៀមទម្លាប់ ដែលជាអត្តសញ្ញាណរបស់ខ្លួន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម សែម សុវណ្ណនី បញ្ជាក់ថា សមិទ្ធផល និងការរីកចម្រើនដែលប្រទេសកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋសព្វថ្ងៃនេះ គឺជាការរក្សាបានសន្តិភាព និងស្ថិរភាពនយោបាយ។ ដោយឡែក បើក្រឡេកទៅអតីតកាល ប្រទេសកម្ពុជា បានរងគ្រោះដោយសង្គ្រាម ដែលធ្វើឱ្យប្រទេសជាតិធ្លាក់ដល់ចំណុចសូន្យ និងមានការសម្លាប់ជាតិសាសន៍ឯងយ៉ាងរង្គាល ជាក់ស្ដែងក្នុងសម័យប្រល័យពូជសាសន៍ប៉ុល ពត។ សុខសន្តិភាព និងការរីកចម្រើននាពេលបច្ចុប្បន្ន គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីការដឹកនាំដ៏ត្រឹមត្រូវរបស់អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាអាណត្តិទី៧នេះ។

ទន្ទឹមនឹងពិធីកាន់បិណ្ឌនាឱកាសនេះ ឯកឧត្តមប្រធានក្រុមការងារ បានរំលឹកគុណដល់វីរយុទ្ធជនកម្ពុជាទាំងអស់ ដែលបានពលីជីវិតដើម្បីរំដោះប្រទេស និងប្រជាជនខ្មែរ ចេញពីសង្គ្រាម និង បានឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញាណក្ខន្ឌ វីរយុទ្ធជនខ្មែរទាំងអស់ សូមទទួលបាននូវបុណ្យកុសល ក្នុងពិធីបុណ្យកាន់បិណ្ឌនាពេលនេះ។

ក្នុងឱកាសនោះ ឯកឧត្ដម សែម សុវណ្ណនី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងរុនតាឯកតេជោសែន បានប្រគេនបច្ច័យ ដល់ព្រះចៅអធិការវត្តចំនួន ០៦អង្គ រួមមាន វត្តជ័យគិរិមុន្នីរស្សី (ហៅវត្តរុន) វត្តគិរី (ហៅវត្តភ្នំបូក) វត្តស្នារសង្រ្គម វត្តស្នារតេជោ៣១៧ វត្តប្រាសាទចៅស្រីវិបុល និងវត្តធម្មជាតិរុនតាឯក(វត្តទើបបង្កើតថ្មី) ដោយក្នុងមួយអង្គចំនួន ១០ម៉ឺនរៀល, បច្ច័យព្រះសង្ឃចំនួន ០៣អង្គ ក្នុងមួយអង្គចំនួន ៥ម៉ឺនរៀល, សាដកចំនួន ០៩ឈុត សរុបថវិកា៤៥ម៉ឺនរៀល, ក្រុមអាចារ្យចំនួន ២០ម៉ឺនរៀល, បច្ច័យកសាងវត្ត ក្នុងវត្តចំនួន ២លានរៀល, គ្រឿងឧបភោគបរិភោគ និងទេយ្យទានដល់វត្តទាំង០៦ សរុបថវិកាចំនួន ៣លាន៦០ម៉ឺនរៀល, បច្ច័យធ្វើចង្ហាន់រាប់បាត្រ ០៦វត្តចំនួន ១លាន២០ម៉ឺនរៀល ឧបត្ថម្ភប្រជាការពារ កងកម្លាំងនគរបាល កងរាជអាវុធហត្ថក្រុង ក្រុមការងារក្រុង ក្រុមប្រឹក្សាសង្កាត់ទាំង០២ សរុប ៣លាន៦០ម៉ឺនរៀល និងឧបត្ថម្ភជូនយាយជី តាជី ចំនួន៤០០នាក់ ក្នុងម្នាក់ៗទទួលបានសារ៉ុង១ និងថវិកា១ម៉ឺនរៀល។

 

អត្ថបទ និងរូបភាព ៖ ហេង វន្នី
កែសម្រួល ៖ មន្ទីរព័ត៌មានខេត្តសៀមរាប

Tags: ក្រុងរុនតាឯកតេជោសែន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្ដម សែម សុវណ្ណនី បង្ហាញថា ការរក្សាបាននូវសន្តិភាព គឺជាការរក្សាបានការអភិវឌ្ឍ និងរីកចម្រើន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ឯកឧត្ដម សែម សុវណ្ណនី បង្ហាញថា ការរក្សាបាននូវសន្តិភាព គឺជាការរក្សាបានការអភិវឌ្ឍ និងរីកចម្រើន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ក្រសួងកសិកម្មបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈស្តីពីបទដ្ឋានគតិយុត្ត នីតិវិធី និងវិធានការបច្ចេកទេសសម្រាប់ ការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្ម

ក្រសួងកសិកម្មបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈស្តីពីបទដ្ឋានគតិយុត្ត នីតិវិធី និងវិធានការបច្ចេកទេសសម្រាប់ ការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្ម

ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមកាន់បិណ្ឌវេនទី២ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តរាជបូណ៌ និង វត្តពោធិវង្ស ហៅវត្តថ្មី ក្រុងសៀមរាប

ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមកាន់បិណ្ឌវេនទី២ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តរាជបូណ៌ និង វត្តពោធិវង្ស ហៅវត្តថ្មី ក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.