Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ឯកឧត្ដម សែម សុវណ្ណនី បង្ហាញថា ការរក្សាបាននូវសន្តិភាព គឺជាការរក្សាបានការអភិវឌ្ឍ និងរីកចម្រើន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ដោយ Pothe Thun
18/09/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ឯកឧត្ដម សែម សុវណ្ណនី បង្ហាញថា ការរក្សាបាននូវសន្តិភាព គឺជាការរក្សាបានការអភិវឌ្ឍ និងរីកចម្រើន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសកាន់បិណ្ឌវេនទី១ វត្តប្រាសាទសែនជ័យ ហៅវត្តភ្នំព្រះទេវៈ ក្នុងឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែកញ្ញានេះ ឯកឧត្ដម សែម សុវណ្ណនី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបន្ទាយស្រី លើកឡើងថា បច្ចុប្បន្ន បានកំពុងដើរលើផ្លូវត្រឹមត្រូវ ដែលផ្ដល់នូវសិទ្ធសេរីភាព សន្តិភាព និងការអភិវឌ្ឍ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ ផ្ទុយទៅវិញ ការញុះញង់របស់ពួកអគតិ គឺជាការនាំមកនូវការបែកបាក់សាមគ្គី ដែលនឹងអាចនាំកម្ពុជាចូលក្នុងភ្លើងសង្គ្រាមដូចអតីតកាល។

ឯកឧត្ដម សែម សុវណ្ណនី រំលឹកឡើងវិញថា ចាប់ពីថ្ងៃ១៧ មេសា ១៩៧៥ និងអំឡុងពេលរបប ៣ឆ្នាំ៨ខែ និង២០ថ្ងៃ សាសនាទាំងអស់បានរលត់សូន្យ មិនមានការប្រារព្វពីធីបុណ្យបែបសាសនាណាមួយឡើយ ភាពវេទនា នៃប្រជាជាតិទាំងមូល និងការកាប់សម្លាប់ គឺកើតឡើងដោយសារការបែកបាក់សាមគ្គី។ ប៉ុន្តែ ក្រោយថ្ងៃ ៧មករា១៩៧៩មក ព្រះរាជាណាចក្រកម្ពុជា បានចាប់កំណើតជាថ្មី មិនតែប៉ុណ្ណោះវិស័យព្រះពុទ្ធសាសនានៅកម្ពុជាកាន់តែមានភាពរុងរឿង និងល្អប្រសើរឡើងពីមួយកម្រិតទៅមួយកម្រិត ដូចបច្ចុប្បន្ន ទាំងអស់នេះ គឺជាតម្លៃនៃសន្តិភាព ដែលពួកអគតិបានមើលរំលង។ ក្នុងឱកាសនោះ ឯកឧត្ដម ក៏បានឧទ្ទិសកុសលផលបុណ្យ នៃពិធីបុណ្យកាន់បិណ្ឌទី១នេះ ជូនដល់វិញ្ញាក្ខន្ធវីរយុទ្ធជនខ្មែរទាំងអស់ ដែលបានពលីជីវិត ស្រោចស្រង់ជាតិមាតុភូមិ និងប្រជាជាតិទាំងមូល ឱ្យស្គាល់នូវសន្តិភាពពិតប្រាកដដូចសព្វថ្ងៃ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយនោះ ឯកឧត្តម សែម សុវណ្ណ និងក្រុមការងារ បាននាំយកទេយ្យទាន ប្រគេនដល់វត្តចំនួន១៤ ក្នុងស្រុកបន្ទាយស្រី ដោយក្នុងមួយវត្តៗ ទទួលបានបច្ច័យ ២លានរៀល អង្ករ១០០គីឡូក្រាម ត្រីខ ០២យួរ ទឹកក្រូច ០២កេស ទឹកសុទ្ធ ០២កេស ទឹកត្រី-ទឹកស៊ីអ៊ីវ ០៥យួរ តែ២កញ្ជប់ធំ ស្ករ ០២គីឡូក្រាម អំបិល ០២គីឡូក្រាម។ ដោយឡែក ព្រះអនុគណ និងព្រះចៅអធិការ ១៤អង្គ ប្រគេនក្នុងមួយអង្គបច្ច័យចំនួន ១០ម៉ឺនរៀល នេន៥០អង្គ ក្នុងមួយអង្គ ២ម៉ឺនរៀល យាយជី តាជី ប្រជាពលរដ្ឋ ៤០០នាក់ ក្នុងម្នាក់ៗទទួលបានសារុង០១ ថវិកា១ម៉ឺនរៀល ។ លើសពីនោះ ឯកឧត្តម សែម សុវណ្ណនី និងក្រុមការងារ ប្រគេនថវិកា៥.០០០ដុល្លារ បន្ថែមទៀត ដល់វត្តប្រាសាទសែនជ័យ ហៅវត្តភ្នំព្រះទេវៈ សម្រាប់ធ្វើការជួសជុលដំបូលសាលាឆាន់៕

អត្ថបទ និងរូបភាព ៖ ធន់ ពូថេ
កែសម្រួល ៖ មន្ទីរព័ត៌មានខេត្តសៀមរាប

Tags: វត្តភ្នំព្រះទេវៈស្រុកបន្ទាយស្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងកសិកម្មបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈស្តីពីបទដ្ឋានគតិយុត្ត នីតិវិធី និងវិធានការបច្ចេកទេសសម្រាប់ ការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្ម

ក្រសួងកសិកម្មបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈស្តីពីបទដ្ឋានគតិយុត្ត នីតិវិធី និងវិធានការបច្ចេកទេសសម្រាប់ ការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្ម

ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមកាន់បិណ្ឌវេនទី២ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តរាជបូណ៌ និង វត្តពោធិវង្ស ហៅវត្តថ្មី ក្រុងសៀមរាប

ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមកាន់បិណ្ឌវេនទី២ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តរាជបូណ៌ និង វត្តពោធិវង្ស ហៅវត្តថ្មី ក្រុងសៀមរាប

វេទិការទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការលើកកម្ពស់ទីផ្សារទេសចរណ៍ចិនមកកម្ពុជា៖បញ្ហាប្រឈម ចក្ខុវិស័យ និងអនុសាសន៍”

វេទិការទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការលើកកម្ពស់ទីផ្សារទេសចរណ៍ចិនមកកម្ពុជា៖បញ្ហាប្រឈម ចក្ខុវិស័យ និងអនុសាសន៍”

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.