Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

វេទិការទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការលើកកម្ពស់ទីផ្សារទេសចរណ៍ចិនមកកម្ពុជា៖បញ្ហាប្រឈម ចក្ខុវិស័យ និងអនុសាសន៍”

ដោយ Pothe Thun
19/09/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
វេទិការទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការលើកកម្ពស់ទីផ្សារទេសចរណ៍ចិនមកកម្ពុជា៖បញ្ហាប្រឈម ចក្ខុវិស័យ និងអនុសាសន៍”
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

វេទិកានេះរៀបចំនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នាសណ្ឋាគារសុខាខេត្តសៀមរាប ដោយក្រសួងទេសចរណ៍ និងស្ថានទូតចិនប្រចាំកម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាបក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ChenCong ទីប្រឹក្សា នៃស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប និងវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ តំណាងក្រសួង មន្ទីរ អង្គភាពស្ថាប័ន ព្រមទាំងវិស័យឯកជនជាតិ និងអន្តរជាតិ ពាក់ព័ន្ឋនឹងវិស័យទេសចរណ៍ជាច្រើនរូប។

ក្នុងរបាយការណ៍ស្វាគមន៍របស់ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បង្ហាញថា៖ រយៈពេល ៨ខែ ឆ្នាំ២០២៤នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបចំនួនជាង៦៥ម៉ឺននាក់ ដែលមានការកើនឡើង៣១% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។ ក្នុងនោះយើងឃើញភ្ញៀវដែលមកកម្សាន្តច្រើនជាងគេរួមមាន ជនជាតិអាមេរិកឈរនៅលំដាប់ថ្នាក់លេខមួយ អង់គ្លេសនៅលំដាប់ទីពីរ និងភ្ញៀវទេសចរណ៍បារាំងឈរនៅលំដាប់ថ្នាក់ទីបី។ បច្ចុប្បន្ននេះទោះបីជាកំណើនភ្ញៀវទេសចរមានការកើនឡើងយឺតបន្តិចមែន ប៉ុន្តែអាជីវកម្មទេសចរណ៍គ្រប់ប្រភេទ បាននឹងកំពុងចាប់ផ្តើមបើកដំណើរការឡើងវិញជាបណ្តើរៗ ដើម្បីត្រៀមចាំស្វាគមន៍ទទួលភ្ញៀវទេសចរណ៍មកកម្សាន្តក្នុងខេត្តសៀមរាបរបស់យើង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក អភិបាលរងខេត្តបានបន្តថា៖ នៅក្នុងឆ្នាំ២០២៤នេះរដ្ឋបាលខេត្តបានខិតខំជម្រុញឱ្យមានការសហការគ្នារវាងអន្តរវិស័យដែលពាក់ព័ន្ធក្នុងស្មារតីទទួលខុសត្រូវ និងគោលដៅតែមួយ ការខិតខំពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗក្នុងខេត្ត និងការរៀបចំតំបន់អង្គរឱ្យក្លាយជាគោលដៅទស្សនាប្រកបដោយគុណភាព ដោយមានការគាំទ្រដោយរាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍។

លោក ChenCong ទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា មានប្រសាសន៍ថា៖ប្រធានបទនៃវេទិកាថ្ងៃនេះគឺ សំដៅធ្វើឱ្យទីផ្សារទេសចរណ៍របស់ប្រទេសចិនរស់ឡើងវិញនៅកម្ពុជា ដែលសមស្របនឹងកង្វល់របស់ភាគីទាំងពីរ ហើយសង្ឃឹមថា តាមរយៈវេទិកានេះ យើងអាចបង្កើតនូវចំណុចប្រទាក់ក្រឡាគ្នា អំពីវិធីសាស្រ្តបន្ថែមទៀត និងឈានដល់ការព្រមព្រៀងកិច្ចសហប្រតិបត្តិការជាក់ស្តែង តាមតែអាចធ្វើទៅបានបន្ថែមទៀតស្របតាមឆន្ទៈក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍ និងនាយកដ្ឋានផ្សេងទៀត ដើម្បីសិក្សាអំពីយន្តការការងារដ៏ទូលំទូលាយ ជំរុញនិងលើកទឹកចិត្តភ្ញៀវទេសចរចិនចូលមកកម្ពុជាកាន់តែច្រើន។

ថ្លែងបើកអង្គវេទិកាឯកឧត្តម ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍មានប្រសាសន៍ថា៖ការរៀបចំវេទិកានេះ ពិតជាឆ្លុះបញ្ចាំងឲ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ ពិសេសកិច្ចសហការល្អរវាងក្រសួងទេសចរណ៍កម្ពុជា ស្ថានទូតចិន និងបណ្តារដ្ឋបាលខេត្ត-ក្រុងនានារបស់ប្រទេសចិន ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន ស្របតាមស្មារតីមិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្តែង ក៏ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ដែលផ្តោតលើ វិស័យអាទិភាពចំនួន៦ ក្នុងនោះរួមបញ្ចូលទាំងការផ្លាស់ប្តូរប្រជាជន និងប្រជាជនផងដែរ។

ឯកឧត្តម បានវាយតម្លៃខ្ពស់នៃយុទ្ធនាការ ឆ្នាំ នៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ឆ្នាំ២០២៤ និងវេទិកាទេសចរណ៍ កម្ពុជា-ចិន ឆ្នាំ២០២៤នេះ ហើយសូមគាំទ្រឱ្យមានការ រៀបចំវេទិកានេះជារៀងរាល់ឆ្នាំ។ ឯកឧត្តម រដ្ឋលេខាធិការបានស្នើ ដល់ភាគីពាក់ព័ន្ឋឱ្យមានកិច្ចសហការស្អិតរមួតរវាងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ផ្នែកឯកជនកម្ពុជា និងផ្នែកឯកជនប្រទេសចិន ពិសេសក្រុមហ៊ុនទេសចរណ៍ចិន ដើម្បីជំរុញការផ្សព្វផ្សាយ និងការរៀបចំកញ្ចប់ទស្សនកិច្ចរួមគ្នា សំដៅជំរុញលំហូរភ្ញៀវទេសចរប្រទេសទាំងពីរ៕

អត្ថបទ និងរូបភាព ៖ យូ វង្ស និងជា ស្រស់ ​​​ឈិត សាវី
កែសម្រួល ៖ ហាំ ម៉េងហួត

Tags: ទេសចរណ៍ចិនមកកម្ពុជាវេទិការទេសចរណ៍កម្ពុជា-ចិន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ចិន និងឥណ្ឌា បន្ដជួសជុល ប្រាសាទព្រះវិហារ ខណៈដែលសហរដ្ឋអាមេរិក បន្ដជួសជុលជណ្ដើរបុរាណ

ចិន និងឥណ្ឌា បន្ដជួសជុល ប្រាសាទព្រះវិហារ ខណៈដែលសហរដ្ឋអាមេរិក បន្ដជួសជុលជណ្ដើរបុរាណ

អាជ្ញាធរខេត្តសៀមរាប បង្ហាញថាវិស័យទេសចរណ៍ក្នុងខេត្តកំពុងបង្ហាញសញ្ញាល្អ ខណៈនៅខែក្រោយនេះ នឹងមានការហោះហើរប្រចាំថ្ងៃ បាងកក-សៀមរាប

អាជ្ញាធរខេត្តសៀមរាប បង្ហាញថាវិស័យទេសចរណ៍ក្នុងខេត្តកំពុងបង្ហាញសញ្ញាល្អ ខណៈនៅខែក្រោយនេះ នឹងមានការហោះហើរប្រចាំថ្ងៃ បាងកក-សៀមរាប

កិច្ចប្រជុំលើគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវ៉ៃ ដើម្បីដោះស្រាយបញ្ហាទីក្រុង ក្នុងខេត្តសៀមរាប

កិច្ចប្រជុំលើគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវ៉ៃ ដើម្បីដោះស្រាយបញ្ហាទីក្រុង ក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.