Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ក្រសួងកសិកម្មបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈស្តីពីបទដ្ឋានគតិយុត្ត នីតិវិធី និងវិធានការបច្ចេកទេសសម្រាប់ ការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្ម

ដោយ Pothe Thun
18/09/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
ក្រសួងកសិកម្មបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈស្តីពីបទដ្ឋានគតិយុត្ត នីតិវិធី និងវិធានការបច្ចេកទេសសម្រាប់ ការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្ម
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សហការជាមួយមន្ទីរកសិកម្មខេត្ត និងរដ្ឋបាលខេត្តសៀមរាប បានរៀបចំវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈស្តីពីបទដ្ឋានគតិយុត្ត នីតិវិធី និងវិធានការបច្ចេកទេសសម្រាប់ ការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្ម ជូនដល់អាជីវករលក់ដុំ និងរាយសម្ភារៈកសិកម្ម ចំនួន១១៧នាក់មកពី១២ខេត្ត-ក្រុង ដែលវគ្គនេះមានរយៈពេល០៣ថ្ងៃ ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ រៀបចំឡើងនៅស្ថានីយ៍ពិសោធន៍កសិកម្មទឹកវិល ។

លោក កន កុម្ភៈ អនុប្រធានគ្រប់គ្រងធនធានដីកសិកម្ម មានប្រសសន៍ថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ លើការអនុវត្តគ្រប់សកម្មភាពពាក់ព័ន្ធ ជាពិសេស ផ្តល់ឱ្យអ្នកលក់ដុំនិងរាយថ្នាំកសិកម្ម និងជីកសិកម្ម បានយល់ដឹងនូវលិខិតបទដ្ឋានគតិយុត្ត និងវិធានបច្ចេកទេសសម្រាប់ការគ្រប់គ្រងជី និងថ្នាំកសិកម្ម នូវកាតព្វកិច្ចរបស់ខ្លួនជាអ្នកលក់ ចូលរួមលើកកម្ពស់ និងទប់ស្កាត់បទល្មើសគ្រប់រូបភាពដែលកើតមានឡើងពាក់ព័ន្ឋ នឹងជី និងថ្នាំកសិកម្ម កាត់បន្ថយហានិភ័យដែលបង្កដោយការប្រើប្រាស់ថ្នាំកសិកម្មជាផលប្រយោជន៍របស់កសិករ និងប្រជាពលរដ្ឋទូទាំងប្រទេស ដោយធានាបាននូវសន្តិសុខស្បៀង សុខភាពសាធារណៈ និងនិរន្តរភាពបរិស្ថាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកមានជំនឿថា៖ អាជីករដែលបានចូលរួមវគ្គបណ្តុះបណ្តាល មុននឹងលក់សម្ភារៈកសិកម្ម ទៅដល់ដៃកសិករប្រើប្រាស់ ត្រូវជួយពន្យល់ណែនាំពីបច្ចេកទេសនៃការប្រើប្រាស់ សំដៅធ្វើអោយមានសុវត្តិភាពស្បៀង សុខភាពសាធារណៈ បរិស្ថានល្អ និងសុខដុមរមនា ដែលរួមចំណែកកាត់បន្ថយភាពក្រីក្រ កសាងសង្គមជាតិប្រកបដោយនិរន្តរភាព។

ថ្លែងបិទវគ្គបណ្តុះបណ្តាលលោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា៖ ខណៈពេលដែលសេដ្ឋកិច្ចយើង មានការរីកចំរើនលើគ្រប់វិស័យនោះ សង្កេតឃើញថា ថ្នាំ និងជីកសិកម្មគ្រប់ប្រភេទ វត្ថុធាតុដើម និងសមាសធាតុ ផ្សេងទៀតនៃថ្នាំកសិកម្ម និងជីកសិកម្មគ្រប់ប្រភេទ ដែលប្រើប្រាស់ជាធាតុចូលនៅក្នុងផលិតកម្ម កសិកម្ម ត្រូវបានលាយផ្សំ ផលិត ចរាចរ និងប្រើប្រាស់យ៉ាងទូលំទូលាយ។

លោកបន្តថា៖ វគ្គបណ្តុះបណ្តាលនេះជាចលករជួយជំរុញសមត្ថភាពវិជ្ជាជីវៈសំរាប់អាជីវករលក់ដុំ និងរាយសម្ភារៈកសិកម្មទូទាំងខេត្ត ដោយត្រូវធានាសម្ភារៈសិកម្មក្នុងមូលដ្ឋានប្រកបដោយសុវត្ថិភាពសម្រាប់កសិករយកទៅប្រើប្រាស់ ស្របតាមបទដ្ឋានគតិយុត្ត និងច្បាប់ជាធរមាន។

លោកប្រធានមន្ទីរក៏បានជំរុញ ដល់មន្ត្រីបច្ចេកទេសបន្តអនុវត្តកម្មវិធីផ្សព្វផ្សាយ នូវសេចក្តីអំពាវនាវរបស់ក្រសួងស្តីពី “ ការប្រើប្រាស់ និងការធ្វើអាជីវកម្ម ជីកសិកម្ម ” ឲ្យស្របតាមរដូវកាល ដែលមានសកម្មភាពប្រើប្រាស់ និងចរាចរលក់ដូរជីដើម្បីបញ្រ្ជាបដល់កសិករ និងមានការប្រុងប្រយ័ត្នចំពោះការទិញយកមកប្រើប្រាស់នូវជីកសិកម្មក្លែងគុណភាព ថ្នាំកសិកម្មគ្រោះថ្នាក់ ឬសម្ភារៈកសិកម្មមានប្រភពល្មើសច្បាប់ដែលបង្កឲ្យគ្រោះថ្នាក់ ដល់សុខភាពសារធារណៈ និងបរិស្ថាន។

សូមបញ្ជាក់ផងដែរ៖ វគ្គបណ្តុះបណ្តាលនេះក៏ការប្រឡងវាស់ស្ទង់សមត្ថភាព តាមរយៈគូសលើសំណួរចំលើយ ហើយគណៈកម្មការក្រសួងកសិកម្មនឹងវាយតម្លៃចេញវិញ្ញាបនបត្របញ្ជាក់នៅពេលក្រោយទៅអាជីវករលក់រាយ បោះដុំសម្ភារៈកសិកម្មដែលគូស និងឆ្លើយបានត្រឹមត្រូវ។ នៅក្នុងរបាយការណ៍របស់មន្ទីរកសិកម្មខេត្ត ទូទាំងខេត្តសៀមរាបមានដេប៉ូលក់ដុំនិងលក់រាយថ្នាំនិងជីកសិកម្មចំនួន៤៩២ដេប៉ូ៕

អត្ថបទ និងរូបភាព ៖ យូ វង្ស
កែសម្រួល ៖ ហាំ ម៉េងហួត

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមកាន់បិណ្ឌវេនទី២ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តរាជបូណ៌ និង វត្តពោធិវង្ស ហៅវត្តថ្មី ក្រុងសៀមរាប

ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមកាន់បិណ្ឌវេនទី២ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តរាជបូណ៌ និង វត្តពោធិវង្ស ហៅវត្តថ្មី ក្រុងសៀមរាប

វេទិការទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការលើកកម្ពស់ទីផ្សារទេសចរណ៍ចិនមកកម្ពុជា៖បញ្ហាប្រឈម ចក្ខុវិស័យ និងអនុសាសន៍”

វេទិការទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការលើកកម្ពស់ទីផ្សារទេសចរណ៍ចិនមកកម្ពុជា៖បញ្ហាប្រឈម ចក្ខុវិស័យ និងអនុសាសន៍”

ចិន និងឥណ្ឌា បន្ដជួសជុល ប្រាសាទព្រះវិហារ ខណៈដែលសហរដ្ឋអាមេរិក បន្ដជួសជុលជណ្ដើរបុរាណ

ចិន និងឥណ្ឌា បន្ដជួសជុល ប្រាសាទព្រះវិហារ ខណៈដែលសហរដ្ឋអាមេរិក បន្ដជួសជុលជណ្ដើរបុរាណ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.