Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបន្ទាយស្រី ចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងនាំយកអំណោយជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ២០គ្រួសារ ក្នុងស្រុកបន្ទាយស្រី

ដោយ Pothe Thun
17/09/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបន្ទាយស្រី ចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងនាំយកអំណោយជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ២០គ្រួសារ ក្នុងស្រុកបន្ទាយស្រី
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សែម សុវណ្ណនី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបន្ទាយស្រី បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ នៅក្នុងឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ក្នុងឱកាសចុះជួបសំណេះសំណាលសួរសុខទុក្ខនោះ ឯកឧត្តម សែម សុវណ្ណនី បានលើកទឹកចិត្តដល់ក្រុមគ្រួសារដែលមានភាពខ្វះខាត សូមកុំមានការបាក់ទឹកចិត្តចំពោះជីវភាពរបស់ខ្លួន ព្រោះក្រុមការងារចុះមូលដ្ឋានជានិច្ចកាលតែងតែខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ជួយឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋខ្វះខាតទៅតាមលទ្ធភាពជារឿយៗដូចជាភ្លៀងរលឹម គោលដៅលើកកម្ពស់ជីវភាពឲ្យកាន់តែល្អប្រសើរ កាត់បន្ថយការចំណាកស្រុក ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងការកំណែទម្រង់នានា ពិសេសលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ដែលជាការឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសមធម៌ក្នុងសង្គម ដែលនេះផ្ដើមចេញពីគោលនយោបាយជាវិជ្ជមាន របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយនោះដែរ ឯកឧត្តម បានជម្រុញអាជ្ញាធរមូលដ្ឋាន រៀបចំឯកសារ ស្នើរសុំច្បាប់អនុញ្ញាតិពីអាជ្ញាធរជាតិអប្សរា ដើម្បីជួសជុលលំនៅឋានដែលមានសភាពឌ្រុតឌ្រមឡើងវិញ និងគ្រោងឧបត្ថមបន្ថែមដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ៨២គ្រួសារបន្ថែមទៀត ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ជាក់ថា អំណោយដែលបានឧបត្ថមដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន២០គ្រួសារ ក្នុងនោះ ១គ្រួសារ ទទួលបានអង្ករចំនួន៥០គីឡូ មីម៉ាម៉ា១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ព្រមទាំងថវិការមួយគ្រួសារ៤០០០០រៀល និងបានឧបត្ថមរទះរុញសម្រាប់មធ្យោបាយធ្វើដំណើរចំនួនមួយ ដល់ជនពិការម្នាក់ផងដែរ។

 


អត្ថបទ និងរូបភាព ៖ស៊ុំ គីន
កែសម្រួល ៖ ហាំ ម៉េងហួត

Tags: ស្រុកបន្ទាយស្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋក្រីក្រប្រមាណ២០០គ្រួសារ នៅក្នុងឃុំអន្លង់សំណរ ស្រុកជីក្រែង ទទួលបានអំណោយពីអាជ្ញាធរខេត្តសៀមរាប

ប្រជាពលរដ្ឋក្រីក្រប្រមាណ២០០គ្រួសារ នៅក្នុងឃុំអន្លង់សំណរ ស្រុកជីក្រែង ទទួលបានអំណោយពីអាជ្ញាធរខេត្តសៀមរាប

អង្គការដោះមីនAPOPO ប្រារព្ធពិធីខួប១០ឆ្នាំ នៃប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា

អង្គការដោះមីនAPOPO ប្រារព្ធពិធីខួប១០ឆ្នាំ នៃប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា

រដ្ឋបាលខេត្តសៀមរាប នាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃគង់នៅ វត្តព្រះព្រហ្មរ័ត្ន និងវត្តកេសេរារាមក្នុងវេនបិណ្ឌ១

រដ្ឋបាលខេត្តសៀមរាប នាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃគង់នៅ វត្តព្រះព្រហ្មរ័ត្ន និងវត្តកេសេរារាមក្នុងវេនបិណ្ឌ១

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.