ក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកក្រឡាញ់ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណបក្សស្រុក សមាជិក និងក្រុមការងារយុវជនគណបក្ស ដើម្បីស្វែងយល់អំពីសភាការណ៍ទូទៅនៅមូលដ្ឋាននេះ !
កាលពីរសៀលថ្ងៃទី០៧ ខែឧសភាឆ្នាំ២០២២ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ អនុប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សចុះមូលដ្ឋានស្រុកក្រឡាញ់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រឡាញ់ ខេត្តសៀមរាប និងលោកជំទាវ ព្រមទាំងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណ:កម្មាធិការគណបក្សស្រុក គណ:អចិន្ត្រៃយ៍គណបក្សស្រុក និងសមាជិក សមាជិកាក្រុមការងារយុវជនគណបក្សស្រុក គណបក្សឃុំទាំង១០ ក្នុងស្រុក ព្រមទាំងបាននាំយកឧបករណ៍បំពងសម្លេងជាច្រើនគ្រឿង និងថវិកា ...