Tag: បញ្ជីបេតិកភណ្ឌពិភពលោក

្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ជាខួបលើកទី២៨ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ធ្នូ ១៩៩២ - ១៤ធ្នូ ២០២០) ដែលមានផ្ទៃដីសរុប៤០១គីឡូម៉ែត្រការេ ឬស្មើនឹង ៤០,១០០ហិកតា។ ការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ជាបញ្ជីបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ១៩៩២ លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លើកឡើងថា ពុំមែន សំដៅទៅលើប្រាសាទអង្គរវត្តតែមួយប៉ុណ្ណោះទេ តែជាការចុះបញ្ជី រមណីយដ្ឋានអង្គរទាំងមូល ដែលមានប្រាសាទ បុរាណដ្ឋាន ស្ថានីយបុរាណវិទ្យា បរិស្ថាន និងសហគមន៍មនុស្សផងដែរ។ បើតាមការចុះផ្សាយរបស់គេហទំព័រ នៃអាជ្ញាធរជាតិអប្សរា នៅលើផ្ទៃដីសរុប នៃរមណីដ្ឋានអង្គរ ដែលចុះបញ្ជីទំហំ ៤០,១០០ហិកតា ត្រូវបានបែងចែកជា បីតំបន់ធំៗគឺ ៖ តំបន់កណ្តាល មានប្រាសាទជាច្រើន ដូចជាប្រាសាទអង្គរវត្ត បាយ័ន តាព្រហ្ម នាគព័ន្ធ។ល។ ដែលមានផ្ទៃដីសរុប ៣៥១០០ហិកតា។ រីឯតំបន់ខាងជើង មានប្រាសាទបន្ទាយស្រី មានផ្ទៃដីសរុប ២,០០០ហិកតា។ និងតំបន់ខាងត្បូង ឬហៅថា តំបន់រលួស មានប្រាសាទបាគង ព្រះគោ លលៃ។ល។ មានផ្ទៃដីសរុប ៣,០០០ហិកតា។ ជារួមតំបន់ទាំងបីនេះ ត្រូវបានគេហៅថាជា ឧទ្យានអង្គរ ឬរមណីយដ្ឋានអង្គរ។ ជាមួយនោះ ធាតុសំខាន់ៗ នៃឧទ្យានអង្គរទាំងមូល មាន ៣ផ្នែក ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងមិនអាចកាត់ផ្តាច់ពីគ្នាបានគឺ ប្រាសាទ បរិស្ថាន និងសហគមន៍មនុស្ស ឬហៅម្យ៉ាងទៀតថា វប្បធម៌ ទេសភាព និងប្រជាជន។ ក្នុងឱកាសអបអរសាទរ ខួបលើកទី២៨ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពេលថ្មីៗនេះ ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូល៖ ថ្វាយនូវអំណរព្រះរាជគុណ និងមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាស្ថាបនាជាតិ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានត្រួសត្រាយផ្លូវដ៏សំខាន់ក្នុងកិច្ចការពារលើកតម្កើងកិត្តិនាមដ៏ឧត្តុង្គឧត្តមនៃក្រុមប្រាសាទអង្គរ ការពារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដើម្បីទុកជាសម្បត្តិដ៏មានតម្លៃ ពុំអាចកាត់ថ្លៃបានជូនដល់កូនចៅជំនាន់ក្រោយនៃប្រជាជាតិកម្ពុជា។ ជាមួយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអភិរក្សសម្បត្តិបេតិកភណ្ឌដ៏អស្ចារ្យនេះ។ ខណៈបច្ចុប្បន្នអង្គរវត្តបានក្លាយជាគោលដៅទេសចរណ៍លេខ ១ នៅលើពិភពលោក ដោយបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់មកទស្សនា។ ក្នុងនោះសម្ដេចតេជោ ក៏គូសបញ្ជាក់ផងដែរថា កិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ គឺជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប។

ខួបលើកទី២៨ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាការរំឭកដល់កូនខ្មែរ ឱ្យចេះស្រឡាញ់ និងថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ

ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ជាខួបលើកទី២៨ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ធ្នូ ១៩៩២ - ១៤ធ្នូ ២០២០) ដែលមានផ្ទៃដីសរុប៤០១គីឡូម៉ែត្រការេ ឬស្មើនឹង ៤០,១០០ហិកតា។ ការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ជាបញ្ជីបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ១៩៩២ លោក ឡុង កុសល ...

Recommended

សូម Like និង Follow ពួកយើង