អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានជើងហោះហើរលើកដំបូងពីទីក្រុងឌូបៃ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Emirates Airline
នៅយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥នេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានទទួលជើងហោះហើរជាលើកដំបូងពីទីក្រុងឌូបៃ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Emirates Airline ទិសដៅ ឌូបៃ-បាងកក-សៀមរាប ជាប្រភេទយន្តហោះ Boeing 777-300ER ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីថ្នាក់ដឹកនាំអាកាសចរណ៍ស៊ីវិល ថ្នាក់ដឹកនាំខេត្ត រួមនឹងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើនរូប។ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ...


