យានមុជទឹកចិនHaidou-1បំបែកកំណត់ត្រាថ្មី ដោយអាចមុជចុះក្នុងបាតសមុទ្រជម្រៅជិត១១គីឡូម៉ែត្រ
យានមុជទឹកគ្មានមនុស្សបើកមួយគ្រឿងឈ្មោះ ហៃតូវ-១ (Haidou-1) របស់ប្រទេសចិន ទើបតែបំបែកកំណត់ត្រាថ្មីរបស់វា តាមរយៈការមុជ ចុះទៅក្រោមផ្ទៃសមុទ្របានជម្រៅរហូតដល់ ១០,៩០៧ម៉ែត្រ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០។ ក្រុមការងារនៃវិទ្យាស្ថានម៉ាស៉ីនស្វ័យប្រវត្តិក្រុង ហ្សិនយ៉ាង (Shenyang) បានឲ្យដឹងថា ការបំបែកកំណត់ត្រាខាងលើ ត្រូវបានធ្វើឡើងកាលពីពេលថ្មីៗកន្លងទៅនេះនៅឯចំណុច ឆាលឡេងជឺឌីប ...