អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប ត្រូវតុលាការរកឃើញប្រព្រឹត្ត បទល្មើសទាំង ៧បទចោទជុំវិញ រឿងអាស្រូវពុករលួយលុយរដ្ឋ
(គូឡាឡាំពួរ)៖ បើតាមការចេញផ្សាយដោយ Straitstimes នៅថ្ងៃអង្គារនេះ លោក ណាជីប រ៉ាហ្សាក់ (Najib Razak) អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ត្រូវបានតុលាការរកឃើញថាពិតជាបានប្រព្រឹត្តទោសកំហុសជុំវិញ ការចោទប្រកាន់លើបទល្មើសចំនួន៧ ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយមូលនិធិរដ្ឋ 1Malaysia Development Berhad (1MDB)។ ក្នុងនោះ លោក Mohd ...